ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាសែត NATIONAL INTEREST ពន្យល់​ហេតុ​អី​អា​មេ​រិ​កលែង​ផលិត​យន្តហោះ F-22 RAPTOR

7 ឆ្នាំ មុន

លោក KYLE MIZOKAMI បាន​សរសេរ​ក្នុង​កាសែត NATIONAL INTEREST របស់​អា​េ​ម​រិ​ក​ដែល​ចេញផ្សាយ​នា​ថ្ងៃ​ទី​៩ មក​រា ថា ការ​បោះបង់​ចោលការ​ផលិត​យន្តហោះ​ប្រដេញ​ជំនាន់​ទី​៥ ធុន F-22 របស់​អា​មេ​រិ​ក ដែល​ចាប់តាំងពី​ឆ្នាំ​២០០៩​មក

លោក KYLE MIZOKAMI បាន​សរសេរ​ក្នុង​កាសែត NATIONAL INTEREST របស់​អា​េ​ម​រិ​ក​ដែល​ចេញផ្សាយ​នា​ថ្ងៃ​ទី​៩ មក​រា ថា ការ​បោះបង់​ចោលការ​ផលិត​យន្តហោះ​ប្រដេញ​ជំនាន់​ទី​៥ ធុន F-22 របស់​អា​មេ​រិ​ក ដែល​ចាប់តាំងពី​ឆ្នាំ​២០០៩​មក ផលិត​តែ​១៨៧​គ្រឿង​នោះ បណ្តាល​មក​ពី​កត្តា​ជា​ច្រើន ពិសេស​គ្មាន​គូប្រជែង​សំខាន់​របស់​សហរដ្ឋអាមេរិក​ចំពោះ​ការ​ផលិត​យន្តហោះ F-22 RAPTOR ។

អ្នកនិពន្ធ​រូប​នេះ​រំលឹក​ថា ការ​អភិវឌ្ឍន៍​យន្តហោះ​ប្រដេញ​ចាប់ផ្តើម​ពី​ដើម​ទស​វត្ស​ឆ្នាំ​១៩៨០​មក ។ ដំបូង​បំផុត​កងទ័ពអាកាស​អា​មេ​រិ​ក​ខិតខំ​ថែរក្សា​ការ​នាំមុខ​លើ​បណ្តា​យន្ត​ហោះ​​ប្រដេញ​សូ​វៀត ដើម្បី​អាច​គ្របដណ្តប់​ដែនអាកាស ហើយ​ម្យ៉ាងទៀត កងទ័ពអាកាស​នេះ​ចង់​ជំនួស​យន្តហោះ​ធុន F-15C EAGLE​។ ការ​ផ្តួចផ្តើម​គំនិត​ផលិត​យន្តហោះ​ធុន​នេះ​៧៥០​គ្រឿង ត្រូវ​ចំណាយ​ប្រាក់​ដល់​២៦,២​ពាន់​លាន​ដុល្លារ ពី​ថវិកា​អា​មេ​រិ​ក ក៏​ប៉ុន្តែ​ក្នុង​ឆ្នាំ​១៩៩០ សង្គ្រាមត្រជាក់​បែរជា​ត្រូវ​បញ្ចប់ ដូច្នេះ​រដ្ឋាភិបាល​របស់​លោក​ច​ច ប៊ូស កាត់​បន្ថយ​ផែនការ​ទិញ​យន្តហោះ​ធុន​នេះ​៦៤៨​គ្រឿង​។  តួលេខ​នេះ​ក្រោយមក​ត្រូវ​បន្ថយ​ជា​បន្តបន្ទាប់​៣៩​គ្រឿង ក្នុង​ឆ្នាំ​១៩៩៧ ហើយ​២៧៧​គ្រឿងក្នុង​ឆ្នាំ​២០០៣ និង​១៨៧​គ្រឿងក្នុង​ឆ្នាំ​២០០៩ បន្ថែម​យន្តហោះ​សាកល្បង​៨​គ្រឿង​ថែម​ទៀត​។ បន្ទាប់​ពី​នេះ​ផលិតកម្ម​ត្រូវ​បាន​បិទ ។

ដំណាក់កាល​យ៉ាង​យូរ​នៃ​ការ​ផលិត​ក៏​រួមចំណែក​ផង​ដែរ​ដល់​ការ​បោះបង់​ចោល​កម្មវិធី​តែ​ម្តង ។ ទោះបី​ការងារ​អភិវឌ្ឍន៍​យន្តហោះ​ធុន​នេះ​ជំនាន់​ថ្មី​ចាប់ផ្តើម​ក្នុង​ឆ្នាំ​១៩៨១ ហើយ​​ការ​ហោះ​សាក​ដំបូង​ធ្វើ​ក្នុង​ឆ្នាំ​១៩៩០ ក៏​ភាព​សុ​ក្រិត​តាម​សំណើ​ដំបូង​អាច​សម្រេច​បាន​រហូត​ដល់​ឆ្នាំ​២០០៥ ពេល​យន្តហោះ​នេះ​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​កងទ័ពអាកាស​អាមេ​រិ​ក ។ បើ​ប្រៀបធៀប​គ្នា​ការ​ផលិត​យន្តហោះ F-15 EAGLE ត្រូវ​ចំណាយពេល​៨​ឆ្នាំ​រវាង​គម្រោង និង​ការ​ហោះហើរ​ដំបូង រួច​ភាព​សុ​ក្រិត​នៃ​ប្រតិបត្តិការ​ដែល​គ្រោងទុក​សម្រេច​បាន​រហូត​ដល់​ឆ្នាំ​១៩៧៦ ។

ចំណែកឯ​ការ​ផលិត​យន្តហោះ​ធុន F-22 ត្រូវ​ចំណាយពេល​២​ដង​លើស​ពេល​ផលិត​យន្តហោះ F-15 EAGLE ។ ក្នុង​រយៈពេល​នេះ​ដែរ សហភាព​សូ​វៀត​ត្រូវ​រលំរលាយ ហើយ​​កងទ័ពអាកាស​របស់​ខ្លួន​ត្រូវ​បែងចែក​គ្នា​ឱ្យ​ដល់​បណ្តា​រដ្ឋ​ថ្មី​ៗ​ដែល​ពុំ​អាច​ធ្វើ​ទំនើប​ដល់​បណ្តា​យន្តហោះ​ដែល​មាន​ដូច​ជា​យន្តហោះ​ប្រដេញ​ធុន MIG-29 និង SU-30 ជាដើម ។ ដោយ​គិត​ថា យន្តហោះ​ទាំងនេះ​ពុំ​តំណាង​ឱ្យ​ការ​គំរាមកំហែង​សម្រាប់ F-22 ដូច្នេះ​វា​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​សហរដ្ឋ​អា​មេ​រិ​ក​ប្រញាប់ប្រញាល់​ផលិត​យន្តហោះ​ប្រដេញ​ជំនាន់​ទី​៥​ឡើយ ។

យន្តហោះ​ធុន F-22 ក៏​ជួប​បញ្ហា​ដែរ​ចំពោះ​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​នៅ​អីុរ៉ា​ក់ ព្រោះ​តែបើ​ប្រើ​ត្រូវ​ចំណាយ​ខ្ពស់​បំផុត​សម្រាប់​ការ​ថែរក្សា​យន្តហោះ​ប្រដេញ​មួយ​ដែល​ផលិត​សម្រាប់​ធ្វើការ​ប្រឈម​មុខ​នឹង​សត្រូវ​ដែល​ខ្លាំង​ដូច​គ្នា ។ ពុំ​ត្រូវ​ប្រើ​ក្នុង​សង្គ្រាម​នៅ​អីុ​រ៉ា​ក់ និង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​គម្រោង​យន្តហោះ F-22 ត្រូវ​ផាត់​ចេញ​ជា​រឿយ​ៗ​ទុក​លុយ​ទៅ​ផលិត​បណ្តា​រថយន្ត​ពាស​ដែក​ដឹក​ជញ្ជូន​កងទ័ព​ជាមួយនឹង​កិច្ច​ការពារ​ប្រឆាំង​គ្រាប់​មីន និង​ការ​ពួនស្ទាក់​វាយប្រហារ​ដែល​ចាំបាច់ ដើម្បី​ការពារ​កង​ទាហាន​អា​មេ​រិ​ក​ប្រឆាំង​គ្រាប់បែក​ច្នៃ ។

ដោយសារ​ដំណាក់កាល​អភិវឌ្ឍន៍​យ៉ាង​យូរ F-22 ក្លាយជា​គូប្រជែង​ដោយ​ប្រយោល​របស់​យន្តហោះ​ប្រដេញ​មានមុខ​ងារ​ច្រើន F-35​។ ទោះបី​បេសកកម្មរ​របស់​យន្តហោះ​ប្រភេទ​ទាំង​២​នេះ​ខុស​គ្នា​ក្តី តែ F-35 ទីបំផុត​ក្លាយជា​យន្តហោះ​ប្រសើរ​ជាង បើ​ប្រៀបធៀប​ទៅ​នឹង​យន្តហោះ F-22 ជា​ហេតុ​ញ៉ាំង​ឱ្យ​ប្រមុខ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន លោក ROBERT GATES ស្នើ​ឱ្យ​បិទ​កម្មវិធី F-22 មក​ជម្រុញ​កម្មវិធី F-35 វិញ​។ លោក GATES គិត​ថា រហូត​ដល់​ឆ្នាំ​២០២៥ សហរដ្ឋអាមេរិក​នឹង​មាន​យន្តហោះ​ប្រដេញ F-35 ដល់​ទៅ​១.៧០០​គ្រឿង ។

ទីបំផុត​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដែល​ប៉ះពាល់​សហរដ្ឋ​អា​មេ​រិ​ក​ពី​ឆ្នាំ​២០០៨​មក ទើប​តម្រូវ​ឱ្យ​ផ្អាក​ការ​ផលិត​យន្តហោះ F-22 ។ ក្នុង​ឆ្នាំ​២០០៩ ក្រុង​វ៉ា​ស៊ី​ន​តោន​បោះបង់​ចោល​កម្មវិធី​នេះ​ទាំងស្រុង ។

ពិភពលោក​មានការ​ផ្លាស់​ប្តូរ ព្រោះ​ចិន និង​រុ​ស្ស៊ី​ខិតខំ​យ៉ាង​សកម្ម​ធ្វើ​ឱ្យ​ទំនើប​ដល់​កងទ័ពអាកាស​របស់​ពួក​គេ ហើយ​ផលិត​រួច​ហើយ​យន្តហោះ​ប្រដេញ​ជំនាន់​ទី​៥ បី​ប្រភេទ​គឺ​ធុន J-20 និង FC-31 សម្រាប់​ចិន និង T-50 សម្រាប់​ឥណ្ឌា និង​រុ​ស្ស៊ី​ដែល​ធ្វើ​ឱ្យ​ផ្អៀង​ដល់​ការ​គ្របដណ្តប់​របស់​អា​មេ​រិ​ក​ក្នុង​ដែនអាកាស ៕