ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្ដន្ទាទោស​ជនជាតិ​កុង​ហ្គោ​២​នាក់ ដាក់​ពន្ធនាគារ​ម្នាក់​៨​ឆ្នាំ និង​ពិន័យ​ប្រាក់​៤​លាន​រៀល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ស្បែក​ខ្មៅ​កុង​ហ្គោ​២​នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ស្បែក​ខ្មៅ​កុង​ហ្គោ​២​នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ៨​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង តាម​មាត្រា​៦២៩ និង​មាត្រា​៦៣០ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៥-២០១៦​។ សាលក្រម​បាន​បើកផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ក្នុង​ករណី​ជនជាប់ចោទ​មិន​សុខចិត្ត​នឹង​សេចក្ដីសម្រេច​នេះ​។

ជនជាប់ចោទ​១.​ឈ្មោះ EMMANUEL NGOMA NGOMA COCO ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ ជនជាតិ​កុង​ហ្គោ មាន​លំនៅ​ស្ថាន​មុន​ពេល​ចាប់ខ្លួន​នៅ​ខណ្ឌទួលគោក  ២.​ឈ្មោះ JUNIRO BIN MUNGOMBA ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​កុង​ហ្គោ​។ គួរ​បញ្ជាក់​ថា សំណុំរឿង​នេះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកយក​មក​បើក​សវនាការ កាលពី​ថ្ងៃ​ទី​០៣ មក​រា ២០១៧ ក្នុង​នោះ​ជនជាប់ចោទ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​លិខិតឆ្លងដែន​ក្លែង​ក្លាយជា​ច្រើន​ក្បាល​មែន ដើម្បី​បើក​គណនី​នៅ​ធនាគារ​ជា​ច្រើន ដូច​ជា​ធនាគារ ស្ថាបនា ធនាគារ​ចិន ធនាគារ​ABA ធនាគារ​អេ​ស៊ី​លី​ដា ។​ល​។

ហើយ​គណនី​ធនាគារ​ដែល​ខ្លួន​គេ​បើក​សម្រាប់​ទទួល​ប្រាក់​ដែល​ឈ្មោះ ម៉ា​ទី​ន និង​ឈ្មោះ បាលី ផ្ញើ​មក​ពី​បរទេស ហើយ​ពួក​គេ​រង់ចាំ​ដក​ប្រាក់​នោះ​យក​ទៅ​ឲ្យ​អ្នក​ក​ដទៃ តាម​បញ្ជា​របស់ ម៉ា​ទី​ន និង​បាលី​ប៉ុណ្ណោះ ហើយ​ក្នុង​ការ​ដាក់ និង​ដក​ម្ដង​ៗ​ពួក​គេ​តែងតែ​ទទួល​បាន​ប្រាក់​កំរៃ​៥​ភាគរយ​។ លោក​ឧត្ដមសេនីយ៍ទោ ធូ សា​រឿ​ន អនុប្រធាន នាយកដ្ឋាន​ប្រឆាំង​ភេ​វ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន បាន​បញ្ជក់​នៅ​ពេល​សវនាការ​ថា អង្គហេតុ​ដែល​នាំ​ឲ្យ​ឃាត់ខ្លួន​អ្នក​ទាំង​២​នាក់​នេះ ដោយសារ​តែ​លោក​បាន​ទទួល​ពាក្យបណ្តឹង​របស់ ធានា​គា​ស្ថាបនា ទើប​កម្លាំង​របស់​នាយកដ្ឋាន​បាន​ធ្វើការ​ស្រាវ​ជ្រោ​វ​និង​ឃាត់ខ្លួន​ម្នាក់​នៅ​ធានា​គារ និង​ម្នាក់​ទៀត​ឃាត់​តាម​ផ្លូ​។

លោក​បាន​បញ្ជក់​បន្ថែម​ថា ការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ដើម្បី​បើក​គណនី​ឲ្យ​គេ​ផ្ញើ​លុយ​ចូល​នេះ​ហើយ ជា​ចេតនា​លាង​លុយ​។ លោក ស្រី ម៉ាក់​នី តំណាង​អយ្យការ​អម​សាលាដំបូង ធ្វើ​សេចក្តីសន្និដ្ឋាន​ថា ឆ្នាំ​២០១៥-២០១៦ ពិតជា​មាន​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ដូច្នេះ​តំណាង​អយ្យការ នៅ​តែ​តម្កល់​បទចោទប្រកាន់​នេះ និង​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់​៕