ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ចំណាប់អារម្មណ៍​ចាប់ផ្ដើម​មុខ​ជំនួយ​ថ្មី ចូលរួម Emerald HUB ក្នុង​កម្មវិធី Startup Party

7 ឆ្នាំ មុន

Startup Party គឺជា​កម្មវិធី​ជួបជុំ នៃ​អ្នក​ដែល​មានគំនិត​អាជីវកម្ម​ដូច​គ្នា អ្នក​ដែល​មាន​គម្រោង​ចាប់ផ្ដើម​អាជីវកម្ម​ខ្នាត​តូច និង សហគ្រិន​ដែល​មាន​បំណង​បង្កើត​អាជីវកម្ម​ថ្មី និង​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ដែល​បម្រើ​ផលប្រយោជន៍

Startup Party  គឺជា​កម្មវិធី​ជួបជុំ នៃ​អ្នក​ដែល​មានគំនិត​អាជីវកម្ម​ដូច​គ្នា  អ្នក​ដែល​មាន​គម្រោង​ចាប់ផ្ដើម​អាជីវកម្ម​ខ្នាត​តូច និង សហគ្រិន​ដែល​មាន​បំណង​បង្កើត​អាជីវកម្ម​ថ្មី និង​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ដែល​បម្រើ​ផលប្រយោជន៍​ដល់​សហគមន៍ និង​មនុស្ស​នៅ​ជុំវិញ​ខ្លួន​។ កម្មវិធី​នេះ ត្រូវ​បាន​រៀបចំ​ឡើងជា​រៀង​រាល់​ខែ​ដោយ Emerald HUB  និង SmallWorld Cambodia និង​មានការ​ឧបត្ថម្ភ​គាំទ្រ​ដោយ​ក្រុមហ៊ុន​ឌី​ជី អ៊ីនធឺណិត  Smart,  Amreth  និង  Sabay Digital Corp.​។

គោលបំណង​នៃ​កម្មវិធី គឺ​បង្កើត​បណ្តាញ​ទំនាក់ទំនង​សម្រាប់​សហគមន៍​អ្នក​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី និង​ផ្ដល់​ឱកាស​ដល់​សហគ្រិន​ថ្មី​ៗ​ទាំងអស់​អាច​ជួបជុំ  និង​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​ការ​ចែករំលែក​គំនិត​អាជីវកម្ម និង​ការ​ស្វែង​យល់​ពី​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ការ​ចាប់ផ្ដើម​អាជីវកម្ម​ដំបូង ដែល​កំពុង​មានការ​វិវត្តន៍​យ៉ាង​ឆាប់រហ័ស​នៅ​ប្រទេស​កម្ពុជា ។

ជាមួយ​កម្មវិធី​នេះ អ្នកចូលរួម​មានឱកាស​ឡើង​ធ្វើ​បទ​បង្ហាញ​ពី​គំនិត​អាជីវកម្ម សេវាកម្ម ឬ​ផលិតផល​របស់​ខ្លួន ស្វែងរក​ដៃគូ​អាជីវកម្ម រក​អ្នក​ណែនាំ និង​ស្វែងរក​ការ​វិនិ​យោគ។ អ្នក​រៀបចំ​កម្មវិធី​បាន​អញ្ជើញ​អ្នក​វិនិយោគទុន​មក​ចូលរួម ដើម្បី​ធ្វើការ​ជួប​សំណេះសំណាល​ជាមួយ​ម្ចាស់​អាជីវកម្ម និង​សហគ្រិន​ថ្មី​ៗ​ផង​ដែរ​។

កាលបរិច្ឆេទ ៖  ថ្ងៃ​សុក្រ ទី​១៣  ខែមករា ឆ្នាំ ២០១៧ (​ម៉ោង​៥៖៣០​នាទី​ល្ងាច ដល់​៨៖៣០​នាទី​យប់​)

ទីកន្លែង ៖  Emerald Hub Co-Working & Startup Space (​ជាន់​ទី​១១ នៃ​អគារ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​)

អ្នកចូលរួម ៖  និស្សិត វិនិយោគិន និង​សហគ្រិន​ថ្មី​ៗ  ព្រមទាំង​អ្នកមាន​ចំណាប់អារម្មណ៍​ក្នុង​វិស័យ​ជំនួញ​ទាំងអស់ ។

សូម​ចុះ​ឈ្មោះ​ចូលរួម​កម្មវិធី​តាម​រយៈ​តំណរ ៖ https://goo.gl/dyAca2
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​លេខ 070-788-490