ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ប្រកាស​ធ្វើ​សមយុទ្ធ​ថ្មី​នៅ​តំបន់​ផ្សេង​ទៀត ក្រោយបញ្ចប់​សមយុទ្ធ​ជុំវិញ​កោះ​តៃវ៉ាន់

1 ឆ្នាំ មុន

ចិន ៖ មហា​យក្ស​ចិន​បាន​ប្រកាស​ពី​ការ​ធ្វើ​សមយុទ្ធ​យោធា​ថ្មី​នៅ​ក្នុង​សមុទ្រ​លឿង និង Bohai បន្ទាប់​

ចិន ៖ មហា​យក្ស​ចិន​បាន​ប្រកាស​ពី​ការ​ធ្វើ​សមយុទ្ធ​យោធា​ថ្មី​នៅ​ក្នុង​សមុទ្រ​លឿង និង Bohai បន្ទាប់​ពី​ធ្វើ​សមយុទ្ធ​ព័ទ្ធ​ជុំវិញ​កោះ​តៃវ៉ាន់​អស់​រយៈពេល ៥​ថ្ងៃ និង​បាន​បញ្ចប់​កាលពី​ថ្ងៃអាទិត្យ​ ទី​​៧ សីហា ម្សិលមិញ​នេះ​។

សមយុទ្ធ​យោធា​ចិន​នៅ​ដែនទឹក​ជុំវិញ​កោះ​តៃ​វ៉ាន់ កើតឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អា​មេ​រិ​ក​ លោកស្រី Nancy Pelosi​។

តៃវ៉ាន់​បាន​ចោទប្រកាន់​ចិន​ថា បាន​ធ្វើ​សមយុទ្ធ​ក្លែង​ឲ្យ​ដូច​ទៅ​នឹង​ការ​វា​.​យ​ប្រហារ​លើ​កោះ​តៃវ៉ាន់​។

កាលពី​ថ្ងៃអាទិត្យ ទី ៧ សីហា អ្នកវិភាគ​យោធា​ចិន​ជាន់ខ្ពស់​ម្នាក់​បាន​និយាយ​ថា​ឥឡូវនេះ ចិន​នឹង​ធ្វើ​សមយុទ្ធ​យោធា​ជា​ទៀងទាត់​នៅ​ក្បែរ​កោះ​តៃវ៉ាន់​។

បន្ទាប់​ពី​បិទ​បញ្ចប់​សមយុទ្ធ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃអាទិត្យ អាជ្ញាធរ​សមុទ្រ​ចិន បាន​ប្រកាស​ថា​នឹង​មាន​សមយុទ្ធ​យោធា​មួយ​ចំនួន​ទៀត​នៅ​ទីតាំង​ផ្សេង​ទៀត​។

សមយុទ្ធ​នៅ​សមុទ្រ​លឿង ដែល​ស្ថិត​នៅ​ចន្លោះ​ចិន និង​ឧបទ្វីប​កូរ៉េ នឹង​ចាប់ផ្តើម​ធ្វើ​ឡើង​រហូត​ដល់​ពាក់កណ្តាល​ខែសីហា​។ ចិន​ក៏​នឹង​ធ្វើ​សមយុទ្ធ​យោធា​ដាច់​ដោយឡែក​ផង​ដែរ​នៅ​សមុទ្រ Bohai៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ