ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង ហ៊ា​តុង បើក​កៀរ​រថយន្ត​ពលរដ្ឋ តៃកុង​បើក​រត់គេច​ខ្លួន

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ រថយន្តក្រុង​ក្រុមហ៊ុន ហ៊ា តុង ដឹក​អ្នកដំណើរ​មួយ​គ្រឿង បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បើក​បុក​រថយន្ត ពលរដ្ឋ រួច​តៃកុង​បើក​រត់គេច​យក​រថយន្ត​មក​ផ្លុ​ង​ចោល​នៅ​មុខ​ក្រុមហ៊ុន

ក្រុង​ប៉ោយ​ប៉ែ​ត ៖ រថយន្តក្រុង​ក្រុមហ៊ុន ហ៊ា តុង ដឹក​អ្នកដំណើរ​មួយ​គ្រឿង បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បើក​បុក​រថយន្ត ពលរដ្ឋ រួច​តៃកុង​បើក​រត់គេច​យក​រថយន្ត​មក​ផ្លុ​ង​ចោល​នៅ​មុខ​ក្រុមហ៊ុន នៅ​ជាប់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ក្បាលស្ពាន​២ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា រថយន្តក្រុង​របស់​ក្រុមហ៊ុន​យីហោ ហ៊ា តុង ដឹក​ជញ្ជូន​អ្នកដំណើរ​មួយ​គ្រឿង​មាន​ពាក់​ស្លាក លេខ ភ្នំពេញ 3D-1238 មួយ​គ្រឿង​នេះ បាន​បើក​បុក​កៀរ​រថយន្ត របស់​ស្ត្រី​ម្នាក់ នៅ​ចំណុច​ផ្លូវ​បេតុង​មួយ​កន្លែង មុខ​សាលារៀន​ឯកជន អេប​ផល ស្ថិត​នៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ ខណៈ​ពេល​ស្ត្រី​ជា​ជន​រង​គ្រោះ​បាន​បើករថយន្ត ម៉ាក ប៉ា​ហ្សេ​រ៉ូ ចាំ​ទទួលយក​កូន​ចេញពី​សាលារៀន​ឯកជន នោះ ហើយ​ក៏​ត្រូវ​រថយន្តក្រុង​ខាងលើ​នោះ បើកបរ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន ក៏​បណ្តាល មក​ពារ​រថយន្ត​ស្ត្រី​រង​គ្រោះ​ដែល​បើក​បញ្ច្រាស ទិស​គ្នា បណ្តាល​ឲ្យ​ខូចខាត​មួយ​ចំហៀង​យ៉ាងដំណំ​ផង​ដែរ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា តៃកុង​រថយន្តក្រុង​ខាងលើ ក្រោយ​ពេល​កើតហេតុ មិន​បាន​ឈប់​រថយន្ត នៅ​កន្លែង​កើតហេតុ​នោះ គឺ​គេ​បាន​បន្ថែម​ល្បឿន បើក​រត់គេច​យករួចខ្លួន និង​បាន​យក​រថយន្ត​មក​ផ្លុ​ង​ចោល នៅ​ទីស្នាក់ការ​របស់​ខ្លួន ហើយ ចុះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។ តែ​ទោះជា​បែប​ណា​ក្តី ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវ​បាន​ជន​រង​គ្រោះ​ប្តឹង​សមត្ថកិច្ច​ជំនាញ​ផ្នែក​សណ្តាប់ធ្នាប់​សាធារណៈ​ក្រុង​ប៉ោយ​ប៉ែ​ត ឲ្យ​ជួយ​អន្តរាគមន៍ រក​យុត្តិធម៌ ទើប​គេ​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ចុះ​មក​តាម​ចាប់​យក​រថយន្តក្រុង ដែល​បង្ក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ជា​បណ្តោះអាសន្ន ដើម្បី​ឲ្យ​តំណាង​ក្រុមហ៊ុន ចូលខ្លួន​ទៅ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ផង​ដែរ​។

ប្រជាពលរដ្ឋ​នៅ​ប៉ោយ​ប៉ែ​ត បាន​នាំ​គ្នា​លើក​ឡើង​ថា ជា​រឿយ​ៗ​កន្លង​មក គេ​តែង​សង្កេត​ឃើញ តៃកុង​រថយន្ត ក្រុង​មួយ​ចំនួន​បើកបរ ដោយ​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ និង​គ្មាន​សុជីវធម៌​ទេ ហើយ​នៅ​ពេល​ដែល​មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍​អ្វីមួយ​កើតឡើង គឺ​ពួក​គេ​មិន​មាន​ទំនួល​ខុស​ត្រូវ​ឡើយ ដោយ​ពួក​គេ​អាងខ្នង​បង្អែក មាន​អ្នក​កាង​ចេញ​មុខ​មក​ដោះស្រាយ ហើយ​ពួក​គេ​ចាត់​ទុក​ជីវិត​ពលរដ្ឋ ដូច​ជា​ជិ​វិត​សត្វ​ធាតុ​យ៉ាង​អ​ញ្ចឹ​ង​។ ដូច​ច្នេះ​ពួក​គាត់​ជា​ពលរដ្ឋ​សូម​អំពាវនាវ​ដល់​សមត្ថកិច្ច ក្រសួង​ស្ថាប័ន​ជំនាញ ក៏​ដូច​ជាស​ម្តេច​តេ​ជោ មេត្តា​ជួយ​រឹត​បន្តឹង នូវ​បញ្ហា​ច្បាប់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព​ផង ចៀសវាង​កុំ​ឲ្យ​ពួក​គេ​ចេះ​ហ៊ាន​ធ្វើ​អ្វី​តាមតែ​អំពើរ​ចិត្ត​បែប​នេះ តទៅ​ទៀត ដើម្បី​ឲ្យ​ពួក​គាត់​រស់នៅ​មាន​ភាព​កក់ក្តៅ​ទៅ​ថ្ងៃ​អនាគត​ផង​៕