ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀនបើកឡាន! ​សិស្សជាន់ហ្គែរថាហ្វ្រាំង ​​​​គ្រូបះសក់ច្រូង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កូនសិស្ស​ម្នាក់​និង​គ្រូបង្រៀន​ម្នាក់​ ខណៈកំពុង​បង្រៀន​បើករថយន្ត​ ត្រូវកូនសិស្ស​​ច្រឡំ​ជាន់​ហ្គែរ​​ថា​​ជា​ហ្វ្រាំង​ បណ្តាល​ឱ្យ​រេ​ចង្កូត​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ ដែល​ជិះ​បញ្ច្រាស​ទិស​ ​រុញ​ផ្ទប់​ទៅ​បុក​នឹង​​របង​ផ្ទះ​ប្រពល​រដ្ឋ​ពេញ​ទំហឹង ​រង​របួស​ធ្ងន់​ម្នាក់ ​និង​ស្រាល​២​នាក់ ដែល​ហេតុការណ៍​នេះ​ បង្កការភ្ញាក់​ផ្អើល​ខ្លាំង​​នៅ​វេលា​ម៉ោង​០៦ ​និង​២០​នាទី​​យប់​ថ្ងៃ​ទី​០៩ ​មករា ​

រាជធានី​ភ្នំពេញ ៖ កូនសិស្ស​ម្នាក់​និង​គ្រូបង្រៀន​ម្នាក់​ ខណៈកំពុង​បង្រៀន​បើករថយន្ត​ ត្រូវកូនសិស្ស​​ច្រឡំ​ជាន់​ហ្គែរ​​ថា​​ជា​ហ្វ្រាំង​ បណ្តាល​ឱ្យ​រេ​ចង្កូត​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ ដែល​ជិះ​បញ្ច្រាស​ទិស​ ​រុញ​ផ្ទប់​ទៅ​បុក​នឹង​​របង​ផ្ទះ​ប្រពល​រដ្ឋ​ពេញ​ទំហឹង ​រង​របួស​ធ្ងន់​ម្នាក់និង​ស្រាល​២​នាក់ ដែល​ហេតុការណ៍​នេះ​ បង្កការភ្ញាក់​ផ្អើល​ខ្លាំង​​នៅ​វេលា​ម៉ោង​០៦ ​និង​២០​នាទី​​យប់​ថ្ងៃ​ទី​០៩ ​មករា ​២០១៧ ស្ថិតនៅ​ជិត​​ច្រក​ចូលវិមាន​សុភមង្គល លើ​ផ្លូវ​បេតុង​អត់លេខ ក្នុងភូមិ​ប្ញ​​ស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

គ្រូបង្រៀន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​​ ឈ្មោះហាត់  កែន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​ ជា​​គ្រូបង្រៀន​បើកបរ​រថយន្ត​២​​ធ្នូ ស្នាក់​នៅផ្ទះ​អត់​លេខ ផ្លូវ​៣៧១ ភូមិប្ញ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។ ចំណែក​​ជន​រង​គ្រោះ​មានឈ្មោះ ជិន យ៉​ត អាយុ​២៥​ឆ្នាំ ភេទ​ប្រុស មុខរបរ​ជាងដែក ស្នាក់​នៅ​សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វា មានស្រុកកំណើត​​នៅ​ភូមិតា​គោក ឃុំ​ល្វា​ស្រុក​ព្រះស្តេច   ខេត្ត​ព្រៃ​វែង  ។

តាម​ប្រភព​ថា គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​​ឌ្រី​ម ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ​1FI-9106 ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ ចូល​ច្រក​វិមាន​សុភមង្គល ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​​កើតហេតុ ​ស្រាប់តែ​មាន​បុរស​ពីរ​នាក់ ម្នាក់​ ជា​គ្រូបង្រៀន​បើករថយន្ត​នៅ​សាលា​២​ធ្នូ និង​ម្នាក់​ទៀត​ ជា​កូនសិស្ស​រៀន​បើករថយន្ត​ម៉ាក​កា​ម៉ា​រី​ឆ្លាម ពណ៌.​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2F-7807 បាន​រៀន​បើកបរ​តាម​ផ្លូវ​បេតុង​ចូល​ច្រក​វិមាន​សុភមង្គល​ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ពី​លិចទៅ​កើត ដោយ សារ​កូនសិស្ស​នៅ​ស្ទើរភ្លើង​​បាន​​បើករថយន្ត លុះមក​ដល់​​​ចំណុច​កើតហេតុ អ្នក​បើករថយន្ត​បាន​​ជាន់​ហ្គែរ​ច្រ​ឡំ​ថា​ជា​​ហ្វ្រាំង​ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ ដែល​ជិះ​ដោយ​បុរស​ម្នាក់​ពេញទំហឹង​ អូស​ម៉ូតូ​ក្រោម​រថយន្ត​រុញ​ផ្ទប់​​ទៅ​បុក​នឹង​របង​ផ្ទះ ​បណ្ដាល​​ឱ្យ​បាក់​សសរ​របង​ផ្ទះ​ប្រជា​ពលរ​ដ្ឋ​​អស់​​១​ដើម កល់​រថយន្ត​ទៅ​មុខ​លែង​រួច បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​រង​របួស​បែក​មុខ​បែកក្បាល​រយះ​ដល់​លលាដ៍ក្បាលធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ ដឹក​យក​ទៅ​សង្គ្រោះ​​ ។

ចំណែក​កូនសិស្ស​ ​ជា​អ្នកបើកបរ​រង​របួសស្រាល ​បាន​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​គ្រូបង្រៀន​ម្នាក់​រង​របួស​បែក​មុខ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ ។ រីឯ​រថយន្ត​រង​ការ​ខូចខាត​ស្រុញ​ខ្ទេច​ផ្ទុះ​ពោង​សុវត្ថិភាព​ទាំង​ពីរ​កល់​ម៉ូតូ​នៅ​ក្រោម​រថយន្ត ផ្ទុប​ជាប់​របង​ផ្ទះ​នៅ​កន្លែង​កើតហេតុ  ។