ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​៣​នាក់​ត្រូវ​ចាប់ខ្លួន​ភ្លាម​ៗ ក្រោយ​យក​ដាវ​កា​.​ប់​យុវជន​ម្នាក់​ដើម្បី​សងសឹក

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​​ជា​ក្មេង​ទំនើង​ចំនួន​៣​នាក់ ដែល​បាន​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​​ជា​ក្មេង​ទំនើង​ចំនួន​៣​នាក់ ដែល​បាន​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ក្បាល​របួសធ្ងន់ ដេរ​អស់​ចំនួន​៧​ថ្នេរ ហើយ​ជនសង្ស័យ​ត្រូវ​បាន​ឃាត់​កាលពី​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​មាត់​ស្រះ ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក​។

កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រុក បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​រួម​មាន ៖ ១- ឈ្មោះ ម៉ែ​ន ជូ​សឹង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ២- ឈ្មោះ អឿ​ន វ៉ា​ន់​ឆេ​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​៣- ឈ្មោះ យួ​ត រ៉ា​យុ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ដែល​រស់នៅ​ភូមិ​ត្រពាំង​ត្បូង ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក​។

បើ​តាម​កម្លាំង​កងរាជអាវុធហត្ថ បាន​បញ្ជាក់​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​ប្រមាណ​ជា​១៥០​ម៉ែត្រ​ខាងកើត ហាង​ខា​រ៉ា​អូ «​ខេ​ឌី​កូ​ល​» ក្នុងស្រុក​ភ្នំស្រុក​នោះ គឺ​មាន​ករណី​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ កោត មុ​នា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​ជីក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ត្រូវ​បាន​ជនសង្ស័យ​១​ក្រុម មាន​គ្នា​៣​នាក់ មានកាំបិត​សាំ​ម៉ូ​រ៉ៃ បានកា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ក្បាល បណ្តាល​របួសធ្ងន់ និង​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ភ្នំស្រុក ដេរ​អស់​ចំនួន​៧​ថ្នេរ​។

កម្លាំង​កងរាជអាវុធហត្ថ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​សកម្មភាព​រួច ជនសង្ស័យ​ជា​ក្មេង​ទំនើង​ដែល​បានកា​.​ប់​ជន​រង​គ្រោះ​នោះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រុក​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់​ភ្លាម​ៗ ក្រោយ​ធ្វើ​សកម្មភាព ហើយ​ត្រូវ​បាន​នាំ​ខ្លួន​យក​មក​សាកសួរ​តែ​ម្តង ។ បើ​តាម​តាម​ចម្លើយ​សារភាព គឺ​មូលហេតុ​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ ព្រោះតែ​រឿង​គំនុំ ដែល​ជន​រង​គ្រោះ​ធ្លាប់​ធ្វើ​សកម្មភាព​ដេញ​កា​.​ប់​ពួក​គេ ទើប​បណ្តាល​កា​.​ប់​សងសឹក​វិញ ។ ក្រោយ​សាកសួរ​ហើយ ក្រុម​ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ