ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងរាជអាវុធហត្ថ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ជាមួយ​ថ្នាំ​ញៀន​ម៉ា​ទឹកកក​១០​កញ្ចប់

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក និង​ខេត្ត ធ្វើការ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៥ និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៧

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក និង​ខេត្ត ធ្វើការ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៥ និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ទ្រា ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខណៈ​ដែល​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​។ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ៖ នៅ​មុន​ពេល​ឈាន​ដល់​ការ​បង្ក្រាប​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ទាំង​ពីរ​នាក់​ខាងលើ​នេះ​សមត្ថកិច្ច​របស់​លោក​បាន​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​ចំណុច​ខាងលើ ហើយ​ក៏​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន  ខណៈ​ដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្ម ភាព​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ខាងលើ ។

ជនសង្ស័យ​ទាំង​ពីរ​នាក់ ម្នាក់​ឈ្មោះ អ៊ុំ ពុ​ទ្ធី ហៅ​(​អា​ទូច​) ភេទ​ប្រុស  អាយុ​៣៦​ឆ្នាំ  ស្នាក់​នៅ​ក្នុងភូមិ​ឡ​ទឹកត្រី  សង្កាត់​កំពង់ឆ្នាំង  ក្រុង និង​ខេត្តកំពង់ឆ្នាំង ម្នាក់​ទៀត ឈ្មោះ ទន់ ប៊ុ​ន​លី ហៅ​(​អា​ក្រហម​)  ភេទ​ប្រុស  អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ទ្រា​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ  ខេត្តកំពង់ឆ្នាំង​។

ប្រភព​ដដែល​បាន​បន្ត​ថា  ក្រោយ​ពេល​ចាប់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​១០​កញ្ចប់ ថង់​ច្រកថ្នាំ​១​ចំនួន ម៉ូតូ​សេ​១២៥​មួយ​គ្រឿង ទូរ​សព្ទ័​ដៃ​២​គ្រឿង បារី​២​កញ្ចប់ ដែកកេះ​៦ ដប​ទឹកជា​ប្រដាប់​ជក់​ថ្នាំ​២  លុយ​រៀល​១៧​ម៉ឺន  និង​លុយ​ដុល្លា​១០០​ដុល្លារ ។ សមត្ថកិច្ច កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​ជនសង្ស័យ​ទាំង​ពីរ​នាក់ បញ្ជូន​ទៅ​តុលាការ​៕