ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាដុមឆែប! អីក៏​ប៉ិនលាក់ខ្លួនម្ល៉េះ​…

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​ឱ្យ​​ដឹង​ថា កម្លាំង​នគរបាល​ផ្នែក​បង្ការ​​បង្ក្រាប​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បើក​កិច្ច​​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​​ហ្គេ​ម​បា.ញ់​ត្រី​​២​កន្លែង​ព្រម​​​គ្នា ធ្វើឡើង​វេលា​ម៉ោង​១២ និង៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ ​មក​រា ​នេះ ស្ថិត​នៅ​​ក្បែ​រ​បឹង​ឈូក​ ​ក្នុងភូមិ​ព្រែក​មហា​ទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ​។

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​ឱ្យ​​ដឹង​ថា កម្លាំង​នគរបាល​ផ្នែក​បង្ការ​​បង្ក្រាប​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បើក​កិច្ច​​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​​ហ្គេ​ម​បាញ់​ត្រី​​២​កន្លែង​ព្រម​​​គ្នា ធ្វើឡើង​វេលា​ម៉ោង​១២ និង៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ ​មក​រា ​នេះ ស្ថិត​នៅ​​ក្បែ​រ​បឹង​ឈូក​ ​ក្នុងភូមិ​ព្រែក​មហា​ទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ​។

សេចក្ដី​រាយ​ការ​ណ៍បន្ត​​ថា ទីតាំង​ទី​១​ នៅ​ក្នុងក្លិបរាត្រីTV និង​ទីតាំង​ទី​២ ​នៅ​ក្បែ​ក្បែ​ផ្ទះសំណាក់​ហូ​លី​ដេ​ ស្ថិត​​ក្នុង​ភូមិ-​សង្កាត់​ខាង លើ​ ។ ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ទាំង​​២​នេះ បាន​បើក​ដំណើរការ​ដោយ​លួចលាក់​រយ​:​ពេល​ជិត​មួយ​ខែ​កន្លង​មក​ហើយ​។

បើ​តាម​​សមត្ថកិច្ច​​​បញ្ជាក់​ថា ទីតាំង​មួយ​កន្លែង​ នៅ​ម្ដុំ​ផ្ទះសំណាក់​ហូ​លី​ដេរ ត្រូវ​ម្ចាស់​ជម្លៀស​​អ្នកលេង​មួយ​ចំនួន​ចេញ​តាម​ទ្វា​រ​ក្រោយ ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប ប៉ុន្តែ​ពេល​នេះ​ សមត្ថកិច្ច​កំពុង​ពិនិត្យ និង​ប្រមូល​សម្ភារ​​​ពាក់ព័ន្ធ រួម​ទាំង​ម្ចាស់​​ទីតាំង​ផង បញ្ជូន​ទៅ​ស្នងការ​ដ្ឋាន​​ខេត្ត​ហើយ ដើម្បី​ចាត់វិធានការ​តាម​នី​​តិ​វិធី ។