ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​១គ្រួសារ​ត្រឡប់​ពី​​​ថៃ​ ប្តី​លាង​ជើង​អូរ​​ក្បែរ​បន្ទាយ​ទា​ហាន ​ជួបគ្រោះអកុសល​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរសជា​​ពលករ​ម្នាក់​បានស្លា.ប់បាត់បង់ជីវិត ខណៈ​ជនរងគ្រោះ​ត្រឡប់​មក​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរសជា​​ពលករ​ម្នាក់​បានស្លា.ប់បាត់បង់ជីវិត ខណៈ​ជនរងគ្រោះ​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាមួយ​ប្រពន្ធ​កូន ក៏​បាន​​លាង​ជើង​អូរ​ព្រំដែន​ក្បែរ​បន្ទាយ​ទា​ហាន​ឈុត​ខ្មៅ​ត្រូវ​ខ្សែភ្លើង​ឆ.ក់​ បណ្តាល​ឱ្យ​ស្លា.ប់​​កាលពី​វេលា​ម៉ោង​២​ឈាន​​ចូល​​​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២២​ នៅ​​ចំណុច​អូរ​ព្រំដែន ​ស្ថិត​ភូមិ​ថាប់​សេរី ឃុំ​ថាប់​សេ​ដិត ស្រុក​តា​ប្រា​យ៉ា​ ប្រទេសថៃ ។

កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧​បាន​ប្រាប់​ថា​ ​ជន​រង​គ្រោះ​ដែល​ស្លា.ប់​ឈ្មោះ សន ផ​ល្លី ភេទ​ប្រុស​ អាយុ​៦៩​ឆ្នាំ​ រស់នៅ​ភូមិ​បឹង​តា​ស្រី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​ ​​ខេត្តបន្ទាយមានជ័យ​។

តាម​​ប្រភព​ពី​ប្រពន្ធ​​និង​កូន​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​ថា ​​មុនពេលកើតហេតុ ពួក​គាត់​​ត្រ​​ឡ​ប់​ពី​ធ្វើការ​តាម​បន្ទាត់​ព្រំដែន​នៅ​ប្រទេស​ថៃ​ជាមួយ​ប្តី​និង​ប្រពន្ធ​កូន​៣​នាក់ ​រួម​ជាមួយ​អ្នកស្រុក ​ដើម្បី​មក​ផ្ទះ ហើយ​មក​ដល់​មាត់​អូរ​ ប្តី​បាន​ចុះ​លាង​ជើង​អូរ​ព្រំដែន​ក្បែរ​បន្ទាយ​ឈុត​ខ្មៅ​ទា​ហាន​ថៃ​ ​ស្រាប់តែ​ត្រូវ​ខ្សែភ្លើង​ឆ.ក់​ធ្លាក់​ចូល​ទឹកអូរ​ ហើយ​ត្រូវ​បាន​ទា​ហាន​ឈុត​ខ្មៅ​ថៃ​ និង​ប្រជាពលរដ្ឋ​ដែល​ទៅ​ជាមួយ​ បាន​នាំគ្នា​ជួយ​​សង្គ្រោះ​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ស្រុក​តា​ប្រា​យ៉ា​ ប្រទេស​ថៃ​ ដែរ ប៉ុន្តែ​ជា​អកុសល​​ប្តីរបស់​គាត់​បាន​ស្លា.ប់​បាត់បង​ជីវិត​​ទៅហើយ​។

កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧​បាន​បញ្ជាក់​ថា​ ​ក្រោយ​​ពី​ទទួល​ព័ត៌មាន​ថា​មាន​ជន​រង​គ្រោះ​ម្នាក់​ត្រឡប់​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ​តាម​បន្ទាត់​ព្រំដែន​ទៅ​ព្រឹក​វិល​ល្ងាច​ត្រូវ​ខ្សែ​ភ្លើង​ឆ.ក់​ស្លា.ប់​ ក៏​បាន​ទទួលទៅ​យក​មក​ផ្ទះ​​ជន​រង​គ្រោះ​ ហើយ​ពិនិត្យ​និង​សាកសួរ​ព័ត៌មាន​ គឺ​ជន​រង​គ្រោះ​ត្រូវ​បាន​ខ្សែភ្លើង​ឆ.ក់​ បណ្តាល​ឱ្យ​ស្លា.ប់​​ពិតប្រាកដមែន ។ ​ក្រោយ​ពិនិត្យ​​រួច សមត្ថកិច្ច​​បាន​ប្រគល់​ស.ព​ជនរងគ្រោះ​​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ