ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរឥឡូវសាហា.វទៅ​​ៗ! ចាក់.កមនុស្ស​យក​ម៉ូតូយ៉ាងស្រួល

7 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរស​​ម្នាក់ត្រូវ​ចោរ​ចាក់​១កាំបិត​ បណ្តាលឱ្យ​រង​របួស​​ធ្ងន់ធ្ងរ​ ​ក្នុង​ហេតុការណ៍ប្លន់​​យក​ម៉ូតូ​ទៅ​បាត់​​ដោយ​សុវត្ថិភាព​ កាលពី​វេលា​ម៉ោងជាង​០៧​យប់​ ថ្ងៃ​ទី១០ មក​រា ស្ថិត​​ត្រង់​​ចំណុច​ព្រំប្រទល់​ភូមិ​ព្រៃ​ព្រិច ​និង​សាមគ្គី​មាន​ជ័យ​ សង្កាត់​ប៉ោយ​ប៉ែ​ត ​(​ចំណុច​ចំការ​ស្វាយ​) ​។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរស​​ម្នាក់ត្រូវ​ចោរ​ចាក់​១កាំបិត​ បណ្តាលឱ្យ​រង​របួស​​ធ្ងន់ធ្ងរ​ ​ក្នុង​ហេតុការណ៍ប្លន់​​យក​ម៉ូតូ​ទៅ​បាត់​​ដោយ​សុវត្ថិ​ភាព​ កាលពី​វេលា​ម៉ោងជាង​០៧​យប់​ ថ្ងៃ​ទី១០ មក​រា ស្ថិត​​ត្រង់​​ចំណុច​ព្រំប្រទល់​ភូមិ​ព្រៃ​ព្រិច ​និង​សាមគ្គី​មាន​ជ័យ​ សង្កាត់​ប៉ោយ​ប៉ែ​ត ​(​ចំណុច​ចំការ​ស្វាយ​) ​។

​ប្រភពឱ្យដឹងថា ជន​រង​គ្រោះ​ឈ្មោះ​អង់​ រ៉ុ​ម​​ ​អាយុ២៧​ឆ្នាំ​ រស់នៅ​ភូមិ​មិត្តភាព​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ​​(​របួសត្រង់​បំពង់.ក​ធ្ងន់) បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ជប៉ុន​ មង្គលបុ​រី​ភ្លាម​ៗ​ ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​រុំ​របួស​បឋម​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​​ប៉ែ​ត​។​

យ៉ាងណា​ក៏​ដោយ ​គេ​មិន​ទាន់​ដឹង​មូលហេតុ​នៃ​​អំពើ​​ប្លន់​នេះ​ទេ ​​ពេល​នេះ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ ​ទាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ៩១១ ​កំពុង​ដុត​ដៃ​ដុត​ជើងតាម​​ប្រ​មាញ់ចាប់​​មុខ​សញ្ញា​ជនសង្ស័យហើយ ។