ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យក្រាប​សំពះសុំទោសនិងសច្ចា​បញ្ឈប់​​នូវ​ទង្វើ​របស់​ខ្លួន​​ទៀត​

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍​សា​ត់ ៖ មុខសញ្ញា​ក្មេង​ទំនើង​ចំនួន​​២​នាក់​​ក្នុង​ចំណោម​៦​នាក់ ​ត្រូវ​បាន​នគរបាល​ស្រុក​កណ្ដៀង​ចាប់ខ្លួន ​ខណៈ​ដែល​ពួក​គេ​កំពុង​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង​ធ្វើ​សកម្មភាព​ដេញ​វាយតប់​គ្នា​នៅ​ទី​សាធារណៈ​យក​មក​អប់រំ ធ្វើ​កិច្ចសន្យា​ និង​កោរសក់​ក្រាប​សំពះសុំទោស សច្ចា​បញ្ឈប់​សកម្ម​ភាព​នៅ​ចំពោះ​មុខ​ឪពុក​ម្ដាយ​ និង​សមត្ថកិច្ច​។ ប្រតិបត្តិការ​នេះ…

ខេត្តពោធិ៍​សា​ត់ ៖ មុខសញ្ញា​ក្មេង​ទំនើង​ចំនួន​​២​នាក់​​ក្នុង​ចំណោម​៦​នាក់ ​ត្រូវ​បាន​នគរបាល​ស្រុក​កណ្ដៀង​ចាប់ខ្លួន ​ខណៈ​ដែល​ពួក​គេ​កំពុង​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង​ធ្វើ​សកម្មភាព​ដេញ​វាយតប់​គ្នា​នៅ​ទី​សាធារណៈ​យក​មក​អប់រំ ធ្វើ​កិច្ចសន្យា​ និង​កោរសក់​ក្រាប​សំពះសុំទោស សច្ចា​បញ្ឈប់​សកម្ម​ភាព​នៅ​ចំពោះ​មុខ​ឪពុក​ម្ដាយ​ និង​សមត្ថកិច្ច​។

ប្រតិបត្តិការ​នេះ ​ធ្វើ​ឡើងកាលពីវេលា​ម៉ោង១០ និង​១៥​នាទី​យប់​ថ្ងៃ​ទី០៥ ខែសីហា​ ឆ្នាំ ២០២២ នៅ​លើ​បណ្ដោយ​ផ្លូវ​កៅស៊ូ​លេខ​១០១ ស្រប​មាត់​ស្ទឹង​ពោធិ៍​សាត់​ត្រើយ​ខាងលិច​ ត្រង់​ចំណុច​ស្ពានថ្ម​បទ​ពោធិ៍​សុវណ្ណ​រង្សី ក្នុងភូមិ​បឹង​យា ឃុំ​វាល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។

លោក អ៊ុ​ន​ស៊ី អធិការ​នគរបាល​ស្រុក​កណ្ដៀង​ដឹង​ថា ជនសង្ស័យ​ទី១-​ឈ្មោះ វ៉ា​ត ស៊ី​ថា ភេទ​ប្រុស​អាយុ ១៩ ឆ្នាំ រស់នៅ​ក្នុងភូមិ​បឹង​ក្រាញ់ ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។ ទី ២-ឈ្មោះ ស៊ឹ ​សុ​ផា ភេទ​ប្រុស​ អាយុ១៧ឆ្នាំ រស់នៅ​ក្នុងភូមិ ពាល​ញែក​ពីរ សង្កាត់​ផ្ទះ​ព្រៃ​ក្រុង​ពោធិ៍សាត់​។

លោក​អធិការ​បញ្ជាក់​ឱ្យ​ដឹង​ថា ​ស្រប​ពេល​ដែល​កម្លាំង​របស់​លោក​ចុះ​ល្បាត ​ដើម្បី​ធានា​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នៅ​ពេល​យប់​ស្រាប់តែ​ជួប​ក្រុម​ក្មេង​ទំនើង​ចំនួន ៦ នាក់​ជិះ​ម៉ូតូ​ចំនួន៣គ្រឿង​ប្រដេញ​វាយតប់​គ្នា​នៅ​លើ​បណ្ដោយ​ផ្លូវ​លេខ១០១ ស្រប​ស្ទឹង​ពោធិ៍សាត់​ត្រើយ​ខាងលិច ​ចាប់ពី​ចំណុច​ស្ពាន​អាកាស​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ។ ឃើញ​ដូច្នេះ ​សមត្ថកិច្ច​បាន​ដេញចាប់​ប្រផាប់​ប្រ​ភីង​ស្ទាក់​ឃាត់ខ្លួន​បាន​ចំនួន២នាក់​នៅ​ត្រង់​ចំណុច​ខាង​លើ​ ចំណែក៤​នាក់​ផ្សេង​ទៀត ​បាន​ជិះ​គេចខ្លួន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រកមុខ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ