Cristiano Ronaldo ឈ្នះ​ពាន The Best FIFA Men’s Player ប្រចាំឆ្នាំ​2016


ក្រោយ​ពី​គ្រង​ពាន​Ballon d’Or ជា​លើក​ទី​៤​រួច​មក Cristiano Ronaldo បន្ត​ឈ្នះ​ពាន​The Best FIFA Men’s Player ប្រចាំឆ្នាំ​២០១៦ ក្រោយ​ផ្តួល Lionel Messi និង Antoine Griezmann ដែល​ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​នៅ​ទីក្រុង​Zurich ប្រទេស​ស្វ៊ី​ស កាលពី​យប់​ថ្ងៃ​ចន្ទ​ទី​៩ ខែមករា ឆ្នាំ​២០១៧ ។

មុន​នឹង​ឈ្នះ​ពាន​ថ្មី​របស់​FIFA ដែល​បង្កើត​ឡើង​ក្រោយ​បញ្ចប់​ការ​សហការ​ជាមួយ​ទស្សនាវដ្ដី​កីឡាបាល់ទាត់​បារាំង​France Football ខាងលើ ខ្សែប្រយុទ្ធ​របស់​ក្លិប​ស្តេច​ស​Real Madrid និង​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់ វ័យ​៣១​ឆ្នាំ​កីឡាករ​Ronaldo ត្រូវ​ឆ្លងកាត់​នីតិវិធី​ជ្រើសរើស​៤​ប្រភេទ​រួម​មាន​៖ ការ​បោះ​ឆ្នោត​ដោយ​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​, គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​, ប្រធាន​ក្រុម​ជម្រើសជាតិ​, និង​ការ​បោះ​ឆ្នោត​ដោយ​សាធារណជន​លើ​គេហទំព័រ​របស់ FIFA ដែល​ក្រុម​នីមួយ​ៗ​មាន​សំឡេង​ឆ្នោត​២៥%៕

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ