ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ​16​នាក់​ប្លន់​ពេជ្រ​នាង​គី​ម កា​ដា​សៀន

7 ឆ្នាំ មុន

AFP ផ្សាយ​ថា​ប៉ូលិស​បារាំង​ចាប់ខ្លួន​ជនសង្ស័យ​១៦​នាក់​នៅ​ក្រុងប៉ារីស​កាលពី​ថ្ងៃ​ទី​៩ មក​រា ២០១៧ ដែល​រួមគំនិត​ប្លន់​គ្រឿង​ពេជ្រ​របស់​នាង​គី​ម កា​ដា​សៀន តារា​ដ៏​ល្បី​ជនជាតិ​អា​មេ​រិ​ក ។

AFP ផ្សាយ​ថា​ប៉ូលិស​បារាំង​ចាប់ខ្លួន​ជនសង្ស័យ​១៦​នាក់​នៅ​ក្រុងប៉ារីស​កាលពី​ថ្ងៃ​ទី​៩ មក​រា ២០១៧ ដែល​រួមគំនិត​ប្លន់​គ្រឿង​ពេជ្រ​របស់​នាង​គី​ម កា​ដា​សៀន តារា​ដ៏​ល្បី​ជនជាតិ​អា​មេ​រិ​ក ។

នាង​គី​ម កា​ដា​សៀន ត្រូវ​ចង និង​ប្លន់​យក​ពេជ្រ​តម្លៃ​៩,៥​លាន​ដុល្លារ ខណៈ​ពេល​នាង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ពិធី​បង្ហាញ​ម៉ូ​ដ​នៅ​ក្រុងប៉ារីស ប្រទេស​បារាំង កាលពី​ខែតុលា ២០១៦ ។ នាង​គី​ម កា​ដា​សៀន ប្រពន្ធ​របស់​លោក Kanye West តារាចម្រៀង​ដ៏​ល្បីឈ្មោះ​ទើបតែ​រៀបរាប់​ពី​ហេតុការណ៍​រន្ធត់​នោះ ។

ប្រាប់​ប្អូនស្រី​របស់​ខ្លួន​ក្នុង​វី​ដេ​អូ​ឃ្លី​ប​ថា​«​ខ្ញុំ​ខ្លាច​ក្រុម​ជនល្មើស​បាញ់​ពីក្រោយ ដោយ​កាលនោះ​គ្មាន​កន្លែង​គេចខ្លួន​ទេ ខ្ញុំ​មាន​ភាព​រន្ធត់​បំផុត​ពី​រឿង​នេះ​» ៕