ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ក្លិ​បរា​ត្រីត្រូវឃុំខ្លួន​ ​ក្រោយ​មនុស្ស​១៥​នាក់​ស្លា​.​ប់​​ក្នុង​សោកនាដ​កម្ម​​ឆេះ​ក្លិ​ប

1 ឆ្នាំ មុន

ថៃ ៖ ប៉ូ​លី​ស​ថៃ បាន​ឃុំខ្លួន​ម្ចាស់​ក្លឹ​បរា​ត្រី​មួយ​ដែល​ត្រូវ​ភ្លើង​ឆេះ បណ្តាល​ឲ្យ​មនុស្ស​ស្លា​.​ប់​ចំនួន ១៥​

ថៃ ៖ ប៉ូ​លី​ស​ថៃ បាន​ឃុំខ្លួន​ម្ចាស់​ក្លឹ​បរា​ត្រី​មួយ​ដែល​ត្រូវ​ភ្លើង​ឆេះ បណ្តាល​ឲ្យ​មនុស្ស​ស្លា​.​ប់​ចំនួន ១៥​នាក់​។ គួររំលឹកថា សោកនាដកម្ម​! ឆេះ​ក្លិប​រាត្រី​នៅ​ថៃ ស្លា​.​ប់ និង​របួស​ជិត​៥០​នាក់

អគ្គិភ័យ​បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល ១ឈានចូល​​ព្រឹក​ថ្ងៃ​សុក្រ ​ទី​៥ សីហា នៅ​ក្នុង​ក្លឹ​ប Mountain B ស្ថិត​ក្នុងស្រុក Sattahip នៃ​ខេត្ត Chonburi ចំងាយ​ប្រមាណ ១៥០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​បាងកក​។

កាលពី​ថ្ងៃ​សៅរ៍ ចំនួន​អ្នក​ស្លា​.​ប់​បាន​កើនឡើង​ដល់ ១៥​នាក់ ដោយ​ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សាកស​.​ពនៅ​ចក្រ​ចូល​ក្លឹ​ប និង​ក្នុង​បន្ទប់ទឹក​។

មន្ត្រី​ប៉ូ​លី​ស​ជាន់ខ្ពស់​ម្នាក់​បាន​បញ្ជាក់​កាលពី​ថ្ងៃអាទិត្យ ទី ៧​សីហា​ថា លោក Pongsiri Panprasng ដែល​ជា​ម្ចាស់​ក្លឹ​បរា​ត្រី​នោះ បាន​ចូលខ្លួន​មក បន្ទាប់​ពី​មានការ​ចេញ​ដីកាចាប់ខ្លួន​របស់​គាត់​។

ប៉ូ​លី​សបញ្ជាក់​ថា ម្ចាស់​ក្លឹ​ប​វ័យ ២៧​ឆ្នាំ​រូប​នោះ​នឹង​ប្រឈម​នឹង​ការ​ចោទប្រកាន់​ជា​ច្រើន​ករណី រួម​មាន​បង្ក​ការ​ស្លា​.​ប់​ដោយ​ធ្វេស​ប្រហែល និង​បើក​ក្លឹ​ប​ដោយ​គ្មាន​អាជ្ញា​ប័​ណ្ឌ​។

ការ​បង្ក​ឲ្យ​មានការ​ស្លា​.​ប់​ដោយ​ធ្វេស​ប្រហែល​អាច​មានទោស​រហូត​ដល់ ១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៥.០០០​ដុល្លារ​។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​មាន​ករណី​ឆេះ​ក្លឹ​ប នាយក​រដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan-O-cha បាន​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត​ភ្លាម​ៗ៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ