ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ខូចខាត​ពី​គ្រោះ​ធម្មជាតិ​ក្នុង​ឆ្នាំ​2016​ប្រហែល​1,75​សែន​លាន​ដុល្លារ

7 ឆ្នាំ មុន

ក្រុ​ម​ហ៊ុន​ធានា​រ៉ាប់រង​អា​ល្លឺ​ម៉​ង់ បាន​ប៉ាន់​ប្រមាណ​ពី​ការ​ខូចខាត​ដោយ​គ្រោះ​ធម្មជាតិ​នៅ​លើ​ពិភពលោក​ឆ្នាំ​២០១៦ មាន​តម្លៃ​សរុប​ជាង​១,៧៥​សែន​លាន​ដុល្លារ ហើយ​ការ​ខូចខាត​ខ្ពស់​បំផុត​គឺ​រញ្ជួយ​ដី​នៅ​ជប៉ុន មាន​តម្លៃ​សរុប

ក្រុ​ម​ហ៊ុន​ធានា​រ៉ាប់រង​អា​ល្លឺ​ម៉​ង់ បាន​ប៉ាន់​ប្រមាណ​ពី​ការ​ខូចខាត​ដោយ​គ្រោះ​ធម្មជាតិ​នៅ​លើ​ពិភពលោក​ឆ្នាំ​២០១៦ មាន​តម្លៃ​សរុប​ជាង​១,៧៥​សែន​លាន​ដុល្លារ ហើយ​ការ​ខូចខាត​ខ្ពស់​បំផុត​គឺ​រញ្ជួយ​ដី​នៅ​ជប៉ុន មាន​តម្លៃ​សរុប​៣,១​ម៉ឺន​លាន​ដុល្លារ ។

វេ​ប​សាយ​«Phys.org»​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុមហ៊ុន​«Munich Re» ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ដ៏​ធំ​របស់​អា​ល្លឺ​ម៉​ង់ បាន​បង្ហាញ​តួលេខ​ការ​ខូចខាត​ពី​គ្រោះ​ធម្ម​ជាតិ ដែល​កើតឡើង​នៅ​លើ​ពិភពលោក​ដោយសារ​ព្យុះ ទឹកជំនន់ និង​រញ្ជួយ​ដី​ក្នុង​ឆ្នាំ​២០១៦ ឃើញ​ថា​មាន​តម្លៃ​ខ្ពស់​ដល់​ទៅ​១,៧៥​សែន​លាន​ដុល្លារ ចាត់​ទុក​ថា​ជា​តួលេខ​ឡើង​ខ្ពស់​ក្នុងអំឡុងពេល​៤​ឆ្នាំ​កន្លង​ទៅ តាំងពី​ឆ្នាំ​២០១២​កន្លង​មក ប៉ុន្តែ​ចំពោះ​តួលេខ​អ្នក​ស្លាប់​បាន​ធ្លាក់​ចុះ​នៅ​ត្រឹម​៨.៧០០​នាក់ ដោយ​ឆ្នាំ​មុន​ចំនួន​២៥.៤០០​នាក់ ។

ការ​ខូចខាត​ផ្នែក​ធម្មជាតិ​ដ៏​អាក្រក់​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ របាយការណ៍​បញ្ជាក់​ថា​មាន​២​ករណី​គឺ​រញ្ជួយ​ដី​នៅ​កោះ​«​ឃី​ស៊ូ​» (Kyushu) ប្រទេស​ជប៉ុន​កាលពី​ខែមេសា​ខូចខាត​ប្រហែល​៣,១​ម៉ឺន​លាន​ដុល្លារ ។ គ្រោះ​ទឹកជំនន់​នៅ​ចិន​កាលពី​ខែមិថុនា និង​កក្កដា ខូចខាត​ប្រហែល​២​ម៉ឺន​លាន​ដុល្លារ ៕