ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ដាក់​ទណ្ឌកម្ម​ថែម​ទៀត​ប្រឆាំង​រុ​ស្ស៊ី

7 ឆ្នាំ មុន

រដ្ឋការ​ចប់​អាណត្ដិ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ថ្ងៃ​ទី​៩ មក​រា បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​ទៀត ប្រឆាំង​បណ្ដា​អ្នក​ទទួលខុសត្រូវ​រុ​ស្ស៊ី ក្នុង​នោះ​មាន​មនុស្ស​ជំនិត​ម្នាក់​របស់​លោក​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀរ

រដ្ឋការ​ចប់​អាណត្ដិ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ថ្ងៃ​ទី​៩ មក​រា បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​ទៀត ប្រឆាំង​បណ្ដា​អ្នក​ទទួលខុសត្រូវ​រុ​ស្ស៊ី ក្នុង​នោះ​មាន​មនុស្ស​ជំនិត​ម្នាក់​របស់​លោក​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ដែល​ការ​ប្រកាស​ទណ្ឌកម្ម​ថ្មី​ៗ​នោះ​ធ្វើ​ឡើង ខណៈ​សល់​ពេល​១០​ថ្ងៃ​ទៀត លោក​ដូ​ណា​ល់ ត្រាំ ជា​អ្នក​ចង់​ខិត​ជិត​រុ​ស្ស៊ី​ចូល​កាន់​សេត​វិមាន ។

ក្រោយ​ការ​បណ្ដេញ​ចេញពី​សហរដ្ឋអាមេរិក នូវ​អ្នកការទូត​រុ​ស្ស៊ី​៣៥​នាក់ ដែល​ចោទប្រកាន់​ថា លូកដៃ​ចូល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក រដ្ឋាភិបាល​របស់​លោក​អូ​បា​ម៉ា ពេល​នេះ​ផ្ដោត​លើ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ជនជាតិ​រុ​ស្ស៊ី៥​នាក់​ទៀត ក្នុង​នោះ​មាន​អ្នកជាប់ចោទ​២​នាក់​ជា​អ្នក​សម្លាប់​ជន​ប្រឆាំង​អតីត​ចារបុរស លោក​អេ​ឡិច​សាន់​ដ្រ៏ លី​ត​វី ណេ​ន​កូ ដែល​រង​ការ​បំពុល​ដោយសារ​ធាតុ POLONIUM នៅ​ទីក្រុង​ឡុ​ង​ដ៍ កាលពី​ឆ្នាំ​២០០៦ ។ ជន​ទាំង​២​នាក់ គឺ​លោក​អាន​ដ្រេ​យ លូ​ហ្គោ​វ៉ូ​អីុ ជា​ភ្នាក់ងារ​សម្ងាត់​រុ​ស្ស៊ី ក្លាយជា​សមាជិក​សភា និង​លោក​ឌី​មី​ឌ្រី កូវ​ទុន ជា​ពាណិជ្ជករ​ម្នាក់ ។

រតនាគារ​អា​មេ​រិ​ក ក៏​ដាក់​ទណ្ឌកម្ម​ដែរ​ប្រឆាំង​រដ្ឋ​អាជ្ញា លោក​អា​ឡិច​សាន់​ឌ័​រ បា​ស្រីុ​គី​ន ជា​មនុស្ស​ជំនិត​របស់​លោកពូ​ទី​ន និង​ជា​ប្រមុខ​គណៈកម្មាធិការ​ស្រាវជ្រាវ​សហព័ន្ធ មាន​មុខ​ងារ​ដូច FBI អា​មេ​រិ​ក ដែល​ធ្វើការ​ស៊ើប​អង្កេត​ពួក​អ្នកប្រឆាំង​នឹង​ប្រមុខ​វិមាន​ក្រឹម​ឡាំង ។ ទណ្ឌកម្ម​ប្រឆាំង​អ្នក​ទាំងនោះ មាន​ដូច​ជា​ផ្អឹប​ទុកទ្រព្យ​សម្បត្ដិ​ពួក​គេ​ដែល​មាននៅ​សហរដ្ឋអាមេរិក ហាមឃាត់​ពួក​គេ​មិន​ឱ្យ​ស្នាក់​អាស្រ័យ​ក្នុង​សហរដ្ឋអាមេរិក​ជាដើម ៕