ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ប្រចាំ​ថ្ងៃ​4​យ៉ាង​សម្លា.ប់​មេជី​វិត​ឈ្មោល​បាន

7 ឆ្នាំ មុន

បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា គូ​ស្វាមីភរិយា​មួយ​ចំនួន បាន​និង​កំពុង​ជួប​ប្រទះ​បញ្ហា​រៀប​ការ​រួច​អត់​មានកូន ដែល​វា​ជា​ក្តី​កង្វល់​មួយ​ដ៏​ធំ សម្រាប់​ចំណងអាពាហ៍ពិពាហ៍​រវាង​អ្នក​ទាំង​ពីរ​។ កត្តា​ជា​ច្រើន​យ៉ាង ដែល​អាច​ធ្វើ​ឱ្យ​អ្នក​មិន​

បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា គូ​ស្វាមីភរិយា​មួយ​ចំនួន បាន​និង​កំពុង​ជួប​ប្រទះ​បញ្ហា​រៀប​ការ​រួច​អត់​មានកូន ដែល​វា​ជា​ក្តី​កង្វល់​មួយ​ដ៏​ធំ សម្រាប់​ចំណងអាពាហ៍ពិពាហ៍​រវាង​អ្នក​ទាំង​ពីរ​។ កត្តា​ជា​ច្រើន​យ៉ាង ដែល​អាច​ធ្វើ​ឱ្យ​អ្នក​មិន​អាច​មានកូន​បាន​ក្នុង​នោះ​រួម​បញ្ចូល​ទាំង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នកផង​ដែរ​។ ខាងក្រោម​នេះ​ជា​ទម្លាប់​៤​យ៉ាង ដែល​អាច​ប៉ះពាល់​ដល់​សមត្ថភាព​មេជី​វិត​ឈ្មោល​ក្នុង​ការ​បង្ក​កំណើត ៖

១-​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គា​ស​ខ្លាំង ៖ ប្រសិនបើ​អ្នក​ទទួលទាន​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គា​ស​ខ្លាំង​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ នោះ​លោក​អ្នក​នឹង​ត្រូវ​ប្រឈម​ការ​ចុះ​ថយ​នៃ​សមត្ថភាព​មេជី​វិត​ឈ្មោល​បន្តិច​ម្តង​ៗ ។ ម្យ៉ាងទៀត ជាតិ​ស្ករ​ដ៏​ច្រើន​ក្នុង​ភេសជ្ជៈ​ទាំងនោះ បាន​បង្ក​ការ​រំខាន​ដល់​ដំណើរកា​រវិ​វត្ត និង​ប៉ះពាល់​ទៅ​លើ​សមត្ថភាព​របស់​មេជី​វិត​ឈ្មោល ។ 

២-​ការ​ទុក Smartphone ក្នុង​ហោ​ប៉ាវ​ខោ ៖ រលក​វិទ្យុសកម្ម ដែល​ចេញពី smartphone មិន​ត្រឹមតែ​អាច​បំផ្លាញ​សមត្ថភាព​មេជី​វិត​ឈ្មោល​របស់​អ្នក​នោះ​ទេ វា​ថែម​ទាំង​រារាំង​ការ​បំ​លាស់​ទី​ស្ពែ​ម៉ា​តូ​សូ​អីុ​ត និង​ធ្លាក់​ចុះ​នៃ​ចំនួន​មេជី​វិត​ឈ្មោល​ផង​ដែរ ។

៣-​ចូល​សម្រាន្ត​យប់​ជ្រៅ​ពេក ៖ យោង​តាម​ការ​ស្រា​ជ្រាវ​មួយ​របស់​ទស្សនាវដ្តី Fertility & Sterility បានឱ្យ​ដឹង​ថា ប្រសិនបើ​អ្នកជា​មនុស្ស​ទទួលទានដំណេក​បាន​តិច​ជាង​៦​ម៉ោង​ក្នុង​១​យប់ នោះ​អត្រា​ដែល​ធ្វើ​ឱ្យ​ដៃគូ​មាន​ផ្ទៃពោះ​គឺ​មាន​ត្រឹមតែ​៣១%​ប៉ុណ្ណោះ បើ​ធៀប​នឹង​អ្នក​ដែល​បាន​គេង​គ្រប់គ្រាន់​ពី​៧​ទៅ​៨​ម៉ោង​ក្នុង​១​យប់​។ ការ​ទទួល​ទាន​ដំណេក​​មិន​បាន​គ្រប់គ្រាន់ គឺ​ប៉ះពាល់​ដល់​សង្វា​ក់​ផលិតកម្ម​នៃ​អ័រម៉ូន testosterone ជា​ពិសេស គឺ​ការ​ផលិត​មេជី​វិត​ឈ្មោល ។

៤-​ស្ត្រេ​ស ៖ ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពីសា​កល​វិ​ទ្យ​ល័យ​កូ​ឡុំ​ប៊ី បានឱ្យ​ដឹង​ថា អ្នក​ដែល​មាន​បញ្ហា​ស្ត្រេ​ស​កាន់តែ​ច្រើន សមត្ថភាព​មេជី​វិត​ឈ្មោល​របស់​គាត់​នឹង​កាន់តែ​ថយ​ចុះ៕