ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​កង់​កាត់​ទឹកកក​ក្នុង​សីតុណ្ហភាព​-27​អង្សា​សេ

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា​ជនជាតិ​រុ​ស្ស៊ី​ប្រហែល​៥០០​នាក់ ចូលរួម​ជិះ​កង់​លើ​ដងផ្លូវ​មួយ​នៅ​កណ្តាល​ក្រុង​មូ​ស្គូ កាលពី​ថ្ងៃ​ទី​៨ មក​រា ២០១៧ តាម​បណ្តោយ​ផ្លូវ​ជាប់មាត់​ទន្លេ និង​កាត់មុខ​បរិវេណ​វិមាន​ក្រឹម​ឡាំង​មាន​ចម្ងាយ​១៥​គីឡូម៉ែត្រ​

សារព័ត៌មាន​បរទេស​ផ្សាយ​ថា​ជនជាតិ​រុ​ស្ស៊ី​ប្រហែល​៥០០​នាក់ ចូលរួម​ជិះ​កង់​លើ​ដងផ្លូវ​មួយ​នៅ​កណ្តាល​ក្រុង​មូ​ស្គូ កាលពី​ថ្ងៃ​ទី​៨ មក​រា ២០១៧ តាម​បណ្តោយ​ផ្លូវ​ជាប់មាត់​ទន្លេ និង​កាត់មុខ​បរិវេណ​វិមាន​ក្រឹម​ឡាំង​មាន​ចម្ងាយ​១៥​គីឡូម៉ែត្រ​ក្រោម​អាកាសធាតុ​ត្រជាក់​ដក​២៧​អង្សា​សេ​(-២៧oC) ។

តំបន់​ភាគច្រើន​របស់​រុ​ស្ស៊ី រួម​ទាំង​ក្រុង​មូ​ស្គូ និង​សង់​ពី​ទ័​រ​ស៊្បើក​ប្រឈម​មុខ​នឹង​សីតុណ្ហភាព ទា​ប​ជា​ប្រវត្តិសាស្ត្រ​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅជា​អំឡុង​ពេល​ដែល​រុ​ស្ស៊ី​ប្រារព្ធ​ពិធីបុណ្យ​គ្រីស្មាស​និកាយ​«​អូ​តូ​ដុក​»​ក្នុង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​ដល់​ទៅ​-៣០oC គឺជា​រយៈពេល​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​គ្រឹ​ស្មាស​រងា​ខ្លាំង​បំផុត ក្នុងអំឡុងពេល​១២០​ឆ្នាំ​កន្លង​មក​របស់​រុ​ស្ស៊ី ។

បច្ចុប្បន្ន​អាកាសធាតុ​ត្រជាក់​ខ្លាំង​បាន​គ្របដណ្តប់​តំបន់​ភាគច្រើន​នៅ​អឺរ៉ុប និង​មាន​របាយការណ៍​បញ្ជាក់​ថា​អ្នក​ស្លាប់​សរុប​២៣​នាក់ ។ ចំពោះ​ការ​ជិះ​កង់​ក្នុង​រដូវរងា​-២៧oC​របស់​រុ​ស្ស៊ី គឺជា​សកម្មភាព​មួយ​ទប់ទល់​នឹង​ការ​ត្រជាក់​ខ្លាំង​នៅ​ក្នុង​ប្រទេស ៕