ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​កាត់​បន្ថយ​សម្ពាធ​ឈាម​របស់​អ្នក​ក្នុង​ពេល​មាន​គ​ក៌

7 ឆ្នាំ មុន

សម្ពាធ​ឈាម​ឡើង​ខ្ពស់​អំឡុង​ពេល​មាន​ផ្ទៃពោះ​អាច​បន្ថែម​សម្ពាធ​លើ​បេះដូង និង​តម្រងនោម​របស់​អ្នក ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង ជំងឺ​តម្រងនោម និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។ ស្របគ្នា​នេះ​ដែរ

សម្ពាធ​ឈាម​ឡើង​ខ្ពស់​អំឡុង​ពេល​មាន​ផ្ទៃពោះ​អាច​បន្ថែម​សម្ពាធ​លើ​បេះដូង និង​តម្រងនោម​របស់​អ្នក ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង ជំងឺ​តម្រងនោម និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។ ស្របគ្នា​នេះ​ដែរ ផលវិបាក​ផ្សេង​ទៀត​រួម​មាន​ទារក​មានការ​លូតលាស់​មិន​គ្រប់លក្ខណៈ សម្រាលកូន​មិន​គ្រប់​ខែ​ការ​រំខាន​ដល់​សុក និង​ការ​ផ្តល់​កំណើត​តាម​រយៈ​ការ​វះកាត់ ។ នៅ​ពេល​ដែល​អ្នក​លើស​សម្ពាធ​ឈាម​អំឡុង​ពេល​មាន​ផ្ទៃពោះ វា​ជា​ការ​សំខាន់​ក្នុង​ការ​ត្រួតពិនិត្យ​កម្រិត​សម្ពាធ​ឈាម​របស់​អ្នក​យ៉ាង​ម៉ត់ចត់​ពេល​មាន​ផ្ទៃពោះ ។ ការ​គ្រប់គ្រង​សម្ពាធ​ឈាម​របស់​អ្នក​អាច​ជួយ​ឲ្យ​អ្នក​និង​ទារក​មាន​សុខភាព​ល្អ​។ នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ ការ​ពិនិត្យ​អេកូ​គួរតែ​ធ្វើ​ឱ្យ​បាន​ញឹកញាប់​ដើម្បី​តាមដាន​ការ​រីក​លូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ ។

១-​ត្រួតពិនិត្យ​បរិមាណ​អំបិល​ដែល​អ្នក​ទទួលទាន ៖ ជា​ទូទៅ នៅ​ពេល​ដែល​អ្នកមាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​កាត់​បន្ថយ​ការ​ទទួលទាន​អំបិល សម្ពាធ​ឈាម​របស់​ពួក​គេ​ក៏​ធ្លាក់​ចុះ​ផង​ដែរ​។ វា​ថែម​ទាំង​អាច​ទប់ស្កាត់​ការ​ឡើង​សម្ពាធ​ឈាម​ទៀត​ផង ។ ការ​សិក្សា​មួយ​នៅ​ឆ្នាំ 2014 បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹ​ត្តប​ត្តិ Electrolytes & Blood Pressure បាន​បង្ហាញ​ថា ការ​កាត់​បន្ថយ​របប​អាហារ​ដែល​សម្បូរ​ជាតិ​អំបិល​អាច​កាត់​បន្ថយ​ការ​ស្លាប់​ដែល​បណ្តាល​មក​ពី​ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។

សូម​ចង​ចាំ​ថា រាង​កាយ​ត្រូវការ​ជាតិ​សូ​ដ្យូ​ម​ក្នុង​បរិមាណ​តិចតួច​ដើម្បី​ឲ្យ​រាង​កាយ​ដំណើរការ​បាន​ល្អ តែ​អំបិល​ច្រើន​ហួសហេតុ​ពេក​នឹង​ធ្វើ​ឲ្យ​កើន​សម្ពាធ​ឈាម និង​កើត​ជំងឺ​បេះដូង ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។ អំឡុង​ពេល​មាន​ផ្ទៃពោះ អ្នក​ត្រូវ​តែ​ពិនិត្យ​លើ​ការ​ទទួលទាន​អំបិល​ដើម្បី​គ្រប់គ្រង​សម្ពាធ​ឈាម​របស់​អ្នក ។

២-​គ្រប់គ្រង​ការ​ដកដង្ហើម ៖ កា​រដក​ដង្ហើមវែង​ៗ​គឺជា​បច្ចេកទេស​ក្នុង​ការ​សម្រាក​ដែល​អាច​ជួយ​បន្ថយ​កម្រិត​ស្ត្រេ​ស​របស់​អ្នក និង​រក្សា​ស្ថិរភាព​សម្ពាធ​ឈាម ។ ការ​សិក្សា​មួយ​នៅ​ឆ្នាំ 2005 បាន​ចេញផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ Hypertension បាន​រក​ឃើញ​ថា ការ​ដកដង្ហើម​យឺត​ៗ​អាច​បង្កើន​រឺ​ហ្វ្លី​ក​សរសៃឈាម និង​កាត់​បន្ថយ​សម្ពាធ​ឈាម ។ លើស​ពី​នេះ​ទៅ​ទៀត រាល់ពេល​ដែល​អ្នក​ដកដង្ហើម​វែង​ៗ អុក​ស៊ី​សែន​ក្នុង​ឈាម​អាច​ដឹក​ជញ្ជូន​ទៅ​គ្រប់​កោសិកា​ក្នុង​រាង​កាយ​។ វា​ផ្តល់​ថាមពល និង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍ល្អ​។

៣-​រីករាយ​ជាមួយ​ការ​ដើរ ៖ ស្ត្រី​ដែល​មិនសូវ​មាន​សកម្មភាព​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឡើង​សម្ពាធ​ឈាម​អំឡុង​ពេល​មាន​ផ្ទៃពោះ ជាង​អ្នក​ដែល​ធ្វើ​លំ​ហាត់ប្រាណ​។ ការ​ដើរ​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ដែល​ល្អ​បំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ។

ស្ត្រី​មាន​ផ្ទៃពោះ ដែល​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់ អាច​បន្ថយ​សម្ពាធ​ឈាម​របស់​ពួក​គេ​ដោយ​ការ​ដើរ​រយៈពេល​30​ទៅ​45​នាទី​ជា​រៀងរាល់ថ្ងៃ ។ វា​គឺជា​សកម្មភាព​ដែល​មាន​សុវត្ថិភាព​ពេញ​រយៈពេល​ប្រាំបួន​ខែ​នៃ​ការ​មាន​ផ្ទៃពោះ ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ដើរ​ទៀងទាត់​អាច​ធានា​បាន​ថា​អ្នកមាន​ភាពរឹងមាំ និង​មានការ​ស៊ូទ្រាំ​ខ្លាំង​នៅ​ពេល​សម្រាលកូន ។

៤-​បង្កើន​ការ​បរិភោគ​ជាតិ​ប៉ូ​តា​ស្យូ​ម ៖ ប៉ូ​តា​ស្យូ​ម​គឺជា​សារធាតុ​រ៉ែ​សំខាន់​អំឡុង​ពេល​មាន​ផ្ទៃពោះ ។ វា​ជួយ​រក្សា​តុល្យភាព​ជាតិ​ទឹក និង​អេឡិចត្រូលីត​។ វា​ក៏​ជួយ​ក្នុង​ការ​ដឹកនាំ​បន្ទុក​សរសៃប្រសាទ ការ​កន្ត្រាក់​នៃ​សាច់ដុំ​និង​ការ​បញ្ចេញ​ថាមពល​ពី​ជាតិ​កាបូ​អី​ុ​ដ្រា​ត ខ្លាញ់​និង​ប្រូ​តេ​អីុ​ន ។ ការ​សិក្សា​មួយ​នៅ​ឆ្នាំ​2015 ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​បត្រ Journal of Human Hypertension បាន​រាយការណ៍​ថា ការ​បង្កើន​ការ​ទទួលទាន​ប៉ូ​តា​ស្យូ​ម​មាន​ផលប្រយោជន៍​ចំពោះ​សម្ពាធ​ឈាម ។

ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទទួលទាន​ជាតិ​ប៉ូ​តា​ស្យូ​មពី 2.000​ទៅ​4.000 មី​លី្ល​ក្រាម​ក្នុង​មួយ​ថ្ងៃ​។

អាហារ​មួយ​ចំនួន​ដែល​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម​មាន​ដំឡូងជ្វា ប៉េងប៉ោះ ទឹកក្រូច​ច្របាច់ ដំឡូង ចេក សណ្តែក ត្រសក់ស្រូវ និង​ដំណាប់​ផ្លែ​ឈើ​ក្រៀម​ដូច​ជា​ផ្ល​សេ prunes និង​ទំពាំងបាយជូរ​។

៥-​បរិភោគ​អាហារ​ដែល​សម្បូរ​ជាតិ​ម៉ាញេស្យូម ៖ របប​អាហារ​ដែល​មាន​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​ទាប​អាច​នាំ​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ការ​សិក្សា​មួយ​នៅ​ក្នុង​ឆ្នាំ​1999 បាន​ចេញ​ផ្សាយ​​ក្នុង​ព្រឹត្តិបត្រ Hypertension បាន​រាយការណ៍​ថា កង្វះ​ជាតិ​ម៉ាញេស្យូម​មាន​ទំនាក់ទំនង​ជាមួយនឹង​ការ​ឡើង​សម្ពាធ​ឈាម ។ នេះ​គឺជា​មូលហេតុ​ដែល​អ្នក​គួរតែ​បរិភោគ​អាហារ​ដែល​សម្បូរ​ជាតិ​ម៉ាញេស្យូម​អំឡុង​ពេល​មាន​ផ្ទៃពោះ​។ វា​មិន​ត្រឹមតែ​កាត់​បន្ថយ​សម្ពាធ​ឈាម​របស់​អ្នក​នោះ​ទេ សារធាតុ​រ៉ែ​នេះ​នឹង​ជួយ​ការពារ​ស្បូន​ពី​ការ​ធ្លាក់​ចុះ​មុន​អាយុ ។ វា​ក៏​ជួយ​ធ្វើ​ឲ្យ​ធ្មេញ និង​ឆ្អឹង​របស់​ទារក​មាន​ភាពរឹងមាំ​ផង​ដែរ ។

អ្នក​អាច​ទទួល​បាន​ជាតិ​ម៉ាញេស្យូម​ពី​អាហារ​ដូច​គ្រាប់​អាល់​ម៉ុង ផ្លែ​ប៊័រ ចេក សណ្តែក គ្រាប់​ល្ពៅ តៅហ៊ូ ទឹក​សណ្តែក គ្រាប់ស្វាយចន្ទី ដំឡូង (​ជាមួយ​សំបក​) យ៉ា​អួរ គ្រាប់​ធញ្ញជាតិ​និង​បន្លែ​ស្លឹក​បៃតង ៕