ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​រាជិនី​ស៊ុ​យ​អែ​ត​ថា​ក្នុង​ព្រះ​បរមរាជវាំង​មាន​ខ្មោច​សណ្ឋិត

7 ឆ្នាំ មុន

សម្តេចព្រះ​រាជិនី​ស៊ី​ល​វី​យ៉ា​នៃ​ប្រទេស​ស៊ុ​យ​អែ​ត បង្ហើប​ឱ្យ​ដឹង​ក្នុង​កម្មវិធី​ផលិតភាព​យន្ត​ឯកសារ​ថា មាន​ខ្មោច​សណ្ឋិត​នៅ​ក្នុង​ព្រះ​បរមរាជវាំង​«Drottningholm»​គឺជា​ខ្មោច​សម្ព័ន្ធមិត្ត​ដ៏​ខ្លាំង​មួយ ។

សម្តេចព្រះ​រាជិនី​ស៊ី​ល​វី​យ៉ា​នៃ​ប្រទេស​ស៊ុ​យ​អែ​ត បង្ហើប​ឱ្យ​ដឹង​ក្នុង​កម្មវិធី​ផលិតភាព​យន្ត​ឯកសារ​ថា មាន​ខ្មោច​សណ្ឋិត​នៅ​ក្នុង​ព្រះ​បរមរាជវាំង​«Drottningholm»​គឺជា​ខ្មោច​សម្ព័ន្ធមិត្ត​ដ៏​ខ្លាំង​មួយ ។

BBC កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ទូរទស្សន៍​«SVT»​បាន​បង្កើត​កម្មវិធី​ឯកសារ​មួយ​ស្តី​ពី​ខ្សែជីវិត​របស់​សមាជិក​រាជវង្ស​ស៊ុ​យ​អែ​ត នៅ​ក្នុង​ព្រះ​បរមរាជវាំង ដោយ​មាន​ឃ្លា​មួយ​បញ្ជាក់​ពី​វិញ្ញាណ​ខ្មោច​សណ្ឋិត​នៅ​ព្រះ​បរមរាជវាំង ។

សម្តេចព្រះ​រាជិនី​ស៊ី​ល​វី​យ៉ា ឱ្យ​ដឹង​ថា ព្រះ​អង្គ​មាន​ព្រះ​សម្ព័ន្ធមិត្ត​ជា​ដួងវិញ្ញាណ​មួយ​ចំនួន​នៅ​ក្នុង​រាជវាំង​«Drottningholm» ជា​ព្រះ​បរមរាជវាំង​ចំណាស់ បាន​សាងសង់​តាំងពី​សតវត្ស​ទី​១៧​មក ។ សម្ព័ន្ធមិត្ត​ជា​ខ្មោច​ទាំងនោះ គឺជា​រឿង​ដ៏​លេចធ្លោ​មួយ ។

ព្រះ​រាជិនី​បាន​ប្រាប់​ក្រុមការងារ​ដែល​ថត​វី​ដេ​អូ​ឯកសារ​ថា​«​ជា​រឿង​មួយ​គួរ​ឱ្យ​រំភើប​បំផុត ប៉ុន្តែ​ពួក​លោក​មិន​ត្រូវ​ខ្លាច​ទេ ។ មាន​ពេល​ខ្លះ​ក៏​មាន​អារម្មណ៍​ថា​ដូច​ជា​មិន​នៅ​ម្នាក់ឯង​ទេ បណ្តា​សម្ព័ន្ធមិត្ត​របស់ខ្ញុំ​ដែល​សណ្ឋិត​នៅ​ក្នុង​ព្រះរាជវាំង​ដែល​មាន​អាយុ​ជាង​៣០០​ឆ្នាំ​នេះ សុទ្ធសឹងតែ​មាន​ភាព​ស្និទ្ធស្នាល​បំផុត​» ។

បន្ទាប់​ពី​ភាពយន្ត​ឯកសារ​នោះ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​រួច​មក វេ​ប​សាយ​ស៊ុ​យ​អែ​ត មួយ​ចំនួន​លើកយក​ករណី​នេះ​ផ្សាយ​ក្នុង​ន័យ​កំប្លុកកំប្លែង​ថា​ប្រហែលជា​មាន​អ្នក​ហ៊ាន​បណ្តេញ​ខ្មោច​ទៅ​ដើរ​កម្សាន្ត​នៅ​ក្នុង​ព្រះ​បរមរាជវាំង ។

មាន​តម្រុយ​ថា រាជវាំង​នោះ​នឹង​បើក​ឱ្យ​ចូល​ទស្សនា​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ ។

សម្តេចព្រះ​រាជិនី បាន​រៀប​អភិសេក​ជាមួយ​ព្រះមហាក្សត្រ​ខាល​ទី​១៦ នៃ​ប្រទេស​ស៊ុ​យ​អែ​ត កាលពី​៤០​ឆ្នាំ​មុន បច្ចុប្បន្ន​ទ្រង់មាន​ព្រះ​ជន្ម​៧៣​ព្រះ​វស្សា និង​ជា​ព្រះ​រាជិនី កាន់​តំណែង​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ស៊ុ​យ​អែ​ត ៕