ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់ការណ៍បង់ផ្លូវ​អស់​ជិត​​២ពាន់ដុល្លារ នៅមិនបាន​ដល់គោលដៅទៀត​ (វីដេអូ)

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​ក្រុម​ឈ្មួញ​បាន​ដឹក​ដើម​ចាន់​១​ដើម​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ក៏​ប៉ុន្តែ​

ខេត្តស្វាយរៀង​ ៖ ​ក្រុម​ឈ្មួញ​បាន​ដឹក​ដើម​ចាន់​១​ដើម​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ក៏​ប៉ុន្តែ​បែកធ្លាយ​ដល់​អ្នក​សារព័ត៌មាន​តាម​ប្រ​ម៉ា​ញ់​ សមត្ថកិច្ច​បាន​ឃាត់​ឱ្យ​​ត្រឡប់​ក្រោយ​វិញ ដឹក​យក​ទៅ​ទម្លាក់​ទុក​នៅផ្ទះ​ឈ្មួញ​ម្នាក់​ដែល​គេ​ស្គាល់​ថា ឈ្មោះ​ខ្វិច នៅ​ភូមិ​ធ្លក​សង្កាត់​ច្រក​ម្ទេស​ក្រុង​បា​វិត ដែល​ជា​អ្នក​រកស៊ី នាំ​ដើមឈើ ចេញ​ទៅ​ប្រទេស​វៀតណាម ។ ហេតុការណ៍នេះ​បានធ្វើ​ឱ្យ​ឈ្មួញ​​​ខឹងសម្បារ ហើយ​និយាយ​ថា រត់ការ​ណ៍​បង់​ផ្លូវ​ឲ្យ​សមត្ថកិច្ច​អស់​ជិត​២​ពាន់​ដុល្លារ​រួច​ហើយ​ មិន​បាន​ឆ្លង​ដែន​ទៀត​។​

ករណី​ឈ្មួញ​ដឹក​ដើម​ចាន់ បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​​វៀតណាម​​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​យប់​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​៧​ សីហា​ ​ឆ្នាំ​២០២២ ​នៅ​ចំណុច​ច្រករបៀង​ធ្លក ស្ថិត​នៅ​ភូមិ​ធ្លក​សង្កាត់​ច្រក​ម្ទេស​ក្រុង​បា​វិត​។

បើ​តាម​អ្នកបើកបរ​រថយន្ត​ដឹក​ដើម​ចាន់​នោះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ដើម​ចាន់​១​ដើម​នេះ​ដឹក មក​ពី​ខេត្តកំពង់ស្ពឺ ឆ្លងកាត់​ខេត្តកណ្តាល​ខេត្តព្រៃវែង តាម​ផ្លូវជាតិ​លេខ​១ មក​ខេត្តស្វាយរៀង ដើម​ចាន់​នេះ​មាន​ទំហំ​មុខកាត់​ប្រមាណ​២​ម៉ែត្រ​កម្ពស់​មិន​ទាន់​កាត់ មែក ជាង​១០​ម៉ែត្រ ។​

តាម​​ប្រភពដដែល​​បន្ត​ទៀត​ថា ការ​ចំណាយ​ឲ្យ​សមត្ថកិច្ច​តាម​ផ្លូវ​អស់​ជិត​២.០០០​ដុល្លារ​ ក្នុង​នោះ​បង់​ឲ្យ​សមត្ថកិច្ច​ស្វាយ​រៀង​អស់​១.២០០​ដុល្លារ​ឆ្លង​ព្រំដែន​ចូល​ប្រទេស​វៀតណាម​។ តាម​ប្រភព​ដដែល​​បន្ត​ទៀត​ថា ការ​រកស៊ី​ដឹក​ដើមឈើ​ឆ្លង​ព្រំដែន​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​នេះ គឺ​ជិត​១​ឆ្នាំ​មក​ហើយ មាន​ដើម​ម្ជូរ​អំ​ពឹ​ល ដើម​ធ្នង់ ដើម​ចាន់ ដើម​រាំងភ្នំ និយាយ​រួម​គឺ​ដើមឈើ ធំ​ៗ វៀតណាម​គេ​ទិញ​យក​ទៅ​ដាំ នៅ​សួនច្បារ​ឬ​នៅ​មុខ​សណ្ឋាគារ​ក្នុង​ប្រទេស​វៀតណាម​។ ហើយ​នៅ​ពេល​ដឹក​មក​ដល់​ខេត្តស្វាយរៀង​គឺ​មាន​សមត្ថកិច្ច​អ្នក​រត់ការ​ឲ្យ​ក្នុង​១​ជើង (​រថយន្ត​១​គ្រឿង​) ១.២០០​ដុល្លារ ដឹក​ដល់​ដៃ​ឈ្មួញ​វៀតណាម​។​

​តាម​ប្រភពដដែល​បាន​​បន្ត​​ទៀត​ថា​ កន្លង​មក​គឺ​ជួនកាល ដឹក​ចេញ​តាម​ច្រករបៀង​ក្នុងស្រុក​ច​ន្ទ្រា ជួនកាល​ដឹក​ចេញ​តាម​ច្រករបៀង​ស្រុក​ស្វាយ​ទាប និង​ចេញ​តាម​ច្រករបៀង​ក្រុង​បា​វិត​។​ទាក់ទិន​ករណី​នេះ​ដែរ មិន​អាច​រក​ការ​សុំ​បំភ្លឺ ពី​សមត្ថកិច្ច​ដែល​ឈ​ជើង​តាម​ច្រករបៀង​ទាំង​៣​ស្រុក​ក្រុង​ខាងលើ​បាន​ទេ រហូត​មក​ដល់​៤​និង​នាទី​រសៀល​ថ្ងៃ​ទី​៧​ សីហា​ ​ឆ្នាំ​២០២២​នេះ ចំណែក​មន្ត្រី​នគ​បាល​ច្រករបៀង​ធ្លក បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា ប៉ុ​ស្តិ៍​ព្រំដែន​ធ្លក​មិន​អនុញ្ញាតឲ្យ​ឈ្មួញ​ដឹក​ដើមឈើ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ឡើយ​ត្រូវ​តែ​បង្ក្រាប​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ