ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ទេសចរណ៍​ខ្នាត​យក្ស​នាំ​ភ្ញៀវ​ជិត​3​ពាន់​នាក់​ចូល​មក​កម្ពុជា

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នាវា​ទេសចរណ៍​ខ្នាត​យក្ស​មួយ​គ្រឿង​ឈ្មោះ AIDA BELLA សញ្ជាតិ​អុ​ី​តា​លី បាន​នាំ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ​ជិត​៣​ពាន់​នាក់​មក​ចូល​សំចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ទី​៧

ខេត្ត​ព្រះ​សីហ​នុ ៖ នាវា​ទេសចរណ៍​ខ្នាត​យក្ស​មួយ​គ្រឿង​ឈ្មោះ AIDA BELLA សញ្ជាតិ​អុ​ី​តា​លី បាន​នាំ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ​ជិត​៣​ពាន់​នាក់​មក​ចូល​សំចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ មក​រា កន្លង​មក មុន​នឹង​បន្ដដំណើរ​ឆ្ពោះទៅ​ប្រទេស​ថៃ ។ ការ​ចូល​សំចត​នាវា​នេះ ក្នុង​គោលបំណង​ឈ្វេងយល់​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តាម​ទីប្រជុំជន​នានា ទស្សនា​រមណីយដ្ឋាន​វប្បធម៌ តំបន់ឆ្នេរ និង​ភូមិ​នេសាទ ជាដើម ។ នេះ​បើ​តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ស្វយ័ត​ក្រុងព្រះសីហនុ ។

លោក​វរសេនីយ៍ទោ ង៉ុ​យ ជៀន ប្រធាន​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ស្វយ័ត​ក្រុងព្រះសីហនុ បានឱ្យ​ដឹង​ថា នាវា​ទេសចរណ៍​នេះ​មាន​បណ្តោយ​២៣០​ម៉ែត្រ ទទឹង​៣២​ម៉ែត្រ និង​ជម្រៅ​ទឹក​៧,៣០​ម៉ែត្រ បាន​នាំ​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ជិត​៣​ពាន់​នាក់​ចូល​ចត​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​មួយ​ថ្ងៃ មុន​នឹង​ចាកចេញ​ទៅ​កាន់​ប្រទេស​ថៃ ។

លោក​បាន​បញ្ជាក់​ថា ៖ « ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​នៅ​ក្នុង​នាវា​នេះ​មាន​ចំនួន​២.១៦១​នាក់ ស្រី​១.១០៦​នាក់ មាន​២៨​សញ្ជាតិ​ផ្សេង​គ្នា ដែល​ភាគច្រើន​មាន​វ័យ​ចំណាស់។ ចំណែក​នាវិក​សរុប​មាន​ចំនួន​៥៩៩​នាក់ ស្រី​១២៨​នាក់ មាន​២៥​សញ្ជាតិ ។ នាវា​នេះ​បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​វៀតណាម ចូល​សំចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ មុន​នឹង​បន្ដ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​ប្រទេស​ថៃ​» ។

គួរ​កត់​សម្គាល់ថា នៅ​ក្នុង​ឆ្នាំ​២០១៦ មាន​នាវា​ទេសចរណ៍​បរទេស​ជា​ច្រើន​គ្រឿង​បាន​នាំ​ភ្ញៀវ​ទេសចរ​ចូល​ចត​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា តាម​ច្រក​កំពង់​ផែ​សមុទ្រ មានការ​កើន​ឡើង​ជាង​ឆ្នាំ​២០១៥ ។ នេះ​ដោយសារ​តែ​កម្ពុជា​មាន​សុខ​សន្តិភាព សុវត្ថិភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ។ ទន្ទឹម​នឹង​នេះ ខេត្ត​ព្រះ​សីហ​នុ ក៏​ជា​តំបន់​ដែល​មាន​សក្ដានុពល​ទេសចរណ៍ធម្មជាតិ ដោយ​ប្រជុំ​កោះ​ទាំង​៣២ ត្រូវ​បាន​អភិវឌ្ឍន៍​កែ​លម្អ​ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍​ទាក់ទាញ​បែប​ធម្មជាតិ ដើម្បី​ស្រូប​យក​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្សាន្ត​មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ តាម​រយៈ​ការ​ទៅ​ទស្សនា​នៅ​កោះ​តូច កោះ​រ៉ុ​ង​សន្លឹម និង​កោះ​មួយ​ចំនួន​ទៀត ៕