ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​៣​នាក់ ពី​បទ​ជួញដូរ​ចែកចាយ​គ្រឿងញៀ.ន

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន នៃ​ស្នងការ​នគ​បាល​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត បាន​ចុះ​បង្ក្រាប​ករណី​ប្រើប្រាស់

ខេត្តស្វាយរៀង ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគ​បាល​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត បាន​ចុះ​បង្ក្រាប​ករណី​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​នៅ​ក្នុង​បន្ទប់​០០៣​ផ្ទះសំណាក់​មួយ​កន្លែង​មាន​យីហោ​ឈ្មោះ ថែ​អាង ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់ រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន​មួយ​ចំនួន​បញ្ជូន​មក​សាលាដំបូង​ខេត្ត​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត នៅ​ថ្ងៃ​ទី​១០ មក​រា ២០១៧​។

បើ​តាម​មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា  ការ​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៧​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នោះ​ទី​១/​ឈ្មោះ ជិន ជៀវ​អាង អាយុ​២១​ឆ្នាំ ភេទ​ប្រុស ជា​ជនជាតិ​វៀតណាម មាន​ទីលំនៅ​ផ្ទះ​លេខ​៥៣៣/៣/៣ ផ្លូវ​ជាម​មិន​ជី មណ្ឌល​៧ ក្រុង​ហូ​ជី​មិ​ញ​(​គ្មាន​លិខិតឆ្លងដែន​)២/​ឈ្មោះ ម៉ា កូ​ហ្វ៊ែ​ង អាយុ​៥៥​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ចិន មាន​ទីលំនៅ​ប្រទេស​ចិន​(​លិខិត​ឆ្លង​បាត់​) ៣/​ឈ្មោះ ចឹ​ង ធី​ទៀក​ញ៉ុ​ង អាយុ​២៦​ឆ្នាំ ភេទ​ស្រី ជនជាតិ​វៀតណាម មាន​លិខិតឆ្លងដែន​បោះត្រា​ចូល​ថ្ងៃ​ទី​៣ ធ្នូ ២០១៦ លេខ​c113040 មាន​ទីលំនៅ​ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម​។ 

វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​១/​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស (​ម៉ា​ទឹកកក​) ចំនួន​០៣​កញ្ចប់ (​ធំ​០១​កញ្ចប់ តូច​០២​កញ្ចប់​)​ស្មើ​ចំនួន​៤០.៧៥​ក្រាម ២/​ថ្នាំ​ញៀន​ប្រភេទ​គ្រាប់​ចំនួន​៣​គ្រាប់ ៣/​ទូ​ស័ព្ទ​ចំនួន​៦​គ្រឿង ៤/​ប្រាក់​ដុ​ង​ចំនួន​១,៨០០,០០០​ដុ​ង​(​មួយ​លាន​ប្រាំ​សែន​ដុ​ង​) ៥/​ប្រាក់​ដុល្លារ​ចំនួន​៣១​ដុល្លារ ៦/​ជញ្ជីង​ថ្លឹង​មួយ និង​មាន​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់​នៅ​ថ្ងៃ​ទី​ថ្ងៃ​ទី​១០ មក​រា ២០១៦៕