ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ក្របី​មេ​១​ក្បាល​ឃើញ​កំពុង​ឡើង​ឡានរត់​ទៅ​ប្ដឹង​នគរបាល ឯ​ឈ្មួញ​រត់​ចោល​ទាំង​ឡាន​ទាំង​ក្របី

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ លោក​វរៈសេនីយ៍ទោ នាង វុ​ធ អធិការ​នគរបាល​ស្រុក​បាកាន បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ឈ្មោះ គឹ​ម គី​ម ភេទ​ប្រុស

ខេត្តពោធិ៍សាត់ ៖ លោក​វរៈសេនីយ៍ទោ នាង វុ​ធ អធិការ​នគរបាល​ស្រុក​បាកាន បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ឈ្មោះ គឹ​ម គី​ម ភេទ​ប្រុស នៅ​ភូមិ​ប្រ​ខ្នាយ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន​ខេត្តពោធិ៍សាត់ បាន​មក​ប្ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ គាត់​បាន​បាត់​ក្របី​មេ​មួយ​ក្បាល​ភ្នែក​បាយ​ម្ខាង ខ្វាក់​ម្ខាង ដែល​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​ព្រៃ​ល្បះ​ខាងក្រោយ​ភូមិ​។ នៅ​ថ្ងៃ​ទី​០៩ គាត់​បាន​ដើរ​រក​ស្រាប់តែ​ឃើញ​មនុស្ស​០៤​នាក់ កំពុង​ដឹក​ឡើង​ឡាន​នៅ​ចំណុច​អតីត​ដេប៉ូ​ខ្សាច់​តា​ម៉ៅ ស្ថិត​ក្នុងភូមិ​ស្វាយ​អាត់ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់​។

លោក​អធិការ​បន្ត​ទៀត​ថា ទទួល​បាន​បណ្ដឹង​នេះ​ភ្លាម លោក​បាន​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត និង​នគរបាល​ប៉ុស្តិ៍​ស្វាយ​អាត់ ចុះ​ទៅ​ដល់​គោលដៅ ជា​បន្ទាន់​នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​។ នៅ​ពេល​ឃើញ​សមត្ថកិច្ច​ទៅ​ដល់​ជន​ទាំង​០៤​នាក់ ដែល​កំពុង​ដេញ​ក្របី​ឡើង​ឡាន​នោះ​បាន​នាំ​គ្នា​រត់គេច​បាត់​អស់​បន្សល់​ទុក​ឡាន​កង់​០៦​មួយ​គ្រឿង និង​ក្របី​ចំនួន​០៤​ក្បាល សមត្ថកិច្ច​ក៏​យក​ទៅ​ដាក់​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្នាម​ព្រះ​ដើម្បី​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​បន្ត​។

លោក​វរៈសេនីយ៍ទោ ម៉ូ លី​ដា ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ត្រួតពិនិត្យ​ឃើញ​ក្របី​មេ​មួយ​ក្បាល​ខ្វាក់​ភ្នែក​ម្ខាង និង​ម្ខាង​ទៀត​បាយ​ភ្នែក​នោះ​ក៏​បាន​ធ្វើ​កិច្ចសន្យា​ស្នាម​មេដៃ​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ តាម​ការ​ឯកភាព​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​លោកស្នងការ​នគរបាល​ខេត្ត​។

ដោយឡែក​ក្របី​ចំនួន​០៣​ក្បាល​ទៀត​ក្នុង​នោះ​មិន​ទាន់​ចាក់​ក្រ​ឡុ​ស​០២​ក្បាល​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។ សមត្ថកិច្ច​កំពុង​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​មាន​បាត់​ក្របី​សូម​មក​ពិនិត្យ​មើល​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្នាម​ព្រះ ស្រុក​បាកាន​ដើម្បី​ប្រគល់​ជូន​វិញ​ដោយ​មាន​សាក្សី និង​មានការ​ទទួលស្គាល់​ច្បាស់លាស់​៕