ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគជតារាសី​តាម​ថ្ងៃខែ​កំណើត​នៅ​ក្នុង​ឆ្នាំ​2017

7 ឆ្នាំ មុន

*​ជោគជតារាសី​ខែមេសា ពី​ថ្ងៃ​ទី​១៣ ខែមេសា ដល់​១៣ ខែឧសភា
-​ការងារ ៖ ក្នុងឆ្នាំនេះ​ត្រូវ​ប្រយ័ត្ន មាន​ន័យ​ថា ក្នុង​លក្ខណៈ​មធ្យម ស្ថានភាព​រស់នៅ​មាន​ភាពសមរម្យ​ជា​មិត្ដ​នឹង​អ្នក​ជិតខាង ប្រសិនបើ​មានការ​ប្រកួតប្រជែង​គ្នា​មាន​ន័យ​ថា

*​ជោគជតារាសី​ខែមេសា ពី​ថ្ងៃ​ទី​១៣ ខែមេសា ដល់​១៣ ខែឧសភា
-​ការងារ ៖ ក្នុងឆ្នាំនេះ​ត្រូវ​ប្រយ័ត្ន មាន​ន័យ​ថា ក្នុង​លក្ខណៈ​មធ្យម ស្ថានភាព​រស់នៅ​មាន​ភាពសមរម្យ​ជា​មិត្ដ​នឹង​អ្នក​ជិតខាង ប្រសិនបើ​មានការ​ប្រកួតប្រជែង​គ្នា​មាន​ន័យ​ថា ក្នុង​ចិត្ដ​ត្រូវ​លាក់​ទុក​ដើម្បី​ចងសម្ព័ន្ធ​គ្នា​ឱ្យ​មាន​ភាពល្អ​ប្រសើរ​លើ​ការងារ ។

-​ហិរញ្ញវត្ថុ ៖ បញ្ហា​ហិរញ្ញវត្ថុ​សម្រាប់​ជោគជតារាសី​នៃ​ឆ្នាំ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ចាប់ផ្ដើម​ជីវិត​ថ្មី ។ ការ​រក​ប្រាក់​ចំណូល​មាន​សភាព​ល្អ​ប្រសើរ ប៉ុន្ដែ​អ្វី​ដែល​សំខាន់​ក្នុង​ពេល​ចាប់ផ្ដើម​ការងារ​ដំបូង​ត្រូវ​ព្យាយាម​សន្សំ​ប្រាក់ ស្វែងរក​ចំណូល​ថ្មី គួរ​ចេះ​រិះរក និង​ពិចារណា​ឱ្យ​បាន​ល្អិតល្អន់​មុន​ពេល​សម្រេច​ធ្វើ​អ្វីមួយ ។

-​ស្នេហា និង​សម្ព័ន្ធភាព ៖ ភាព​លេចធ្លោ​ក្នុងឆ្នាំនេះ គឺ​មាន​សម្ព័ន្ធ​ភាពល្អ ក្ដី​ស្រឡាញ់​ដែល​បាន​បង្កប់​នៅ​ក្នុង​ចិត្ដ គួរតែ​បញ្ជាក់​ប្រាប់​គូស្នេហ៍​ឱ្យ​ដឹង​ពី​ទឹកចិត្ដ​របស់​ខ្លួន ។

អ្នក​នៅ​លីវ​មិន​ទាន់​មាន​គូ​អាច​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​របស់​អ្នក​ដែល​លួច​ស្រឡាញ់ ប៉ុន្ដែ​សម្រាប់​អ្នកមាន​គូស្រករ​ស្រាប់​គួរ​ប្រយ័ត្នប្រយែង​ឱ្យ​បាន​ច្រើន ជា​ធម្មតា​ការ​ធ្វើការ​រួម​គ្នា​រមែង​មានការ​អាក់អន់ស្រពន់ចិត្ដ​របស់​ភាគី​ម្ខាង​ទៀត​ដោយ​មិនដឹង​ខ្លួន ។

*​ជោគជតារាសី​ខែឧសភា ពី​ថ្ងៃ​ទី​១៤ ខែឧសភា ដល់ ១៣ ខែមិថុនា
-​ការងារ ៖ រឿងរ៉ាវ​ដែល​កើត​ក្នុងឆ្នាំនេះ សម្រាប់​លោក​អ្នក​ត្រូវ​សម្រេចចិត្ដ​លើ​ស្ថានភាព​អាជីព​ការងារ ។ លោក​អ្នក​គួរ​គិតគូរ​ពិចារណា​ថា តើ​គួរ​នៅ​កន្លែង​ចាស់ ឬ​ចេញ​ទៅ​រក​ការងារ​ថ្មី​ទើប​ប្រសើរ​ជាង ? លើស​ពី​នេះ​លោក​អ្នក​ត្រូវ​គិត​ពី​អនាគត​រយៈពេល​វែង​ឱ្យ​បាន​ល្អ ។

-​ហិរញ្ញវត្ថុ ៖ ការ​ស្វះ​ស្វែងរក​ប្រាក់​ចំណូល​របស់​អ្នក គឺ​មាន​មូលដ្ឋាន​គ្រឹះ​រឹង​មាំ​មិន​អាច​ក្លាយជា​អ្នក​ដុនដាប លើស​ពី​នេះ​លោក​អ្នក​ក៏​កំពុង​ស្ថិត​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ពី​អ្នក​ដទៃ​ដែរ ។ ចាត់​ទុក​ថា​ជា​ឆ្នាំ​ដ៏​ល្អ​សម្រាប់​ផែនការ​ទិញ​លក់​អចលនទ្រព្យ រួម​មាន ផ្ទះសម្បែង និង​ដីធ្លី ប្រសិនបើ​ត្រូវការ​ខ្ចីប្រាក់​ពី​ធនាគារ​ក៏​សមប្រកប​ល្អ ។

-​ស្នេហា និង​សម្ព័ន្ធភាព ៖ គឺជា​ឆ្នាំ​មាសប្រាក់​របស់​ជោគជតារាសី​ឧសភា នឹង​ធ្វើ​ឱ្យ​លោក​អ្នក​ជួប​គូស្នេហ៍​ដែល​ចេះ​យោគយល់​ពី​គុណ​តម្លៃ​នៃ​ការ​រស់នៅ​រួម​គ្នា​ក្នុង​រយៈពេល​យូរ ហើយ​ក៏​គ្មាន​អ្នក​ទី​៣​ចូល​កកូរកកាយ​ពី​ជីវិត​គូស្រករ​របស់​លោក​អ្នក​បាន​ដែរ ។ ជា​រឿង​ធម្មជាតិ​មួយ​នៅ​ពេល​ដែល​លោក​អ្នក​ត្រូវរ៉ូវ​គ្នា​បែប​នេះ រមែង​ធ្វើ​ឱ្យ​ជីវិត​របស់​ខ្លួន​ប្រកបដោយ​សុខុមាលភាព​ខ្ពស់ និង​គ្មាន​ជំងឺ​ឈឺ​ថ្កាត់​មក​យាយី ។

*​ជោគជតារាសី​ពី​មិថុនា ពី​ថ្ងៃ​ទី​១៤ ខែមិថុនា ដល់ ១៤ កក្កដា ៖
-​ការងារ ៖ ចាត់​ទុក​ថា​ជា​ឆ្នាំ​គួរ​ប្រុង​ប្រយ័ត្ន​ក្នុង​ស្ថានភាព​ខ្ពស់​សម្រាប់​លោក​អ្នក ។ នៅ​ក្នុង​ឆ្នាំ​២០១៧ ទោះបីជា​ក្រុម​គ្រួសារ​មាន​ប្រាក់​ល្អ​បង្គួរ​ក្នុង​ការ​ទ្រទ្រង់​ជីវិត​ឱ្យ​មាន​ភាព​ថ្កុំថ្កើង​ក៏​ដោយ ប៉ុន្ដែ​សម្រាប់​ការងារ​រមែង​មាន​បញ្ហា និង​ភាព​រកាំរកូស​មិន​ចេះ​ចប់ អ្នកខ្លះ​អាច​មាន​អារម្មណ៍​ជាមួយនឹង​រឿង​ទុក្ខ​ស្ទើរតែ​រៀងរាល់ថ្ងៃ ។ អ្វី​ដែល​ធ្វើ​ឱ្យ​កើតទុក្ខ គឺ​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​ទាំង​សេដ្ឋកិច្ច និង​នយោបាយ ភាព​រកាំរកូស​គ្នា​នៅ​គ្រប់​ទីកន្លែង ។

-​ហិរញ្ញវត្ថុ ៖ ប្រសិនបើ​ពិនិត្យ​មើល​ទិដ្ឋភាព​រួម​ឃើញ​ថា ហិរញ្ញវត្ថុ​របស់​លោក​អ្នកមាន​លក្ខណៈ​ល្អ​ប្រសើរ ត្រង់​ចំណុច​នេះ អាច​ឆ្លុះ​បញ្ចាំង​បាន​ថា ក្នុង​ពេល​កន្លង​មក​លោក​អ្នក​ធ្លាប់​ទទួល​ជោគជ័យ​លើ​គ្រប់​ភារកិច្ច​គួរ​ជាទី​ពេញចិត្ដ ។ ក្នុង​ឆ្នាំ​២០១៧​នេះ ហិរញ្ញ​កិច្ច​ក៏​នៅ​មាន​ភាពល្អ​ប្រសើរ និង​មានការ​ចេះ​សន្សំទុក​ប្រាក់​ដែល​រក​បានជា​ឆ្នាំ​អាច​រក​ចំណូល​ជាប់​ជា​ប្រចាំ ប៉ុន្ដែ​ក៏​ត្រូវ​ចំណាយ​លើ​ការ​វិនិយោគទុន​បន្ដ​ទៀត ដើម្បី​ធ្វើ​ឱ្យ​ស្ថានភាព​ជីវិត​កាន់តែ​ប្រពៃ ។

-​ស្នេហា និង​សម្ព័ន្ធ ៖ ឆ្នាំ​២០១៧ ទោះបីជា​លោក​អ្នក​អាច​រក​ចំណូល​បាន​ខ្ពស់​ក៏​ដោយ ប៉ុន្ដែ​ការងារ​រមែង​មាន​បញ្ហា រីឯ​ក្ដី​ស្រឡាញ់​គឺជា​ឆ្នាំ​ដ៏​ល្អ និង​មាន​សម្ព័ន្ធ​ភាពល្អ​ក្នុង​ជីវិត​ផ្ទាល់ខ្លួន ។ ប្រសិនបើ​លោក​អ្នក​នៅ​លីវ កំពុង​សេពគប់​ជាមួយ​នរណា​ម្នាក់ ត្រូវ​ប្រុង​ប្រយ័ត្ន​នៅ​ខែវិច្ឆិកា បើ​មានគូស្រករ​រួច​នឹង​មាន​ផល​សម្រេច​ជា​ហូរហែ ។

*​ជោគជតារាសី​កក្កដា ពី​ថ្ងៃ​ទី​១៥ ខែកក្កដា ដល់​១៦ ខែសីហា
-​ការងារ ៖ ក្នុងឆ្នាំនេះ លោក​អ្នក​ប្រហែលជា​បាត់បង់​ការងារ​ចាស់ និង​ទទួល​ការងារ​ថ្មី ដោយ​មូលដ្ឋាន​គ្រឹះ​គឺ​ក្រុម​គ្រួសារ​ជា​អ្នក​ជួ​ួ​យ​ជ្រោមជ្រែង ។ នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​សបញ្ជាក់​ថា​លោក​អ្នក​កំពុង​តែ​ព្យាយាម​ធ្វើការ បើ​មានការ​ងារ​ធ្វើ​ចាត់​ទុក​ថា​ជា​សំណាងល្អ ប្រសិនបើ​គ្មាន​តម្រុយ​ណា​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ​នោះ គួរ​ព្យាយាម​បម្រើ​ការងារ​ឱ្យ​អស់ពី​សមត្ថភាព​ទើប​ធ្វើ​ឱ្យ​ជីវិត​របស់​លោក​អ្នក​ជួប​ភាព​ចម្រុងចម្រើន ។

លើស​ពី​នេះ​ប្រសិនបើ​លោក​អ្នក​គ្មាន​ការងារ​ធ្វើ​ក្នុងឆ្នាំនេះ​ក៏​ដោយ ក៏​អាចរ​ការងារ​ធ្វើ​បាន​ក្នុង​ពេល ឆាប់​ៗ​ដែរ ប៉ុន្ដែ​គួរ​ព្យាយាម​ទើប​ទទួលផល​សម្រេច​ក្នុង​ការងារ ។

-​ហិរញ្ញវត្ថុ ៖ ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​ក្នុងឆ្នាំនេះ ទោះបីជា​មាន​លក្ខណៈ​ល្អ​ក្នុង​ការ​រស់នៅ​ក៏​ដោយ ប៉ុន្ដែ​ក៏​កុំ​ប្រមាថ​ដែរ ចាត់​ទុក​ថា​ជា​ឆ្នាំ​ជួបនឹង​បញ្ហា​ជ្រៀតជ្រែក​ច្រើន ។ អ្វី​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​គឺ​ការ​ឆបោក បាត់បង់​ទ្រព្យ​ដោយ​មិនដឹង​ខ្លួន បញ្ហា​ដែល​ប្រឈម​មុខ​បំផុត គឺ​ការ​កាច់​កុង និង​បោក​បញ្ឆោត​ដើម្បី​យក​ទ្រព្យ​របស់​លោក​អ្នក ។

-​ស្នេហា និង​សម្ព័ន្ធភាព ៖ អ្នក​ដែល​រស់នៅ​រួម​គ្នា​ជា​គូស្រករ ស្ថានការណ៍​នៅ​ក្នុងឆ្នាំនេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ ការ​ថ្នាំងថ្នាក់​ក៏​គ្មាន​អ្វី​ធ្ងន់ ប្រសិនបើ​មានរឿង​ប្រេះឆា​នឹង​វិល​ទៅ​រក​ល្អ​ជានា​គ្នា​នៅ​ពេល​ក្រោយ ។

ចំពោះ​អ្នក​ដែល​នៅ​លីវ ឬ​មាន​គូស្នេហ៍ ត្រូវ​ព្យាយាម​ប្រតិបត្ដិ​ឱ្យ​ល្អ​ប្រសើរ ភាព​រកាំរកូស​រមែង​មាន​ជា​ប្រចាំ ប៉ុន្ដែ​នឹង​វិល​ទៅ​រក​ភាពល្អ​ប្រសើរ​វិញ​ក្នុង​ខែមីនា​, មិថុនា និង​កក្កដា។ ចំពោះ​សុខា​ភាព​របស់​លោក​អ្នកមាន​ភាពល្អ​ប្រសើរ ។

*​ជោគជតារាសី​សីហា ពី​ថ្ងៃ​ទី​១៧ ខែសីហា ដល់​១៦ ខែកញ្ញា
-​ការងារ ៖ បញ្ហា​ការងារ​អាច​មាន​តម្រុយ​គ្រោះថ្នាក់​សម្រាប់​លោក​អ្នក ជោគជតារាសី​ក្នុង​ឆ្នាំ​២០១៧ លោក​អ្នក​មិន​គួរ​មើល​ស្រាល​ក្នុង​ការ​រស់នៅ ហើយ​ស្ថានភាព​ហិរញ្ញវត្ថុ​ក៏​គួរ​ប្រុង​ប្រយ័ត្ន ។ ក្នុងឆ្នាំនេះ​គួរ​ត្រិះ​រិះ​ឱ្យ​បាន​ល្អ​ពី​តំណែង​តួនាទី​របស់​ខ្លួន រាល់​ការងារ​របស់​ខ្លួន​រមែង​មាន​បញ្ហា ដូច្នេះ​ការងារ​ដែល​ប្រតិបត្តិ​សព្វថ្ងៃ​មិន​ទាន់​មាន​លក្ខណៈ​ល្អ​ប្រសើរ គួរ​ស្វែងរក​ការងារ ឬ​មុខ​តំណែង​ថ្មី ។ ចំពោះ​អ្នក​ដែល​ស្ថិត​ក្នុង​អង្គភាព​រដ្ឋ នឹង​មាន​ក្តី​បារម្ភ​ព្រោះ​មានការ​ផ្ទេរ​ផ្លាស់​ចេញពី​កន្លែង ។ គ្មាន​អ្វី​ល្អ​ប្រសើរ​ជាង​ការ​តាំងចិត្ត ឬ​តាំងសមាធិ​និង​គិតគូរ​ឱ្យ​ច្បាស់លាស់​ថា តើ​ស្ថានភាព​ជីវិត​របស់​ខ្លួន​ត្រូវការ​អ្វី ? អ្វី​ដែល​ពិបាក​បំផុត​គឺ​ការ​សម្រេចចិត្ត​របស់​ខ្លួន​នោះ​ឯង ។

-​ហិរញ្ញវត្ថុ ៖ ជោគជតារាសី​ផ្នែក​ហិរញ្ញវត្ថុ​របស់​លោក​អ្នកមាន​ទាំង​ល្អ និង​អាក្រក់​នៅ​លាយឡំ​គ្នា ។ ក្នុង​ឆ្នាំ​កន្លង​មក​រាល់​ការងារ​របស់​ខ្លួន​ដំណើរការ​ល្អ ចំណូល​ក៏​ល្អ​ទាំង​ការ​លក់ដូរ ឬ​ការងារ​ប្រចាំ និង​មាន​អំឡុង​ពេល​ផ្តល់​លាភ​សំណាង អាច​ស្រោចស្រង់​ដល់​អ្នក​បាន ។ លុះ​មក​ដល់​ឆ្នាំ​២០១៧ លោក​អ្នក​ក៏​បន្ត​នៅ​មាន​សេចក្តីសុខ មាន​ប្រាក់​ទិញ​ទំនិញ​តាម​តម្រូវការ ដូច្នេះ​គួរ​ធ្វើ​ជំនួញ​លើ​ផ្ទះសម្បែង និង​ទិញ​ដីធ្លី ។

លោក​អ្នក​គួរ​ប្រុង​ប្រយ័ត្ន​ក្នុង​ខែតុលា ព្រោះ​ជា​អំឡុង​ពេល​មួយ​អាច​កើត​មាន​បញ្ហា​ដោយ​ងាយ​លើ​ការ​ចំណាយ ។

-​ស្នេហា​និង​សម្ព័ន្ធ ៖ សម្ព័ន្ធភាព​នៅ​ក្នុងឆ្នាំនេះ គឺជា​រឿង​សំខាន់​សម្រាប់​អ្នក ។ ចំពោះ​អ្នក​ដែល​មាន​សម្ព័ន្ធភាព​មាន​លក្ខណៈ​ស្រពេចស្រពិល​គួរ​ធ្វើ​បែប​ណា​ឱ្យ​មាន​ភាព​ប្រាកដប្រជា កុំ​អំពើ​ទោសៈ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះថា​ការ​និយាយ​ស្តី​រមែង​បង្កទំនាស់​ជា​ប្រចាំ ដូច្នេះ​លោក​អ្នក​គួរ​ពិចារណា​ឱ្យ​បាន​ល្អ ។ ចំណុច​ល្អ​ក្នុងឆ្នាំនេះ អាច​រក្សា​ក្រុម​គ្រួ​សារបាន​ល្អ​ប្រសើរ ។

ចំពោះ​អ្នក​នៅ​លីវ​ក្នុងឆ្នាំនេះ​បើ​មាន​សម្ព័ន្ធភាព​ជាមួយ​អ្នក​ថ្មី ត្រូវ​សង្កេត​ពី​អត្ត​ចរិត​ឱ្យ​បាន​យូរ និង​កុំ​មានចិត្ត​អន្ទះសា​ខ្លាំង​លោក ។

*​ជោគជតារាសី​កញ្ញា ពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ដល់​១៦ តុលា ៖
-​ការងារ ៖ រៀង​រាល់​ការងារ​ទាំងឡាយ​មាន​ភាព​លេចធ្លោ ។

រាល់​អំពើ​ល្អ​របស់​លោក​អ្នក​នឹង​ផ្តល់​ផល​ល្អ​និង​សម្រេច​ជោគជ័យ​គ្រប់​ប្រការ នៅ​ក្នុងឆ្នាំនេះ​លោក​អ្នក​នឹង​មាន​ដំណឹង​ល្អ​ទាក់ទង​ការ​កោតសរសើរ បាន​ទទួល​រង្វាន់ បុគ្គល​ដែល​នៅ​ជុំវិញ​អ្នក​នឹង​សម្តែង​ការ​ពេញចិត្ត ។

-​ហិរញ្ញវត្ថុ ៖ ផ្នែក​ហិរញ្ញវត្ថុ​របស់​ខ្លួន​ក្នុងឆ្នាំនេះ ត្រូវ​មាន​កិច្ចសន្យា​ព្យាយាម​ឱ្យ​បាន​ច្រើន មាស ប្រាក់​នឹង​ហូរ​ចូល ។ ការ​នឿយហត់​ជា​រឿង​មួយ​ដែល​លោក​អ្នក​ត្រូវ​ប្រឈម​មុខ ព្រោះ​មួយ​រយៈ​នេះ​ជា​អំឡុង​ពេល​នៃ​ការ​បង្វិលប្រាក់​ធ្វើ​ចរាចរ​នៅ​ទីផ្សារ និង​ធ្វើ​ឱ្យ​មាន​ភាព​សម​ស្រប​លើ​ការ​ប្រកួតប្រជែង ហេតុ​ដូច្នេះ​លោក​អ្នក​គួរ​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ ។

-​ស្នេហា​និង​សម្ព័ន្ធ ៖ នៅ​ក្នុងឆ្នាំនេះ មាន​លក្ខណៈ​មិនសូវ​ជានា​នឹង​គ្នា ។ ក្តី​ប្រុង​ប្រយ័ត្ន​ក្នុង​ជោគជតារាសី​ឆ្នាំ​នេះ​នឹង​មាន​ហេតុផល​លើ​សម្ព័ន្ធភាព​រមែង​មាន​ភាព​មិន​ប្រាកដប្រជា​ចំពោះ​គ្នា ប៉ុន្តែ​ការ​លែងលះ​មិន​អាច​ដំណើរការ​បាន​ទេ ។

ប្រសិនបើ​មានរឿង​រ៉ាវ​ជាមួយ​គូស្នេហ៍ ភាគី​នីមួយ​ៗ​កុំ​គិត ឬរ​វីរ​វល់​លើ​រឿង​នេះ ប្រសិនបើ​កាន់តែ​គិត​ពី​កំហុស​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក សម្ព័ន្ធភាព​នឹង​មាន​ភាព​ស្រពេចស្រពិល​ចាត់​ទុក​ថា​ជា​ឆ្នាំ​មាន​បញ្ហា​ច្រើន ។

ចំពោះ​អ្នក​នៅ​លីវ​នឹង​មាន​មនុស្ស​ចូល​នែបនិត្យ ប៉ុន្តែ​ប្រសិនបើ​លោក​អ្នកមាន​លក្ខណៈ​ប្រាកដប្រជា​ខ្លាំង គួរ​គិតគូរ​ឱ្យ​ល្អិតល្អន់​ជា​មុន​សិន​ទើប​សម្រេច​ពី​អនាគត​របស់​ខ្លួន ។

*​ជោគជតារាសី​តុលា ពី​ថ្ងៃ​ទី​១៧ តុលា ដល់​១៥ វិច្ឆិកា ៖
-​ការងារ ៖ ក្នុងឆ្នាំនេះ គឺជា​ឆ្នាំ​ធ្វើ​ឱ្យ​អារម្មណ៍​មាន​ឥទ្ធិពល​ខ្លាំង​នៅ​កន្លែង​ការងារ ។ ចំពោះ​អ្នក​ដែល​ប្រកប​មុខរបរ ឬ​ជំនួញ​ផ្ទាល់ខ្លួន​នឹង​លក់ដាច់​ជា​ហូរហែ ជា​ឆ្នាំ​ដ៏​លេចធ្លោ​សម្រាប់​អ្នកជំនួញ គូស្នេហ៍​មាន​សម្ព័ន្ធភាព​កាន់តែ​ល្អ ហើយ​មាន​លាភ​សំណាង​មិន​ចេះ​ដាច់​ក្នុងឆ្នាំនេះ ។ សម្រាប់​ការងារ​រដ្ឋ ឬ​នៅ​តាម​អង្គភាព​រមែង​មានការ​ដើរ​ខ្សែលើ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក គ្មាន​សេរីភាព ទុក្ខ​លំបាក​រមែង​ជាប់​នៅ​តាម​ខ្លួន ប៉ុន្តែ​ក៏​ជា​រឿង​ល្អ​ដែរ ប្រសិនបើ​លោក​អ្នកជា​មនុស្ស​ព្យាយាម​ធ្វើការ​នៅ​ពាក់កណ្តាល​ឆ្នាំ​ចុង​ក្រោយ គឺជា​រយៈពេល​ល្អ​ប្រសើរ​សម្រាប់​អ្នក ។

-​ហិរញ្ញវត្ថុ ៖ លោក​អ្នក​ស្ថិត​ក្នុង​ក្រុម​មនុស្ស​ត្រូវ​ជួយ​ទ្រទ្រង់​ខ្លួនឯង​ឱ្យ​បាន​ខ្លាំង មាន​ភាព​អត់ធ្មត់ និង​ព្យាយាម​រកក្តី​សង្ឃឹម​នៅ​ក្នុង​ជីវិត ។ ក្នុងអំឡុងពេល​ពាក់កណ្តាល​ឆ្នាំ​២០១៧ មានការ​ខ្វះខាត​ប្រាក់​យ៉ាងតិច​រយៈពេល​៤​ខែ រីឯ​ប្រាក់​ដែល​បាន​សន្សំ​នា​ពេល​កន្លង​មក​ក៏​ផិតផើយ​មិន​គ្រប់គ្រាន់ ។ ប្រសិនបើ​លោក​អ្នក​ចង់​ទិញ​ផ្ទះ ឬ​ដីធ្លី​គួរ​គិតគូរ​ត្រិះ​រិះ​ពិចារណា​ឱ្យ​បាន​ល្អ ព្រោះ​ជា​អំឡុង​ពេល​មិនសូវ​អំណោយផល ។

-​ស្នេហា និង​សម្ព័ន្ធភាព ៖ ខ្សែជីវិត​ក្នុងឆ្នាំនេះ លោក​អ្នក​គួរ​គិតគូរ​ពី​ប្រយោជន៍​រួម និង​ត្រិះ​រិះ​ពិចារណា​ឱ្យ​បាន​ល្អិតល្អន់ ដើម្បី​ឱ្យ​សម្ព័ន្ធភាព​នៃ​ការ​រស់នៅ​ប្រកបដោយ​សេចក្តីសុខ ។

អ្នក​ដែល​កើត​ក្នុង​ជោគជតារាសី​ខែ​នេះ នឹង​ដឹង​ថា​ខ្លួន​ហាក់ដូចជា​មានរឿង​តប់ប្រមល់​អ្វីមួយ​នៅ​ក្នុង​ចិត្ត ប៉ុន្តែ​រឿង​ដែល​បាន​កើត​មិន​បង្ក​ភាពល្អក់​កករ​នៅ​ក្នុង​ក្រុម​គ្រួសារ​ទេ នៅ​​ពេល​ក្រោយ​នឹង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ក្នុង​ក្រុម​គ្រួសារ​ជាក់​ជា​មិន​ខាន ។

*​ជោគជតារាសី​វិច្ឆិកា ពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ដល់​១៥ ធ្នូ ៖
-​ការងារ ៖ សម្រាប់​អ្នក​ដែល​កើត​ក្នុង​រាសី​ខែ​នេះ​នឹង​ជួប​រឿង​ប្រថុយប្រថាន​ជា​ច្រើន​ផ្នែក​ត្រូវ​ប្រុង​ប្រយ័ត្ន​លើ​ការងារ មានការ​អត់ធ្មត់ ប៉ុន្តែ​ក៏​មាន​បញ្ហា​សុខភាព​ខ្លះ​ដែរ ។ អ្វី​គួរ​ឱ្យ​បារម្ភ​បំផុត​គឺ​ការ​មាន​បំណុល ដូច្នេះ​លោក​អ្នក​គួរ​គិតគូរ​ពី​សុខភាព​ផង ប្រសិនបើ​មាន​បញ្ហា​អ្វី​ម្យ៉ាង​នៅ​ក្នុង​ខ្លួន​គួរ​ប្រញាប់ប្រញាល់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ។

បញ្ហា​ចម្បង​របស់​អ្នក​ក្នុងឆ្នាំនេះ ត្រូវ​ទទួលស្គាល់​លក្ខខណ្ឌ​ដែល​បាន​កំណត់​ក្នុង​ការងារ​ប្រតិបត្តិការ​ឱ្យ​បាន​ល្អ​វា​មិន​ខុស​ពី​ពាក្យ​ថា​«​ជីវិត​គឺជា​ការ​តស៊ូ​» ទេ ។

-ហិរញ្ញវត្ថុ ៖ លោក​អ្នក​ស្ថិត​ក្នុង​ក្រុម​មនុស្ស​ត្រូវ​ប្រុង​ប្រយ័ត្ន​លើ​ទ្រព្យសម្បត្តិ ។ ស្ថានភាព​ក្នុង​ឆ្នាំ​២០១៧ គឺជា​រឿង​មួ​​យ​ដែល​មិនសូវ​មាន​ទំនុកចិត្ត​ក្នុង​ខ្លួន និង​អាច​មាន​បាត់បង់​ទ្រព្យ ការ​ជួញដូរ​មាន​ហានិភ័យ​ខ្ពស់​លើ​ការ​ខាតដើម​ទុន និង​គ្មាន​ប្រាក់​ចំណេញ​ដូច​ការ​រំពឹង​ទុក ។ និយាយ​ជា​រួម​ក្នុងឆ្នាំនេះ នឹង​ធ្វើ​ឱ្យ​លោក​អ្នកមាន​ភាព​តានតឹង​នៅ​ក្នុង​ចិត្ត ជីវិត​មិន​ស្រស់ស្រាយ រមែង​ផ្តល់​ការ​ភិតភ័យ​ជា​រឿយ​ៗ ។

-​ស្នេហា និង​សម្ព័ន្ធភាព ៖ សេចក្តី​ស្រឡាញ់​ក្នុងឆ្នាំនេះ​សម្បូរ​ដោយ​លក្ខខណ្ឌ​ច្រើន​យ៉ាង ។ ប្រសិនបើ​លោក​អ្នកមាន​ស្នេហា​លួចលាក់​នឹង​មានការ​អាក់អន់ចិត្ត​ក្នុង​គ្រួសារ ។ ចំពោះ​អ្នក​នៅ​លីវ និង​បាន​ជួប​រឿង​ល្អ​នៅ​ក្នុង​ចិត្ត និង​មាន​ភាព​ស្រស់ស្រាយ ។

* ជោគជតា​រា​រាសី ធ្នូ ពី​ថ្ងៃ​ទី​១៦ ធ្នូ​ដល់​១៣ មក​រា
-​ការងារ ៖ ឥរិយាបថ​របស់​លោក​អ្នក​គឺជា​មនុស្ស​មានជោគ​ជតា​ល្អ​ផ្លាស់​ប្តូរ​ការងារ និង​ជា​ចុង​ក្រោយ​ជួប​តែ​សំណាងល្អ​ដល់​ខ្លួន ។ ចាត់​ទុក​ថា​ជា​ឆ្នាំ​ដ៏​ល្អ​មួយ​ក្នុង​ការ​រក​ចំណូល និង​ប្រតិបត្តិការ​ការងារ​ប្រកបដោយ​រូបធម៌ មានឱកាស​ល្អ​ក្នុង​ការ​ទទួល​ជោគជ័យ​លើ​ការងារ ។

-​ហិរញ្ញវត្ថុ ៖ លោក​អ្នកជា​មនុស្ស​មាន​លាភ​សំណាងល្អ និង​មានជោគ​ជតា​ល្អ​នៅ​ក្នុង​ខ្លួន​ជា​ច្រើន​លើក និង​មាន​អ្នក​ដទៃ​ចេះ​ជួយ​ជ្រោមជ្រែង ។ ការ​វិនិយោគទុន​របស់​លោក​អ្នក​នឹង​បាន​ផល​ចំណេញ​យ៉ាង​លើសលប់ មុខ​ជំនួញ​ដែល​បាន​ដំណើរការ​អស់​រយៈពេល​យូរ​កន្លង​មក នឹង​បាន​ទទួល​ជោគជ័យ​គួរ​ជាទី​ពេញចិត្ត ។

នៅ​ពាក់កណ្តាល​ឆ្នាំ​នឹង​មានឱកាស​ល្អ​ច្រើន​អាច​ទទួល​ប្រាក់​ចំណូល​ដ៏​លើសលប់​ដោយ​នឹក​ស្មាន​មិន​ដល់ ប៉ុន្តែ​លោក​អ្នក​គួរតែ​រក្សា​ទុក​លាភ​សំណាង​ទាំងនេះ​ឱ្យ​បាន​ល្អ ។

-​ស្នេហា និង​សម្ព័ន្ធភាព ៖ ក្នុងឆ្នាំនេះ​លោក​អ្នក​ផ្តោត​ជា​សំខាន់​លើ​គូស្រករ​របស់​ខ្លួន ដោយ​ផ្តល់​ការ​យកចិត្តទុកដាក់​លើ​គ្នា​ទៅ​វិញ​ទៅ​មក និង​មាន​ពេល​ល្អូកល្អិន ។ ចំពោះ​អ្នក​នៅ​លីវ​នឹង​បាន​ជួប​គូស្នេហ៍​ថ្មី ប្រកបដោយ​សម្ព័ន្ធ​ភាពល្អ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ។

* ជោគជតារាសី ខែមករា ពី​ថ្ងៃ​ទី​៤ មក​រា​ដល់​១២ កុម្ភៈ
-​ការងារ ៖ មូលដ្ឋាន​គ្រឹះ​នៃ​ការងារ​របស់​លោក​អ្នក​ក្នុងឆ្នាំនេះ​នឹង​ទទួល​ការ​តបស្នង​បាន​ល្អ ។ ក្នុង​ឆ្នាំ​ថ្មី​នេះ​លោក​អ្នក​នឹង​បាន​ឡើង​តំណែង និង​អ្នក​ដទៃ​រមែង​បង្ហាញ​ភាព​ត្រេកអរ​ដល់​លោក​អ្នក ការ​បំពេញការងារ​រមែង​ទទួល​ភាព​ជោគជ័យ ។ ស្ថាន​ភព​នៃ​ជីវិត​ប្រកបដោយ​ភាព​ថ្កុំថ្កើង ។

-​ហិរញ្ញវត្ថុ ៖ ជោគជតារាសី​ខែ​នេះ ចាត់​ទុក​ថា​ជា​មនុស្ស​ដ៏​ឆ្លាត​វៃ​ម្នាក់ មាន​ជំនាញ​លើ​អាជីព​ការងារ អាច​រក​ចំណូល​បាន​ច្រើន​ទាំង​ការងារ​រដ្ឋ ឬ​ជំនាញ​ផ្ទាល់ខ្លួន ។ នៅ​ក្នុងឆ្នាំនេះ អ្នក​នឹង​ទទួល​ដំណឹង ល្អ​ៗ ហើយ​នៅ​ដើមឆ្នាំ​នឹង​មានការ​ងារ​ប្រកបដោយ​ក្តី​សុខ បាន​ទទួលផល​ចំណេញ​គួរ​ជាទី​ពេញចិត្ត ប៉ុន្តែ​គួរ​ប្រុង​ប្រយ័ត្ន​ពេល​ពាក់កណ្តាល​ឆ្នាំ ពិសេស​ចាប់ពី​ខែកក្កដា​តទៅ បំណុល​គួរ​រិះរក​វិធីសាស្ត្រ​នៃ​ការ​សង​ឱ្យ​អស់ពី​ខ្លួន ។

-​ស្នេហា និង​សម្ព័ន្ធភាព ៖ ចាត់​ទុក​ថា​ជា​ឆ្នាំ​ដ៏​សំខាន់​ចំពោះ​អ្នក​កើត​ក្នុង​ជោគ​ជរា​រាសី​ខែមករា ព្រោះ​ត្រូវការ​មាន​សម្ព័ន្ធភាព​ខ្ពស់  ដើម្បី​វិ​វ​ឌ្ឍ​ទៅ​រក​ភាព​មានគូស្រករ ។ ប្រសិនបើ​លោក​អ្នកជា​ប្តី​ប្រពន្ធ​សម្ព័ន្ធភាព​ក្នុង​ក្រុម​គ្រួសារ​មាន​ភាពល្អ​ប្រសើរ ។

ចំពោះ​អ្នក​នៅ​លីវ​ចាត់​ទុក​ថា​ជា​ឆ្នាំ​ដ៏​ល្អ និង​ជា​ឱកាស​ធ្វើ​ឱ្យ​ខ្លួន​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​របស់​គូស្នេហ៍ ។

*  ជោគជតារាសី​ខែកុម្ភៈ ពី​ថ្ងៃ​ទី​១៣ កុម្ភៈ​ដល់ទី​១៣ មីនា
-​ការងារ ៖ ចាត់​ទុក​ថា​ជា​ឆ្នាំ​ល្អ​មួយ​ចំពោះ​អ្នក​កើត​ក្នុង​រាសី​ខែ​នេះ លោក​អ្នក​នឹង​ង​ទទួល​ជោគជ័យ​ដូច​ការ​គ្រោងទុក ។ នៅ​ក្នុង​ខែមិថុនា លោក​អ្នក​ប្រតិបត្តិ​ការងារ​ប្រកប​ដោយ​​ជោគជ័យ​ជាង​ខែ​ដទៃ​ទៀត ហើយ​នៅ​ក្នុង​ខែតុលា​ក៏​មានឱកាស​បានដឹង​ពី​ការងារ​ថ្មី ឬ​ការ​បើកហាង​របស់​ខ្លួន​នឹង​ផ្តល់​លាភ​សំណាង​ជា​ហូរហែ ។

-​ហិរញ្ញវត្ថុ ៖ ឆ្នាំ​២០១៧ គឺជា​ឆ្នាំ​នៃ​ការ​ហត់នឿយ​លើ​ការ​ប្រកប​អាជីព​ការងារ និង​ការ​រកស៊ី​ចិញ្ចឹមជីវិត ប៉ុន្តែ​រាល់​ការ​ហត់នឿយ​ទាំងនេះ​នឹង​ទទួល​មក​វិញ​ជា​ប្រាក់​ចំណូល និង​លាភ​សំណាង ។ ទិដ្ឋភាព​រួម​ក្នុងឆ្នាំនេះ ត្រូវ​ប្រុង​ប្រយ័ត្ន​លើ​ការ​ចំណាយ​ប្រាក់​ដ៏​លើសលប់ លោក​អ្នក​គួរ​គិតគូរ​ឱ្យ​បាន​ដិត​ដល់ ។

ទោះបីជា​បែប​ណា​ក៏​ដោយ រាល់​ការ​ប្រកប​មុខរបរ​រកស៊ី​ចិញ្ចឹមជីវិត​រមែង​ផ្តល់​ផល​ចំណេញ​ដ៏​លើសលប់​ដល់​អ្នក​ជាក់​ជា​មិន​ខាន ។

-​ស្នេហា និង​សម្ព័ន្ធភាព ៖ អ្នក​ដែល​មាន​គូគាប់​ជា​ប្តី​-​ប្រពន្ធ​រមែង​មាន​ភាព​រកាំរកូស​នឹង​គ្នា ប៉ុន្តែ​គ្មាន​រឿងរ៉ាវ​ដល់​ថ្នាក់​បែកបាក់​គ្នា​ទេ​។ ចំពោះ​អ្នក​នៅ​លីវ គួរតែ​ពិនិត្យ​មើល​ពី​ចរិតលក្ខណៈ​ដៃគូ​សំណព្វចិត្ត កុំ​ប្រើ​អំណាច ឬ​ប្រច័ណ្ឌ ប្រសិនបើ​លោក​អ្នក​ប្រកាន់​លើ​បញ្ហា​នេះ​ខ្លាំង​អាច​ធ្វើ​ឱ្យ​បាត់បង់​បាន ។ មាន​ន័យ​ថា លោក​អ្នក​ត្រូវ​ចេះ​អត់ធ្មត់ និង​ពិនិត្យ​ពី​ចរិត​និស្ស័យ​គូស្នេហ៍​របស់​ខ្លួន គឺជា​ការ​ល្អ ។

* ជោគជតារាសី​ខែមីនា ពី​ថ្ងៃ​ទី​១៤ មីនា ដល់​១២ មេ​សា
-​ការងារ ៖ ស្ថានភាព​ជីវិត​ក្នុងឆ្នាំនេះ ជា​អំឡុង​ពេល​ធ្វើ​ឱ្យ​លោក​អ្នកមាន​ភាព​ស្រស់ស្រាយ និង​ប្រតិបត្តិ​ការងារ ផ្សេង​ៗ រមែង​ទទួល​ជោគជ័យ រួម​ទាំង​មាន​អ្នក​ជួយ​ជ្រោមជ្រែង​ពី​គ្រប់​ទិស​ទី ប៉ុន្តែ​លោក​អ្នក​គួរ​ប្រុង​ប្រយ័ត្ន​លើ​អ្វី​ដែល​មិន​អាច​គ្រប់គ្រង​ចិត្ត​របស់​ខ្លួន​បាន អាច​ឈាន​ទៅ​រក​ភាព​មួម៉ៅ​គេង​មិន​លក់ ប៉ះពាល់​ដល់​សុខភាព ។ ប្រសិនបើ​លោក​អ្នកមាន​បញ្ហា​លើ​ការងារ គួរ​រិះរក​ពេលវេលា​ឈប់​សម្រាក​បន្ធូរបន្ថយ​ចិត្ត និង​ត្រូវ​តស៊ូ​បន្ត ។

-​ហិរញ្ញវត្ថុ ៖ ការ​រក​ប្រាក់​ជា​អំឡុង​ពេល​មិន សូវ​សមប្រកប​ជា​រយៈពេល​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ខ្លួន ។ អ្នក​ដែល​អាច​ជួយ​លោក​អ្នក​លើ​រឿង​ប្រាក់​បាន គឺ​រូប​លោក​ផ្ទាល់ និង​ប្រពន្ធ​ដែល​មាន​សិទ្ធិ​លើ​ការងារ​ក្នុង​ក្រុម​គ្រួសារ មាន​ន័យ​ថា​រាល់​ការ​ចាយវាយ​ឬ​ចំណូល​ដែល​ទទួល​បាន​គេ​ជា​អ្នក​ជួយ​ចាត់ចែង​ចំពោះ​អ្នក ។

-​ស្នេហា និង​សម្ព័ន្ធភាព ៖ សម្ព័ន្ធភាព​ស្នេហា​របស់​អ្នក​នឹង​ទទួល​បាន​លាភ​សំណាង​ព្រម​គ្នា ស្ថានភាព​ក្នុង​ក្រុម​គ្រួសារ​ប្រកបដោយ​ភាព​ល្អូ​ន​ល្អិន​រវាង​ប្តី​-​ប្រពន្ធ ។

អ្នក​ដែល​នៅ​លីវ នឹង​មាន​គម្រោង​ភ្ជាប់ពាក្យ​និង​រៀប​ការ​ជា​គូស្រករ ប៉ុន្តែ​នៅ​ពេល​បានជា​គូ ដំណាក់កាល​ដំបូង​ត្រូវ​ព្យាយាម​ធ្វើការ​ដើម្បី​ចាប់ផ្តើម​ជីវិត​ថ្មី រស់នៅ​បាន​សមប្រកប​នៅ​ក្នុង​សង្គម ៕