ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ ស្រី​ម៉ុ​ច ខ្លាច​ទឹកភ្នែក​ដោយ​ស្រលាញ់​ប៉ះ​ប្តី​គេ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​សុខ ស្រី​ម៉ុ​ច បើ​បុរស​ណា​លាក់​អាថ៌​កំបាំង​អត្តសញ្ញាណ​មិន​អាច​ស្រឡាញ់​នាង​បាន​ទេ ។ ប្រកាន់​ជំហរ​បែប​នេះ​ព្រោះតែ​មិន​ចង់បាន​ស្នេហ៍​បែប​ភ័យ​ខ្លាច ដូច​ជា​ខ្លាច​គេ​មាន​ប្រពន្ធ​ជាដើម ។

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​សុខ ស្រី​ម៉ុ​ច បើ​បុរស​ណា​លាក់​អាថ៌​កំបាំង​អត្តសញ្ញាណ​មិន​អាច​ស្រឡាញ់​នាង​បាន​ទេ ។ ប្រកាន់​ជំហរ​បែប​នេះ​ព្រោះតែ​មិន​ចង់បាន​ស្នេហ៍​បែប​ភ័យ​ខ្លាច ដូច​ជា​ខ្លាច​គេ​មាន​ប្រពន្ធ​ជាដើម ។

កញ្ញា​សុខ ស្រី​ម៉ុ​ច និយាយ​ថា​«​មាន​គេ​ស្រឡាញ់​ខ្ញុំ​ច្រើន តែ​មក​ខុសចិត្ត​ដែល​នាង​ខ្ញុំ​មិន​ចង់​គឺ​ខ្ញុំ​មិន​ចង់ បាន​ស្នេហា​ប្តី​គេ​នោះ​ទេ ។ ម្ល៉ោះហើយ​ទើប​នាង​ខ្ញុំ​ចង់បាន​អ្នក​ស្មោះ​ល្អ​ម្នាក់ បើ​គ្មាន​គឺ​រំពឹង​លើ​វាសនា ។ ពេល​នេះ​គិតគូរ​តែ​រឿង​សិល្ប​:​សិន​ចុះ គ្រា​ដែល​ការងារ​ហក់​មក​ជាប់​គ្នា​រហូត​ដែល​នេះ​ជាល​ទ្ឋ​ផល​មួយ​ល្អ​សម្រាប់​នាង​ខ្ញុំ​ផង​ដែរ​» ។

នៅ​ក្នុង​ជំនួប​ជាមួយ​កញ្ញា​សុខ ស្រី​ម៉ុ​ច​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នាង​បញ្ជាក់​ថា ខណៈ​ដែល​អាជីព​សិល្បៈ​របស់​នាង​កំពុង​ស្ទុះ ឡើង​មាន​បុរស​សម្បូរ​ទ្រព្យ​មួយ​ចំនួន​តាម​ថ្ពក់​ស្នេហ៍​នាង ។

«​និយាយ​តាម​ត្រង់ កន្លង​មក​មាន​ទាំង​អ្នកជំនួញ មន្ត្រី​ធំ ឧកញ៉ា និង​ផ្កាយ​១ ផ្កាយ​២ ជាដើម​តាម​ស្រលាញ់​ខ្ញុំ ដោយ​សន្យា​ឱ្យ​របស់ទ្រព្យ​ជា​ថ្នូរ​នឹង​រឿង​ស្នេហា តែ​ខ្ញុំ​មិន​ទទួល។ នាង​ខ្ញុំ​មិន​ហ៊ាន​ទទួល​ស្នេហ៍​ប្រុស​អ្នកមាន ឬ​ក៏​បុរស​មាន​អំណាច​បុណ្យស័ក្ដិ​ខ្ពង់ខ្ពស់ ព្រោះ​នាង​ខ្ញុំ​ខ្លាច​ប៉ះ​ស្នេហ៍​ប្ដី​គេ​នាំ​ឱ្យ​រងទឹក​ភ្នែក ។ បើ​ខ្ញុំ​ព្រម​ទទួល​ស្នេហា​មន្ត្រី​ធំ​ម្ល៉េះ​ខ្ញុំ​ហ៊ឺហា​មាន​វីឡា រថយន្ត ទំនើប​ៗ​ជិះ​ឡូយឆាយ​បាត់ ហើយ​ៗ​ក៏​មិន​ខ្វះ​ទ្រព្យ​ចាយ​ដែរ​តែ​ខ្ញុំ​មិន​ចង់​ប្រឡូកប្រឡាក់​នឹង​ស្នេហា​លោត​ឆត្រ ទើប​នៅ​ប្រឹង​តស៊ូ​ចិញ្ចឹមជីវិត​ជាមួយ​អាជីព​សិល្បៈ​បន្ត​ទៀត​» ។

តារាភាពយន្ត​រូប​ស្រស់​កញ្ញា​សុខ ស្រី​ម៉ុ​ច ចុង​ក្រោយ​នេះ​ហាក់​លេចធ្លោ​គួរ​ឱ្យ​កត់សម្គាល់​ដោយ​ក្រសោប​បាន​ឱកាស​ថត​ភាពយន្ត​ជា​បន្តបន្ទាប់ ខណៈ​មាន​ដំណឹង​ថា​មន្ត្រី​ធំ​សុំ​ចិញ្ចឹម​ជា​ស្រី​ស្នេហ៍ ។

កញ្ញា​សុខ ស្រី​ម៉ុ​ច ប្រឡូក​សិល្បៈ​ជាង​៥​ឆ្នាំ​មកនេះ​បាន​ចូលរួម​សម្តែង​ភាពយន្ត​ជា​ច្រើន​រឿង ។

ជាក់ស្ដែង​អំឡុង​ពេល​នេះ​នាង​កំពុង ថត​ភាពយន្ត​៤​រឿង​ព្រម​គ្នា ។ លើស​ពី​នេះ​នាង​កំពុង​ត្រៀម​ចូល​ច្រៀង​នៅ​ផលិតកម្ម​មួយ​ដែល​មាន​គោលការណ៍​ផលិត​តែ​បទ​និពន្ធ​ថ្មី ។

ស្រី​ម៉ុ​ច ធ្លាប់​ចូលរួម​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ជា​ច្រើន​រឿង​ទាំង​រឿង​ភាគ និង​រឿង​ដុំ​ដូច​ជា​រឿង​«​ល្បិច​នាយ​កម្សត់​» «​ជីវិត​នាង​រក្សា​» «​កម្ម​លោកីយ៍​» «​មនុស្ស​គ្មាន​តម្លៃ​» «​ពន្លក​ស្នេហ៍​ក្បែរ​ជាយ​ដែន​» និង​រឿង​«​ស្ដេច​កន​» ជាដើម​។ លើស​ពី​នេះ​ស្រី​ម៉ុ​ច​កំពុង​ថត​៤​រឿង​ទៀត​ព្រម​គ្នា មានរឿង​«​កំលោះ​យំ​ក្រមុំ​សើច​» «​ដួង​ចន្ទ​» «​ចម្ការ​លាក់​ស្នេហ៍​» និង​រឿង​«​អំបិល​» ជាដើម​ដោយ​ភាគច្រើន​នាង​សម្ដែង​ជា​តួរង ។ កន្លង​មក​ស្រី​ម៉ុ​ច ធ្លាប់​សម្តែង​ជា​តួឯក​ក្នុង​រឿង «​ល្បិច​នាយ​កម្សត់​» ក្រៅពី​នេះ​ជា​តួរង ៕