ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមសិល្បករ​ជើង​ចាស់​​នាំគ្នា​​អប​អរ​ថ្ងៃ​​​៧​​​មក​រា​​​ លើទឹក​ដី​អា​មេ​រិក​

7 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ អតីត​តារា​សម្តែង និង​ចម្រៀង​ជើង​ចាស់​ ​អ្នក​នាងអម្ពរ ទេវី, អ្នក​នាងម៉ៅ សុ​ចាន់​ធី, អ្នក​នាង ឆោម និមល, អ្នក​នាងទូច ​ល​ក្ខិ​ណា និង​លោកពេជ្រ សា​រុណ បាន​បង្ហាញ​វត្តមាន​ចូលរួម​សប្បាយ​រីករាយ​ជាមួយនឹង​បងប្អូន​ខ្មែរ​ជា​ច្រើន​ទៀត ​ក្នុង​កម្ម​វិធី​អបអរ​សាទរ​​ទិវា​៧​មក​រា ខួប​លើក​ទី​​​​៣៨ នៅក្នុងទឹកដី​​សហរដ្ឋអាមេរិក ​។

រាជ​ធានីភ្នំពេញ ៖ អតីត​តារា​សម្តែង និង​ចម្រៀង​ជើង​ចាស់​ ​អ្នក​នាងអម្ពរ ទេវី, អ្នក​នាងម៉ៅ សុ​ចាន់​ធី, អ្នក​នាង ឆោម និមល, អ្នក​នាងទូច ​ល​ក្ខិ​ណា និង​លោកពេជ្រ សា​រុណ បាន​បង្ហាញ​វត្តមាន​ចូលរួម​សប្បាយ​រីករាយ​ជាមួយនឹង​បងប្អូន​ខ្មែរ​ជា​ច្រើន​ទៀត ​ក្នុង​កម្ម​វិធី​អបអរ​សាទរ​​ទិវា​៧​មក​រា ខួប​លើក​ទី​​​​៣៨ នៅក្នុងទឹកដី​​សហរដ្ឋអាមេរិក ​។

កម្មវិធី​នេះ បាន​រៀបចំ​ធ្វើ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​៨ ​មករា ​នៅ​​រដ្ឋ​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក​ ក្រោម​កិច្ច​ផ្តួចផ្តើម​ពី​លោកណុ​ប តារា ប្រធាន​​យុវជន​គណបក្ស​ប្រជាជន​ប្រចាំ​រដ្ឋ​វ៉ា​ស៊ី​ន​តោន និង​ក្រោម​វត្តមាន​ចូលរួម​ពី​លោកជុំ ប៊ុ​ន​រ៉ុ​ង ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហ​រដ្ឋអាមេរិក រួម​ជាមួយ​លោកកស សេរី​វិចិត្រ អនុប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ឆ្នេរ​ខាងលិច​។

ពិធី​​ខាងលើ​ បាន​ប្រារព្ធ​ធ្វើ​ឡើង​ដោយ​ក្តី​សប្បាយ​រីករាយ​ជាមួយ​នឹង​ការ​ជួបជុំ​ជជែក​លែង​កម្សាន្ត ការ​ពិសា​​អាហារ​សាមគ្គីជាមួយ​នឹង​​ការ​ច្រៀង​រាំ​​កម្សាន្ត និង​កម្មវិធី​ផ្សេង​ទៀត​ៗ​ជា​ច្រើន​។

តំណាងឱ្យ​អតីត​សិ​ល្ប​ករ​ជើង​ចាស់​អ្នក​នាងម៉ៅ សុ​ចាន់​ធី បាន​អះអាង​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​រដ្ឋ​វ៉ា​ស៊ី​ន​តោន​បាន​ប្រារព្ធ​កម្មវិធី​នេះ​ឡើង មុន​ពេល​ដំណើរ​ទស្ស​និក​កិច្ច​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត កាលពី​ពេល​កន្លង​ទៅ​។

អ្នក​នាង​បញ្ជាក់​ថា កម្មវិធី​ប្រារព្ធ​ឡើង​មិនមែន​សំដៅ​ទៅ​លើ​និន្នាការ​នយោបាយ​អ្វី​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គឺជា​ការ​រំលឹក​ឡើង​វិញ​នូវ​ថ្ងៃជ័យ​ជំនះ​៧​មក​រា ដែល​ជា​ថ្ងៃ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ ឲ្យ​រស់រាន​មានជីវិត​ឡើង​វិញ ​រហូត​ដល់​សព្វថ្ងៃ​ពី​របប​ប៉ុ​ល ​ពត ​។ ថ្ងៃ​៧​មក​រា មិនមែន​ជា​​របស់​អ្នក​ណា​ម្នាក់​ឡើយ ពោល​គឺជា​ថ្ងៃ​របស់​យើង​ទាំងអស់​គ្នា ហើយ​ការ​ជួបជុំ​នា​ពេល​នេះ​គឺ​បង្ហាញ​ពី​ការ​រួបរួម​គ្នា ក្នុង​នាម​ជា​ខ្មែរ​តែ​មួយ​ដើម្បី​រួមចំណែក​ជាមួយ​ថ្នាក់ដឹកនាំ​ដោយ​ឈរ​លើ​មាគ៌ា​សន្តិភាព និង​ការ​បង្រួម​បង្រួម​ជាតិ ​។

បើ​តាម​អ្នក​នាង ម៉ៅ សុ​ចាន់​ធី ទាំង​សិ​ល្បះ​ករ និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ខាងលើ​នេះ​គឺជា​ការ​ស្ម័គ្រ​ចិត្រ ពោល​គឺ​មិន​មានការ​បង្ខិតបង្ខំ និង​គាបសង្កត់​ពី​ផ្នែក​ណាមួយ​ឡើយ ​។ អ្វី​ដែល​យើង​បាន​ប្រារព្ធ​ធ្វើ​កម្មវិធី​នេះ​ឡើង​ គឺ​ក្នុង​គោលបំណង​តែ​មួយ​គត់​ គឺ​ផ្តល់​ការ​ជួបជុំ និង​ការ​សប្បាយ​រីករាយ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ឯនាយ​សមុទ្រ ហើយ​វា​ក៏​ជា​ការ​តាស់​តឿន និង​រំលឹក​ឡើង​វិញ​ពី​ភាព​ឈឺចាប់​ក្នុង​របប​ខ្មៅ​ងងឹត ជា​ពិសេស​រំលឹក​គុណ​ដល់​ថ្ងៃ​៧​មក​រា ដែល​បាន​រំដោះ​យើង​ឲ្យ​មានជីវិត​ដល់​ថ្ងៃនេះ​។

យ៉ាងណា​ក៏​ដោយ​អ្នក​នាងម៉ៅ សុ​ចាន់​ធី បាន​សម្តែង​ការ​អរគុណ​ដល់​ប្រធាន​ក្រុម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ទីក្រុង​វ៉ា
​ស៊ី​ន​តោន​ ដែល​បាន​ផ្តួចផ្តើម​កម្មវិធី​នេះ​ឡើង ហើយ​អ្នក​នាង​រំពឹង​ថា កម្មវិធី​ជួបជុំ​ខាងលើ​នេះ​នឹង​អាច​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​ ៕