ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​អា​មេ​រិ​ក​បា.ញ់​ព្រមាន​បណ្តា​នាវា​អីុរ៉​ង់

7 ឆ្នាំ មុន

ដោយ​ដកស្រង់​សម្តី​របស់​បណ្តា​តំណាង​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​រ៉​យ​ទ័​រ​រាយការណ៍​ថា​នាវាចម្បាំង​អា​មេ​រិ​ក​១​គ្រឿង​បាន​បា.ញ់​ព្រមាន​បណ្តា​នាវាចម្បាំង​អុ​ី​រ៉​ង់​ក្នុង​ច្រក​សមុទ្រ ORMUZ ដែល​ភ្ជាប់​ឈូង​សមុទ្រ​ពែ​រ្ស៍​ទៅ​ឈូង​សមុទ្រ​អូ​ម៉​ង់ ។

ដោយ​ដកស្រង់​សម្តី​របស់​បណ្តា​តំណាង​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​រ៉​យ​ទ័​រ​រាយការណ៍​ថា​នាវាចម្បាំង​អា​មេ​រិ​ក​១​គ្រឿង​បាន​បាញ់​ព្រមាន​បណ្តា​នាវាចម្បាំង​អុ​ី​រ៉​ង់​ក្នុង​ច្រក​សមុទ្រ ORMUZ ដែល​ភ្ជាប់​ឈូង​សមុទ្រ​ពែ​រ្ស៍​ទៅ​ឈូង​សមុទ្រ​អូ​ម៉​ង់ ។

ឧប្បត្តិហេតុ​នោះ​កើត​មាន​កាលពី​ថ្ងៃ​ទី​៨ មក​រា កន្លង​ទៅ ពេល​នាវា​៤​គ្រឿង​របស់​កង​ឆ្មាំ​បដិវត្តន៍​អីុ​រ៉​ង់​រំកិល​ខ្លួន​មក​ក្បែរ​នាវា MAHAN ដែល​ស្ថិត​ក្នុង​ចំណោម​នាវាចម្បាំង​អា​មេ​រិ​ក​ឯទៀត​ៗ ។ យោង​តាម​បណ្តា​តំណាង​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ថា នាវា​អីុ​រ៉​ង់​បាន​មក​ក្បែរ​នាវា MA HAN ត្រឹម​ចម្ងាយ​៨០០​ម៉ែត្រ ។ ការ​បាញ់​ព្រមាន​ត្រូវ​បាន​ធ្វើ​ព្រោះតែ​បណ្តា​នាវា​អីុ​រ៉​ង់​ធ្វើ​មិនដឹងមិនឮ​ចំពោះ​សញ្ញា​វិទ្យុ​និង​ការ​បាញ់​ផ្សែង​របស់​ឧទ្ធម្ភាគចក្រ​អា​មេ​រិ​កមួយ​គ្រឿង ។

រយៈពេល​ចុង​ក្រោយ​នេះ​កើត​មាន​ឧប្បត្តិហេតុ​ជា​ច្រើន​រវាង​កង​នាវាចម្បាំង​អា​មេ​រិ​ក​និង​កង​នាវាចម្បាំង​អីុរ៉​ង់​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​៕