ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុគ យក្ស​ផ្លែ និង​ម៉​ន សា​ម៉េ​ត ជួប​កីឡាករ​ថៃ​លើក​ដំបូង​មួយ​ណា​សម្រេច​គោលដៅ ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ​ទី​១៥​មក​រា ខាង​មុខ​នេះ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​បាន​ឈាន​ចូល​មក​ដល់​ស​ប្ដា​ហ៍​ទី​២​ហើយ។ យុគ យក្ស​ផ្លែ មក​ពី​ក្លិប​បូ​រី​រាជសីហ៍​មាន​រិ​ទ្ធ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ​ទី​១៥​មក​រា ខាង​មុខ​នេះ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​បាន​ឈាន​ចូល​មក​ដល់​ស​ប្ដា​ហ៍​ទី​២​ហើយ។ យុគ យក្ស​ផ្លែ មក​ពី​ក្លិប​បូ​រី​រាជសីហ៍​មាន​រិ​ទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ កាំ ឡៃ​យោគ ខណៈ​ម៉​ន សា​ម៉េ​ត មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ផេ​ត ងិ​ន​ថង ។

យុគ យក្ស​ផ្លែ អាយុ​២៣​ឆ្នាំ ធ្លាប់​ប្រកួត​១៣០​ដង ឈ្នះ​១១២​ដង ចាញ់​១៣​ដង ស្មើ​៣​ដង ក្នុង​ពេល​កីឡាករ​ថៃ​កាំ ឡៃ​យោគ  អាយុ​៣០​ឆ្នាំ ធ្លាប់​ប្រកួត​៩៨​ដង ឈ្នះ​៧៩​ដង ចាញ់​១៦​ដង និង​ស្មើ​៣​ដង ។ ដូច្នេះ​សម្រាប់​ការ​ជួប​គ្នា​លើក​នេះ​មិនដឹង​ថា អ្នក​ណា​មានសំណាង​រកបាន​៣​ពិន្ទុ​មុន​នោះ​ទេ ។

ម៉​ន សា​ម៉េ​ត អាយុ​២៥​ឆ្នាំ ធ្លាប់​ប្រកួត​បាន​១០២​ដង ឈ្នះ​៨៧​ដង ចាញ់​១២​ដង និង​ស្មើ​៣​ដង​ក្នុង​ពេល​កីឡាករ​ថៃ ផេ​ត ងិ​ន​ថង អាយុ​២៤​ឆ្នាំ ធ្លាប់​ប្រកួត​៨៧​ដង ឈ្នះ​៧៤​ដង ចាញ់​១១​ដង និង​ស្មើ​២​ដង ។ បើ​តាម​ការ​អះអាង​ពី​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ថា កីឡាករ​ថៃ​រូប​នេះ មាន​សមត្ថភាព​ខ្លាំង​មិនធម្មតា ជា​ម្ចាស់​ខ្សែក្រវាត់​ប្រចាំ​ប្រទេស​ជា​ច្រើន​ជំនាន់​ទៀត​ផង ។ ចាំ​មើល ម៉​ន សា​ម៉េ​ត អាច​យកឈ្នះ​កីឡាករ​ថៃ​រូប​នេះ ដណ្តើម​៣​ពិន្ទុ​ក្នុង​ការ​ប្រកួត​លើក​ដំបូង​នេះ​បាន​ឬ​អត់ ។

គួរ​រំលឹក​ថា សម្រាប់​ការ​ប្រកួត​បើក​ឆាក​ដំបូង​ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ទាំង​៤​រូប​មាន​តែ​ពេជ្រ ម្ទេសខ្មាំង មក​ពី​ក្លិប​អា​រុណ​រះ​កីឡា​ប៉ុណ្ណោះ​ដែល​ជា​អ្នក​រកបាន​៣​ពិន្ទុ​មុនគេ ។ ចាំ​មើល​លើក​នេះ​តើ យុគ យក្ស​ផ្លែ និង​ម៉​ន សា​ម៉េ​ត អាច​រកបាន​៣​ពិន្ទុ​ក្នុង​ការ​ប្រកួត​លើក​ដំបូង​នេះ​ឬ​អត់ ?

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​នោះ​មាន​កីឡាករ អាន ទាវ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាក រ៉​ន កក្កដា មក​ពី​ក្លិប​ភារ​ម្យ​គុន​ខ្មែរ និង​កីឡាករ ផា​ន់ ផាត់​យុទ្ធ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ ពេជ្រ ប៊ុ​ន​ឆេ​ន មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២​នៃ​ក្រសួងការពារជាតិ ៕