ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ាននឹងបន្តជួបប្រទះប្រឈមផ្នែកសន្តិសុខធំៗជាច្រើនពេលអនាគត

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​បាន​លើក​ឡើង​ថា សម្រាប់​អនាគត​អាស៊ាន​នឹង​បន្ត​ជួប​ប្រទះ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ធំ​ៗ​ជា​ច្រើន ហើយ​បញ្ហា​ដែល​សំខាន់​ជាងគេ​នោះ គឺ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​បាន​លើក​ឡើង​ថា សម្រាប់​អនាគត​អាស៊ាន​នឹង​បន្ត​ជួប​ប្រទះ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ធំ​ៗ​ជា​ច្រើន ហើយ​បញ្ហា​ដែល​សំខាន់​ជាងគេ​នោះ គឺ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​ឧបទ្វីប​កូរ៉េ និង​សង្គ្រាម​រុ​ស្ស៉ី​-​អ៊ុយ​ក្រែ​ន ។

តាម​រយៈ​សារលិខិត​អបអរសាទរ​ទិវា​អាស៊ាន នា​ថ្ងៃ​ទី​៨ សីហា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ក្នុង​រយៈពេល ៥៥​ឆ្នាំ​មកនេះ​អាស៊ាន​បាន​ផ្លាស់​ប្តូរ​ខ្លួន​ពី​អង្គការ​ដែល​មាន​ក្របខ័ណ្ឌ​ធូររលុង​ទៅ​ជា​អង្គការ​ដែល​មាន​រចនាសម្ព័ន្ធ​រឹង​មាំ និង​ផ្អែក​លើ​វិធាន​ច្បាប់ ។

អាស៊ាន​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ទាំង​ក្នុង​ទិដ្ឋភាព​នយោបាយ​សាកលលោក និង​ក្នុង​កម្រិត​តំបន់ និង​បាន​លេច​ត្រដែត​ឡើងជា​គ្រួសារ​មួយ​ដ៏​ខ្លាំងក្លា និង​វាងវៃ ។

សម្ដេច​បញ្ជាក់​ថា ៖« ពិត​ណាស់​ថា អាស៊ាន​មិន​អាច​ធានា​យ៉ាង​ដាច់​ណាត់​ថា ពុំ​មាន​ទំនាស់ និង​សង្គ្រាម​នោះ​ទេ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​អាស៊ាន​បាន​ដើរតួ​នាទី​ជា​អ្នក​ផ្តល់​វេទិកា​បើកចំហ​មួយ​សម្រាប់​កិច្ច​សន្ទនា និង​ការពិគ្រោះ​យោបល់​ប្រកបដោយ​ភាព​ស្ថាបនា​ដែល​ការណ៍​នេះ​បាន រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​» ។

សម្ដេច​តេ​ជោ បន្ថែម​ថា ចាប់តាំងពី​ការ​ចូល​ជា​សមាជិក​អាស៊ាន​ក្នុង​ឆ្នាំ​១៩៩៩ និង​ក្នុង​នាម​ជា​សមាជិក​ដែល​ចូល​ក្រោយ​គេ​បង្អស់ កម្ពុជា​បាន និង​កំពុង​ដើរតួ​នាទី​យ៉ាង​សកម្ម​នៅ​ក្នុង​ដំណើរការ​នៃ​ការ​កសាង​សហគមន៍​អាស៊ាន ។

ឆ្នាំ​នេះ​កម្ពុជា​មាន​កិត្តិយស​យ៉ាង​ក្រៃ​លែង​ដែល​បាន​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​ជា​លើក​ទី​៣ ។ សម្ដេច​តេ​ជោ​គូសបញ្ជាក់​បន្ថែម​ថា ៖«​កម្ពុជា គឺជា​អ្នកចូលរួម​ចំណែក​យ៉ាង​បុ​រេ​សកម្ម​ដល់​សហគមន៍​សន្តិសុខ​-​នយោបាយ​អាស៊ាន រួម​ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន និង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​រួម​គ្នា​ក្នុង​ការ​រក្សា និង​លើកកម្ពស់​សន្តិភាព និង​សន្តិ សុខ​ក្នុង​តំបន់ ។ យើង​ជឿជាក់​យ៉ាង​រឹង​មាំ​ថា ការ​ការពារ​សន្តិសុខ​មនុស្សជាតិ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការ​ថែរក្សា​សន្តិភាព និង​សន្តិសុខ​សកលលោក​» ។

សម្ដេច​តេ​ជោ សង្កត់ធ្ងន់​ថា «​សម្រាប់​អនាគត​អាស៊ាន​នឹង​បន្ត​ជួប​ប្រទះ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ធំ​ៗ​ជា​ច្រើន ហើយ​បញ្ហា​ដែល​សំខាន់​ជាងគេ​នោះ គឺ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​បញ្ហា​ឧបទ្វីប​កូរ៉េ និង​សង្គ្រាម​រុ​ស្ស៉ី​-​អ៊ុយ​ក្រែ​ន ។ បញ្ហា​ទាំង​អស់នេះ អាច​ធ្វើ​បង្ក​អ​ស្ថិរភាព​ដល់​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​របស់​យើង ប្រសិនបើ​យើង​មិន​បាន​គ្រប់គ្រង​បញ្ហា​ទាំងនេះ​ឱ្យ​បាន​ល្អ​» ។

សម្ដេច​លើក​ឡើង​ថា​៖ យើង​ចាំបាច់​ត្រូវ​ជំរុញ​ឱ្យ​មាន​សហគមន៍​អាស៊ាន​មួយ ប្រកបដោយ​ភាព​សុខដុម និង​ភាព​រស់​រវើក​ជាង​មុន តាម​រយៈ​ការ​ស្វះ​ស្វែងរក​បន្ថែ ម​ទៀត​នូវ​កិច្ច​ការពារ​ពលករ​ទេស​ន្ត​ប្រវេសន៍ ក៏​ដូច​ជា​ការ​បង្កើន​បន្ថែម​ទៀត​នូវ​ការ​គាំទ្រ​សម្រាប់​របៀបវារៈ​នៃ​ការ​អភិវឌ្ឍ​បៃតង​ប្រកបដោយ​បរិ​យា​ប័ន្ន និង​គោលដៅ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ ។ នៅ​ក្នុង​យុគសម័យ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤ យើង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​ពង្រឹង​ប ន្ថែ​ម​ទៀត​នូវ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល ដល់​ដំណើរការ​នានា​នៃ​ការ​ជំរុញ​សហគ្រិនភាព​យុវជន និង​ស្ត្រី​របស់​យើង​នោះ​ទេ​។

ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ថ្លែង​ថា កម្ពុជា​មាន​គោលបំណង ក្នុង​ការ​ជំរុញ​បន្ថែម​ទៀត​នូវ ដំណើរការ​កសាង​សហគមន៍​អាស៊ាន តាម​រយៈ​ការ​សង្កត់ធ្ងន់​នូវ តម្រូវការ​ចាំបាច់ ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ និង​គំនិត​ផ្តួចផ្តើម​គន្លឹះ​នានា ស្ថិត​ក្រោម​ផែនការ​លម្អិត​នៃ​ការ​កសាង​សហគមន៍​អាស៊ាន ឆ្នាំ​២០២៥ រួម​ទាំង​ផែនការមេ​ស្តី​ពី​កា​រត​ភ្ជាប់​អាស៊ាន ឆ្នាំ​២០២២៥ (MPAC 2025) គំនិត​ផ្តួចផ្តើម​សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន ដំណាក់កាល​ទី​៤ (IAI Work Plan IV) ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ