ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ចូល​ស៊ី​គ្រឿង​សង្ហា​រឹម​ក្នុង​វីឡា​មួយ​ដែល​​ម្ចាស់កំពុង​​នៅ​​USA​​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ឈើប្រណីត​ និង​គ្រឿង​សង្ហា​រឹម​ដែល​មាន​តម្លៃ​ទុក​នៅ​ក្នុង​វីឡា​បិទ​ទ្វារ​ទុក​ចោល​មួយ​កន្លែង នៅ​ក្នុងភូមិ​រំចេក​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ត្រូវ​ចោរ​ចូល​លួច​ដឹក​យក​អស់​គ្មាន​សល់ ខណៈ​ម្ចាស់​វី​ឡា​កំពុង​រស់នៅ​សហរដ្ឋអាមេរិក តែ​សាច់ញាតិ​ម្ចាស់ផ្ទះ​ទើប​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៨…

ខេត្តបាត់ដំបង​ ៖ ឈើប្រណីត​ និង​គ្រឿង​សង្ហា​រឹម​ដែល​មាន​តម្លៃ​ទុក​នៅ​ក្នុង​វីឡា​បិទ​ទ្វារ​ទុក​ចោល​មួយ​កន្លែង នៅ​ក្នុងភូមិ​រំចេក​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ត្រូវ​ចោរ​ចូល​លួច​ដឹក​យក​អស់​គ្មាន​សល់ ខណៈ​ម្ចាស់​វី​ឡា​កំពុង​រស់នៅ​សហរដ្ឋអាមេរិក តែ​សាច់ញាតិ​ម្ចាស់ផ្ទះ​ទើប​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ សីហា នេះ ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​១.៥០០០​ដុល្លារ​​ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ផ្ទះ​វិឡា​ដ៏​ធំ​ស្គឹ​ម​ស្គៃ​នោះ​ មាន​ម្ចាស់​ឈ្មោះ ថាំ ថា ភេទស្រី​ អាយុ​៥៧​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​សហរដ្ឋអាមេរិក​ ។ វី​ឡា​របស់​គាត់​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​របង​ថ្ម​ខ្ពស់ត្រដែត ហើយ​​គាត់​បិទ​ទ្វារ​ទុក​ចោល​គ្មាន​មនុស្ស​ស្នាក់​នៅទេ​ ។ ប្រភព​ដដែល​បាន​ប្រាប់​ថា គេ​មិន​បានដឹង​ឲ្យ​ប្រាកដ​អំពី​ពេលវេលានៃ​ការ​បាត់បង់​នោះ​ទ្រព្យសម្បត្តិ​នៅ​ក្នុង​វីឡា​នោះ​ទេ តែ​កូនក្មួយ​ម្ចាស់ផ្ទះ​បានដឹង នៅ​ព្រឹក​ថ្ងៃ​ទី​៨ សីហា ពេល​ទៅ​មើល​វីឡា​នោះ ហើយ​ក៏​មានការ​ភ្ញាក់ផ្អើល និង​រាយ​
ការ​ណ៍​ប្ដឹង​ទៅ​សមត្ថកិច្ច​តែ​ម្ដង​ ។

លោក ពេជ្រ សា​រ៉ែ​ន អធិការ​ក្រុង​បាត់ដំបង មិន​ទាន់​ផ្ដល់​ព័​ត៌​មាន​ជាក់លាក់​អំពី​ករណី​ចោរកម្ម​
នេះ​នៅ​ឡើ​យទេ ដោយ​លោក​បាន​ប្រាប់​ថា ពេល​នេះ ​មន្ត្រី​ជំនាញ​របស់​លោក​កំពុង​ចុះ​ពិនិត្យ និង ធ្វើការ​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ​នៅឡើយ​ ។ ប៉ុន្តែ​លោក ពេជ្រ សា​រ៉ែ​ន បាន​ដាក់​ការ​សង្ស័យ
​ជំ​ហាប​​ដំបូង​យ៉ាង​ដូច្នេះ​ថា «​យើង​កំពុង​មានការ​សង្ស័យ​ករណី​ចោរលួច​ឈើប្រណីត​​និង​គ្រឿង​សង្ហា​រឹម​នៅ​ក្នុង​វីឡា​នោះ ជា​រឿង​មិន​ប្រក្រតី​។ អាច​ជា​ចោរ​ផ្ទៃក្នុង ព្រោះ​បើ​តាម​មើល​ទំ​ហ៊ុម​ឈើ និងគ្រែ​ធំ​ៗ​នៅ​ក្នុង​វីឡា​នោះ​សុទ្ធតែ​ប្រភេទ​ឈើ​ល្អ មាន​ទំ​ហំ​ធំ​ចោរ​ខាងក្រៅ​មិន​អាច​មាន​ឱកាស លើក​ចេញ ​និង​ដឹក​ជញ្ជូន​ចេញពី​ក្នុង​វិឡា​ដោយ​ងាយ​ៗ​នោះ​ទេ ខ្ញុំ​សង្ស័យ​ជា​រឿង​មិន​ប្រក្រតី តែ​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​ធ្វើ​ស៊ើបអង្កេត​ហើយ​»​។

យោង​តាម​របាយ​ការ​ណ៍​បឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សម្ភារដែល​បាត់បង់​រួម​មាន គ្រែ​ចំនួន​០២ ឈើ​ទ្វារ ឈើ​ស​ន្លឹកគ្រែ ម៉ាស៊ីនទឹក​ក្ដៅ ម៉ាស៊ីនត្រជាក់ ទូរ​ទស្សន៍ និងក្រណាត់​ខោអាវ​ល្អ​ៗ​មួយ​ចំនួន​ទៀត​ ។ បើ​តាម​សម​ត្ថ​កិច្ច​បាន​បញ្ជាក់​ថា គ្រែ និងឈើ​ដែល​ត្រូវ​លោក​ចោរលួច​យក​ទៅ​នោះ សុទ្ធតែ​ជា​ប្រភេទ​ឈើប្រណិត និងគ្រែ​ដែល​មាន​តំលៃ​ថ្លៃ​ៗ​បំផុត ដែល​ប៉ាន់​ប្រមាណ​ជា​ទឹកប្រាក់​សរុប​ជាង​១.៥០០០​ដុល្លារ ​។

យ៉ាងណា​ក្ដី នេះ​គ្រាន់តែ​របាយ​ការ​ណ៍បឋម​ប៉ុណ្ណោះ ដែល​សមត្ថកិច្ច​ទ​ទួល​បាន​ពី​សាច់ញាតិ​ម្ចាស់ផ្ទះ​។ ពេល​នេះ ​សមត្ថកិច្ច​កំពុង​នៅ​ត្រូ​ត​ពិនិត្យ​ទីតាំង​កើតហេតុ និង ធ្វើការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ​ឲ្យ​ជាក់លាក់​ថា តើ​អំពើ​ចោរកម្ម​នេះ ប្រព្រឹត្ត​ឡើង​ដោយ​ចោរ​ពី​ក្រៅរបង ឬ ចោរ​នៅ​ក្នុង​របង ? ​

ព័ត៌មានបន្ថែម​ កោះស​ន្តិភាព​នឹង​មានផ្សាយជូនបន្ត ។ ​

អត្ថបទសរសេរ ដោយ