ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របី​១០​ក្បាលដើរ​វង្វេង​ សំណាងជួបអ្នកចិត្តល្អ

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ​ ៖ ក្របី​ញី​-ឈ្មោល​ចំនួន​១០​ក្បាលរបស់​​អ្នក​ភូមិ​ឈើទាល​ជ្រុំ ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំបាន​បាត់​នោះ​ កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ​មក​រា​ ​​ត្រូវហ្វូង​ក្របី​ទាំងនោះបាន​ដើរ​ដល់​ក្នុង​ភូមិ​វាល ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ​(​ចំងាយ​ប្រហែល​ជិត​១០​គីឡូម៉ែត្រ) ​​ត្រូវ​​បាន​ប្រជាពលរដ្ឋ​ចាប់ចងទុក ហើយ​​រាយ​ការ​ណ៍​មក​សមត្ថកិច្ច​ ដើ​ម្បើ​ស្វែងរក​ម្ចាស់ លុះ​​ដល់​ល្ងាច​ថ្ងៃ​ទី​០៩ ​មក​រា ទើប​ប្រគល់

ជូន​ម្ចាស់​វិញ​ ដែល​មាន​ចំនួន​៥​ម្ចាស់ ​។

លោក​អាំ វិបុល  នាយ​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​កណ្តោលជ្រុំបានឱ្យ​ដឹងថា ក្របី​ទាំងនោះ​ ត្រូវ​​​​ប្រជាពលរដ្ឋបាន​​លែង​​ឱ្យ​ស៊ី​ស្មៅ​​នៅ​តាម​វាល​ស្រែ​ ក្នុងភូមិ​ឈើ​ទាល​ជ្រុំ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៨​ មក​រា តែ​មិន​មាន​អ្នក​មើលត្រឹមត្រូវ​នោះ​​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ក្របី​ បាន​ដើរ​កាត់​តាម​​វាលស្រែ ចម្ងាយ​​ច្រើន​គីឡូម៉ែត្រ​ មក​ដល់ភូមិ​វាល ឃុំ​កណ្តោលជ្រុំ ផ្លូវ​ចូល​ទៅ​ហ្លួង​ព្រះស្តេច​កន នៅ​វេលា​ម៉ោងជាង​៥​ល្ងាច ថ្ងៃ​ដដែល ​ត្រូវ​បានប្រជាពលរដ្ឋ​ឃើញ​ ក៏​បាន​កៀង​មេក្របីឲ្យ​ចូល​ដេក​ក្នុង​ក្រោល​ចំនែក​ក្របី​៩​ក្បាល​ទៀត​ បាន​ចូល​ដែរ​។

លោក​អាំ វិបុល នាយ​ប៉ុ​ស្តិ៍​​រដ្ឋបាល​ឃុំ​កណ្តោលជ្រុំប្រាប់​បន្ត​ថា បន្ទាប់​ពី​រាយ​ការ​ណ៍​​មក ​រូប​លោក​ជា​បន្ទាន់​ ហើយ​រូប​លោក​ក៏​បាន​ទូរស័ព្ទទៅ​ប្រាប់​លោក​អធិការ​នគរបាល​​ស្រុក​ពញាក្រែក និង​បានឱ្យ​ម្ចាស់ផ្ទះ​រក្សា​ទុកជា​បណ្តោះអាសន្ន ។  លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩​មក​រា មានកូន​ក្របី​និង​ជំទង់​១​ក្បាល​ បានរត់​ចេញពី​របង​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​បាន​ដេញ​តាម​ពីក្រោយ លុះ​មក​ដល់​ត្រង់​ស្រះ​មួយ ​ស្រាប់តែកូន​បាន​ចុះ​ក្នុង​ទឹក​ត្រពាំង និង​១​ក្បាល​ទៀត​ បាន​ដើរទៅ​ដល់​ផ្ទះ​នៅ​ភូមិ​ឈើទាល​ជ្រុំ ទើប​សមត្ថកិច្ច​បាន​​ស្គាល់​ម្ចាស់​និង​ដឹង​អ្នក​ផ្សេង​ៗ​ទៀត ដែល​បាន​បាត់​ក្របី ដឹង​មាន​ចំនួន​៥​ម្ចាស់ ។  ​