ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​បំផ្ទុះ​រថយន្ត​នៅ​អេ​ហ្ស៊ី​ប​ស្លា.ប់​8​នាក់

7 ឆ្នាំ មុន

ប៉ូលិស​៧​នាក់ និង​អ្នកដំណើរ​ម្នាក់​ត្រូវ​ស្លា.ប់​កាលពី​ថ្ងៃ​ទី​៩ មក​រា ក្នុង​ការ​វាយប្រហារ​មួយ​នៅ​ជិត​ទីក្រុង AL ARICH ភាគ​ខាងជើង​ឧបទ្វីប​ស៊ី​ណៃ​អុ​ី​អេ​ហ្ស៊ី​ប ។ រថយន្ត​កាំ​មី​ញ៉ុ​ង​ផ្ទុក​គ្រឿងផ្ទុះ​មួយ​គ្រឿង​បាន​ផ្ទុះ​ត្រង់​បា​រ៉ា​ស់​

ប៉ូលិស​៧​នាក់ និង​អ្នកដំណើរ​ម្នាក់​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​៩ មក​រា ក្នុង​ការ​វាយប្រហារ​មួយ​នៅ​ជិត​ទីក្រុង AL ARICH ភាគ​ខាងជើង​ឧបទ្វីប​ស៊ី​ណៃ​អុ​ី​អេ​ហ្ស៊ី​ប ។ រថយន្ត​កាំ​មី​ញ៉ុ​ង​ផ្ទុក​គ្រឿងផ្ទុះ​មួយ​គ្រឿង​បាន​ផ្ទុះ​ត្រង់​បា​រ៉ា​ស់​សន្តិសុខ​មួយ ។

យោង​តាម​ក្រសួងមហាផ្ទៃ​អេ​ហ្ស៊ី​ប​ថា ពួក​អ្នក​វាយប្រហារ​បាន​បើករថយន្ត​នេះ​រហូត​ដល់​បា​រ៉ា​ស់ ក៏​ប៉ុន្តែ​ប៉ូលិស​បាន​បាញ់ប្រហារ ។ ការ​ផ្ទុះ​កើត​មាន​មុន​ពេល​រថយន្ត​នេះ​ទៅ​ដល់​គោលដៅ ។ ជន​វាយប្រហារ​៥​នាក់​មានឱកាស​បាញ់​គ្រាប់បែក​សំដៅ​បា​រ៉ា​ស់​នេះ មុន​ពេល​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់ ។ កាសែត​អេ​ហ្ស៊ី​ប AL AHRAM ក៏​រៀបរាប់​ពី​មនុស្ស​៨​នាក់​រង​របួស​ដែរ ក្នុង​ការ​វាយប្រហារ​នេះ​។

ទីក្រុង AL ARISH និង​តំបន់​ជុំវិញ​ក្រុង​នេះ​កន្លង​មក ជាទី​លាន​នៃ​ការ​វាយប្រហារ​ជា​ច្រើន​ប្រឆាំង​កងទ័ព និង​ប៉ូលិស​អេ​ហ្ស៊ី​ប ។ ការ​វាយប្រហារ​ទាំងនេះ​តែង​ប្រកាស​ទទួល​ខុស​ត្រូវ​ដោយ​សាខា​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អេ​ហ្ស៊ី​ប ។

យោង​តាម​រដ្ឋាភិបាល​ថា ប៉ូលិស និង​ទាហាន​ជា​ច្រើន​រយ​នាក់​បាន​ស្លាប់​រួច​ហើយ​ក្នុង​ការ​វាយប្រហារ​ទាំងនេះ ។ កាលពី​ខែវិច្ឆិកា​កន្លង​ទៅ ការ​វាយប្រហារ​បំផ្ទុះ​រថយន្ត​មួយ​ទៀត​​សម្លាប់​ប៉ូលិស​៨​នាក់ ត្រង់​ចំណុច​ត្រួតពិនិត្យ​មួយ​នៅ​តំបន់​ស៊ី​ណៃ​អីុ ៕