ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​! បន្ត​រក​ឃើ​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​ចំនួន​៤៤​នាក់ ជា​៣៣​នាក់ និង​ស្លា​.​ប់​គ្មាន​នោះ​ទេ

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន​៤៤​នាក់ ព្យាបាល​ជា​សះស្បើយ​ចំនួន​៣៣​នាក់ តែ​គ្មាន​អ្នក​ស្លា​.​ប់​នោះ​ទេ​

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន​៤៤​នាក់ ព្យាបាល​ជា​សះស្បើយ​ចំនួន​៣៣​នាក់ តែ​គ្មាន​អ្នក​ស្លា​.​ប់​នោះ​ទេ​។

ក្រសួង​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ៤៤​នាក់ នៅ​ក្នុង​សហគមន៍ បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន ៣៣ នាក់ និង​ស្លា​.​ប់​គ្មាន​នោះ​ទេ​។ ហើយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២២​នេះ មាន​អ្នក​ឆ្លង​កូ​វី​ដ​សរុប​ចំនួន ១៣៧,០២១​នាក់ អ្នក​ព្យាបា​ជា​សះស្បើយ​ចំនួន ១៣៣,៦៨៣​នាក់ និង​អ្នក​ស្លា​.​ប់​ចំនួន ៣,០៥៦ នាក់ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​លើក​ឡើង​ថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២២ បាន​ចាក់​ទៅ​លើ​ប្រជាជន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង មាន ១០៣,៤៧% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់​។ លើ​កុមារ​-​យុវវ័យ​អាយុ​ចាប់ពី ១២​ឆ្នាំ ទៅ​ក្រោម​១៨​ឆ្នាំ មាន ១០០,៨៩% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១,៨២៧,៣៤៨ នាក់​។

លើ​កុមារ​អាយុ​ពី ០៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ មាន ១០៩,៧៦% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់​។ លើ​កុមារ​អាយុ ០៥​ឆ្នាំ មាន ១៣៧,២២% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៣០៤,៣១៧ នាក់​។ លើ​កុមារ​អាយុ ០៣​ឆ្នាំ ដល់ ក្រោម ០៥​ឆ្នាំ មាន ៧៣,៥៦% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៦១០,៧៣០ នាក់​។ សរុប​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាន នាក់ មាន ៩៤,៦៣%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ