ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ទារ​លុយ​គេ​ជំពាក់​មិន​ព្រម​សង ស្រាប់តែ​អ្នក​ជំពាក់​លុយ​វាយ​របួសធ្ងន់

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​ម្នាក់ ខណៈ​ទៅ​ទារ​លុយ​៦​ពាន់​បាត​ពី​នារី​វ័យក្មេង​ម្នាក់​ដែល​ជំពាក់​យូរហើយ​មិន​ព្រម​សង ស្រាប់តែ​ត្រូវ​នារី​វ័យក្មេង​រូប​នោះ​វាយ​ជា​ច្រើន​ដៃ​បណ្តាល​ឱ្យ​ …

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​ម្នាក់ ខណៈ​ទៅ​ទារ​លុយ​៦​ពាន់​បាត​ពី​នារី​វ័យក្មេង​ម្នាក់​ដែល​ជំពាក់​យូរហើយ​មិន​ព្រម​សង ស្រាប់តែ​ត្រូវ​នារី​វ័យក្មេង​រូប​នោះ​វាយ​ជា​ច្រើន​ដៃ​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​គី​រី​វ័ន សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ចិន ស្រី​លី​ស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​គី​រី​វ័ន សង្កាត់​កូន​គ្រៀល ក្រុង​សំរោង បាន​រង​របួស​ជាំភ្នែក និង​ដងខ្លួន​ជា​ច្រើន​កន្លែង ចំណែក​នារី​វ័យក្មេង​ដៃដល់​ឈ្មោះ កប ស្រី​ល័​ក្ខ អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​ជាមួយ​គ្នា ។

យោង​តាម​របាយការណ៍​ប៉ូលិស​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ដើរទៅ​ទារ​លុយ​ពី​នារី​វ័យក្មេង​ដៃដល់​ចំនួន​៦​ពាន់​បាត​ដែល​ជំពាក់​យូរយារ​ណាស់​មក​ហើយ មិន​ព្រម​សង នៅ​ពេល​ស្ត្រី​រង​គ្រោះ​ទៅ​ទារ​លុយ ស្រាប់តែ​នារី​វ័យក្មេង​ដៃដល់​បាន​ស្ទុះ​មក​វាយតប់​ជា​ច្រើន​ដៃ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ។

របាយការណ៍​បន្ត​ទៀត​ថា បន្ទាប់​ពី​ត្រូវ​នារី​ដៃដល់​វាយ​រួច ស្ត្រី​រង​គ្រោះ​បាន​រត់​មក​ប្តឹង​ប៉ូលិស ទើប​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់ខ្លួន​នារី​ដៃដល់​រូប​នោះ​មក​អធិការដ្ឋាន​ក្រុង​សំរោង ធ្វើការ​សួរ​ចម្លើយ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច នារី​ដៃដល់​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ជំពាក់​លុយ​ស្ត្រី​រង​គ្រោះ​ពិតប្រាកដ​មែន និង​បាន​វាយ​ទៅ​លើ​ស្ត្រី​រង​គ្រោះ​មែន ។ យោង​តាម​ចម្លើយ​សារភាព សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ៕