បច្ចេកវិទ្យាសម្រាប់តាមដានជាតិស្រវឹងក្នុងខ្លួន
ការតាំងពិព័រណ៍បច្ចេកវិទ្យាធំបំផុតមួយក្នុងពិភពលោក CES នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក មានក្រុមហ៊ុនមួយបានបង្កើតបច្ចេកវិទ្យាតាមដានជាតិស្រវឹងក្នុងខ្លួនរបស់មនុស្ស ។

ក្រុមហ៊ុនដែលបានបង្កើតបច្ចេកវិទ្យាមួយនេះមានឈ្មោះថា Milo Sensors មានទីតាំងនៅទីក្រុងកាលីហ្វ៊័រនីញ៉ា សហរដ្ឋអាមេរិក ។ ក្រុមហ៊ុននោះបង្កើតខ្សែដៃតាមដានជាតិស្រវឹងក្នុងខ្លួនមនុស្សក្នុងពេលទទួលទានជាតិស្រវឹង ។ ខ្សែដៃនោះមានឈ្មោះថា Proof ។
Proof ជាខ្សែដៃតាមដានជាតិស្រវឹងក្នុងខ្លួនតាមរយៈការភ្ជាប់ជាមួយកម្មវិធីក្នុងទូរស័ព្ទដៃ ។ វាមានប្រយោជន៍សម្រាប់អ្នកពាក់ដែលទទួលទានជាតិស្រវឹង ព្រោះថាវានឹងបង្ហាញថា តើអ្នកគួរតែបន្តទទួលទានជាតិស្រវឹងទៀត ឬក៏អត់ ? ហើយអ្វីដែលត្រូវធ្វើគ្រាន់តែពាក់វាក្នុងពេលទទួលទានជាតិស្រវឹង បន្ទាប់មកបើកទូរស័ព្ទវៃឆ្លាតរបស់អ្នកដើម្បីមើលថា តើកម្រិតជាតិស្រវឹងរបស់អ្នកយ៉ាងណា ឬអាចបន្តផឹកមួយ ឬពីរកែវទៀតបាន ។
ក្រុមហ៊ុននិយាយថា វាបានបំពាក់បច្ចេកវិទ្យាតាមដានកម្រិតជាតិអាល់កុលក្នុងឈាម ដោយមិនចាំបាច់ឲ្យយើងត្រូវផ្លុំជាមួយម៉ាស៊ីន ឬ ធ្វើតេស្តឈាមរកជាតិអាល់កុលនោះទេ ។ លោក Bob Lansdorp សហការីនៃស្ថាបនិកក្រុមហ៊ុននិយាយថា ជាតិអាល់កុលដែលមាននៅក្នុងសរសៃឈាមនឹងបង្ហាញចេញតាមរយៈស្បែក បន្ទាប់មកឧបករណ៍នេះនឹងចាប់យកបរិមាណនោះមកវិភាគដើម្បីបង្ហាញឲ្យឃើញពីបរិមាណ ជាតិស្រវឹងក្នុងឈាម ព្រោះថាជាតិស្រវឹងដែលមាននៅលើស្បែកវានឹងហើរតាមខ្យល់ដែរ ។ ហេតុនេះបានជាយើងអាចបង្កើតបច្ចេកវិទ្យាបែបនេះ ។
ប្រភពដដែលនិយាយថា «ជាមួយនឹងខ្សែដៃ Proof របស់យើងអ្នកគ្រាន់តែពាក់នៅពេលអ្នកទៅក្រៅ ឬពេលទទួលទានជាតិស្រវឹង នោះវានឹងតាមដានបរិវមាណជាតិអាល់កុលក្នុងខ្លួនអ្នករហូត» ។ កាលពីឆ្នាំមុនក្រុមហ៊ុននេះបានទទួលពានរង្វាន់លេខពីរ ពីវិទ្យាស្ថានជាតិសហរដ្ឋអាមេរិកក្នុងកម្មវិធីប្រកួតការប្រើប្រាស់ជាតិស្រវឹងខុសច្បាប់ និងញៀនគ្រឿងស្រវឹង ដោយបានបង្កើតឧបករណ៍តាមដានជាតិអាល់កុលដូចគ្នាឈ្មោះ Wearable Alcohol Biosensor ។ សម្រាប់ខ្សែដៃនេះនឹងមានលក់នៅក្នុងពេលឆាប់ៗខាងមុខ ៕
ចែករំលែកព័តមាននេះ