ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ស្ត្រីជន​ជាតិចិន​ម្នាក់​ទៅ​សាលាដំបូង ពាក់​ពន្ធ​ជួញដូរ​គ្រឿងញៀ.ន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​១០ មក​រា បាន​បញ្ជូន​ស្ត្រីជន​ជាតិចិន​ម្នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​១០ មក​រា បាន​បញ្ជូន​ស្ត្រីជន​ជាតិចិន​ម្នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ។ ជនសង្ស័យ​មានឈ្មោះ ZHANG XUE QIN ភេទ​ស្រី អាយុ​៣៥​ឆ្នាំ វត្ថុ​តាង​ចាប់​យក​រួម​មាន គ្រឿងញៀន ទី​១.​ប្រភេទ​ម្សៅ Ketamine ១១.៨៩​ក្រាម ២.​ប្រភេទ​ទឹក អ៊ិ​ច​ស្ដា​ស៊ី (MDMA) ០៣​ដប ចំណុះ ៦០ml ទម្ងន់​ប្រហែល​៦០​ក្រាម និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៩ មក​រា ២០១៧ កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​សន្ដិសុខ​ផ្ទៃក្នុង បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ ការិយាល័យ​ទី​៦ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ក្នុង​កាស៊ីណូ​ណា​ហ្គា​វើ​ល សង្កាត់​ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ជា​លទ្ធផល​ឃាត់ខ្លួន​ស្ដ្រីជន​ជាតិចិន​ម្នាក់​ដូច​មានឈ្មោះ​ខាងលើ​នេះ​។ ក្រោយ​ពី​ឃាត់ខ្លួន​សមត្ថកិច្ច បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕