ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អា​មេ​រិ​ក​ម្នាក់​គាំងបេះដូង​ខណៈ​ពេល​ម៉ាស្សា​ប្រដាប់​ភេទ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ខណ្ឌដូនពេញ​បាន​និយាយ​ថា បុរស​ជនជាតិ​អា​មេ​រិ​កម្នា​ក់បាន​ស្លា.ប់​នៅ​ក្នុង​ហាង​ម៉ា​ស្សា FLOWERY ដែល​មាន​ទីតាំង​ផ្ទះ​លេខ​២២Eo

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ខណ្ឌដូនពេញ​បាន​និយាយ​ថា បុរស​ជនជាតិ​អា​មេ​រិ​កម្នា​ក់បាន​ស្លាប់​នៅ​ក្នុង​ហាង​ម៉ា​ស្សា FLOWERY ដែល​មាន​ទីតាំង​ផ្ទះ​លេខ​២២Eo ផ្លូវ​លេខ​១១៨ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៨ មក​រា បន្ទាប់​ពី​ជន​រង​គ្រោះ​ម៉ាស្សា​ប្រដាប់​ភេទ​រហូត​ដល់​ចេញ​ទឹកកាម​គាំងបេះដូង​ស្លាប់​ភ្លាម​មួយ​រំពេច ។

យោង​តាម​ស្ត្រី​ម្នាក់​ដែល​បម្រើ​ការងារ​នៅ​ហាង​ម៉ាស្សា FLOWERY ឈ្មោះ ឈុំ ស្រី​ទូច បាន​ឲ្យ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​ដឹង​ថា នៅ​វេលា​ម៉ោ​ង​ជាង​១​រសៀល​នា​ថ្ងៃ​កើតហេតុ​មាន​បុរស​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ឈ្មោះ FREDERICK JNEMERGUT អាយុ​៧៤​ឆ្នាំ បាន​មក​ម៉ា​ស្សា​ដោយ​បុរស​រូប​នេះ​ស្រាត​ខោអាវ​ចេញ​លែងខ្លួន​ននលគក ហើយ​ឲ្យ​នាង​យក​ប្រេង​មក​ម៉ា​ស្សា​លិង្គ និង​ពងស្វាស​ទាល់តែ​ចេញ​ទឹកកាម ។ បន្ទាប់​ពី​ចេញ​ទឹកកាម​ហើយ ស្រាប់តែ​បុរស​ជនជាតិ​អា​មេ​រិ​ក​នោះ​មាន​អាការ​មិន​ស្រួល​គឺ​ពិបាក​ដកដង្ហើម និង​មាន​សភាព​ដង្ហក់​ត្រដរខ្យល់ ។ ភ្លាម​ៗ​នោះ​នាង​បានរ​ត់ទៅ​រាយការណ៍​ឲ្យ​អ្នកគ្រប់គ្រង​ហាង​ឈ្មោះ ជា ពេ​ជ្ជ​នី ដឹង​ពី​ករណី​នេះ ។ ឃើញ​សភាព​មិនល្អ​ម្ចាស់​ហាង​ម៉ា​ស្សា​ខាងលើ​ក៏​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សា​មុ​យ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​តម​ក​ជួយ​សង្គ្រោះ ក៏​ប៉ុន្តែ​នៅ​ពេល​ក្រុម​គ្រូពេទ្យ​មក​ដល់​និង​បាន​ពិនិត្យ​ឃើញ​ថា បុរស​ជនជាតិ​អា​មេ​រិ​ក​រូប​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

មន្ត្រី​នគរបាល​ការិយាល័យ​ផ្នែក​កោសល្យវិច័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​និង​គ្រូពេទ្យ​ប្រចាំ​តុលាការ​បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​អា​មេ​រិ​ក​ឈ្មោះ FREDERICK JNEMERGUT ពិតជា​ស្លាប់​ដោយសារ​គាំងបេះដូង​ប្រាកដ​មែន បច្ចុប្បន្ន​សព​បញ្ជូន​ទៅ​តម្កល់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ៕