ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជន​ប្រើ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀ.ន​១១​នាក់​នៅ​ភូមិ​ត្រពាំង​ឈូក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩ និង​០០​នាទី យប់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​មាន​បទបញ្ជា​ពី​លោកស្នងការ​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩ និង​០០​នាទី យប់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​មាន​បទបញ្ជា​ពី​លោកស្នងការ​រាជធានី​ភ្នំពេញ ដឹកនាំ​ផ្ទាល់​ដោយ លោក ម៉ក់ ហុង អធិការ​ខណ្ឌ សែន​សុខ រួម​ជាមួយ​កម្លាំង​ចម្រុះ​ខណ្ឌ សហការ​ជាមួយ​កម្លាំង​ចម្រុះ រាជ​រា​ធានី បាន​ធ្វើ​ប្រតិបត្តិការ​ចុះ​ឆែកឆេរ ក្នុង​ទីតាំង​ខាងលើ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ដែល​ជា​អ្នក​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​បាន​១១​នាក់ ក្នុង​នោះ​ស្រី​ម្នាក់​។

ក្រោយ​ពី​ធ្វើ​សកម្មភាព​ឃាត់ខ្លួន និង​ឆែកឆេរ​រួច​មក កម្លាំង​ប​ប្រមូល​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា ថ្នាំ​ញៀន​៧​កញ្ចប់​ធំ ជញ្ជីង​ថ្លឹង​២ ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន និង​ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​ជា​ច្រើន​ទៀត​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១១​នាក់ ត្រូវ​បាន​កម្លាំង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ សែន​សុខ រង់ចាំ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​៕