ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ធ្លាក់​ចុះ ខណៈ​អីុរ៉​ង់​បង្កើន​ការ​នាំ​ចេញ និង​អា​មេ​រិ​ក​ផលិត​បន្ថែម

7 ឆ្នាំ មុន

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​សា​ជា​ថ្មី​កាលពី​ថ្ងៃ​ចន្ទ ដោយសារ​តែ​ប្រទេស​អុ​ី​រ៉​ង់​បាន​បង្កើន​ការ​នាំ​ចេញ និង​អា​មេ​រិ​ក​បន្ថែម​សកម្មភាព​ខួង​យក​ប្រេង​រយៈពេល​១០​ស​ប្តា​ហ៍​ជាប់​ៗ​គ្នា ។
ពាណិជ្ជករ​និយាយ​ថា ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​នេះ

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​សា​ជា​ថ្មី​កាលពី​ថ្ងៃ​ចន្ទ ដោយសារ​តែ​ប្រទេស​អុ​ី​រ៉​ង់​បាន​បង្កើន​ការ​នាំ​ចេញ និង​អា​មេ​រិ​ក​បន្ថែម​សកម្មភាព​ខួង​យក​ប្រេង​រយៈពេល​១០​ស​ប្តា​ហ៍​ជាប់​ៗ​គ្នា ។
ពាណិជ្ជករ​និយាយ​ថា ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​នេះ គឺជា​លទ្ធផល​នៃ​ការ​បង្កើន​ការ​នាំ​ចេញ​របស់​អីុ​រ៉​ង់ បន្ទាប់​ពី​សមាជិក​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង OPEC កាត់​បន្ថយ​ផលិតកម្ម​ដើម្បី​ដំឡើង​តម្លៃ​ប្រេង ។

យោង​តាម​ប្រភព និង​ទិន្នន័យ​ក្នុង​វិស័យ​នេះ​ឲ្យ​ដឹង​ថា អីុ​រ៉​ង់​បាន​លក់​ចេញ​ប្រេង​ច្រើន​ជាង​១៣​លាន​ធុង​ទៅ​ទៀត ប៉ុន្តែ​ការ​បង្កើន​ការ​នាំ​ចេញ​របស់​ប្រទេស​នេះ មិនមែន​ជា​មូល​ហេតុតែ​មួយ​ដែល​ធ្វើ​ឲ្យ​តម្លៃ​ធ្លាក់​ចុះ​នោះ​ទេ ។

ក្រុមហ៊ុន​ថាមពល​របស់​អា​មេ​រិ​ក កាលពី​ស​ប្តា​ហ៍​មុន​បាន​បន្ថែម​ឧបករណ៍​ខួង​យក​ប្រេង​១០​ស​ប្តា​ហ៍​ជាប់​ៗ​គ្នា ដែល​ធ្វើ​ឲ្យ​ការ​ដំឡើង​ថ្លៃ​ប្រេង​ធ្លាក់​មក​ត្រឹម​កម្រិត​មួយ​ដែល​ក្រុម​ហ៊ុន​ប្រេង​អាច​ដំណើរការ​បាន ។

ធនាគារ ANZ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ៖ « ការ​កើនឡើង​នៃ​តម្លៃ​ប្រេង​ប្រហែលជា​មិន​អាច​កើតឡើង​ទេ រហូត​ដល់​ពាណិជ្ជករ​មើលឃើញ​ពី​ភស្តុ​តាង​ដែល​បង្ហាញ​ថា កម្រិត​​ផលិតកម្ម គឺ​ពិតជា​ធ្លាក់​ចុះ​មែន ។ បច្ចុប្បន្ន​នេះ ការ​កើនឡើង​នៃ​សកម្មភាព​ជីក​យក​ប្រេង និង​ផលិតកម្ម​របស់​សហរដ្ឋអាមេរិក​នឹង​រក្សា​តម្លៃ​ឲ្យ​នៅ​ទាប​ដដែល » ។

ក្រុមហ៊ុន​សេវាកម្ម​ថាមពល Baker Hughes Inc បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ក្រុមហ៊ុន​ជីក​ប្រេង​បាន​បន្ថែម​ឧបករណ៍​ខួង​យក​ប្រេង​៤​ទៀត ដែល​សរុប​មាន​ប្រមាណ​៥២៨ ជា​ចំនួន​ខ្ពស់​ជាងគេ តាំងពី​ខែធ្នូ ឆ្នាំ​២០១៥​មក ៕