ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បង្ហាញមុខ​ក្រុម​ចោរ​កាំភ្លើង​អាកា​8​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កោះសន្តិភាព​បាន​ចេញផ្សាយ​ក្នុង​លេខ​មុន​នេះ ពាក់ព័ន្ធ​នឹង​ក្រុម​ចោរ​ប្រើ​កាំភ្លើង​អាកា​ប្លន់​ផ្ទះ​លក់​ស្រូវ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែមករា

រាជធានី​ភ្នំពេញ ៖ កោះសន្តិភាព​បាន​ចេញផ្សាយ​ក្នុង​លេខ​មុន​នេះ ពាក់ព័ន្ធ​នឹង​ក្រុម​ចោរ​ប្រើ​កាំភ្លើង​អាកា​ប្លន់​ផ្ទះ​លក់​ស្រូវ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែមករា នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ជា​ចោរប្លន់​ប្រើ​កាំភ្លើង​អាកា​នេះ​ជា​សាធារណៈ ដែល​មាន​ចំនួន​៨​នាក់ និង​អាវុធ​ចំនួន​៣​ដើម ។

ការ​បង្ហាញមុខ​នេះ​ធ្វើ​ឡើង​ដោយ​លោក​ឧត្តមសេនីយ៍​ទោ ឡឹ​ក វណ្ណៈ និង​លោក​ឧត្តមសេនីយ៍ទោ ង៉េ​ង ជួរ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​មានការ​ចូលរួមពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី សុង លី ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មន្ត្រីពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត រួម​ទាំង​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ ពិសេស​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ជា​អាជ្ញាធរ​កន្លែង​កើតហេតុ ។

ជនសង្ស័យ​ទាំង​៨​នាក់​មាន ៖
១-​ឈ្មោះ សួង ធី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ទួល​រកា ឃុំ​ល្អាង​លើ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ជា​មេខ្លោង ។
២-​ឈ្មោះ អ៊ី សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ព្រែក ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។
៣-​ឈ្មោះ ស្វាយ តាក់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​រៀម​កណ្តាល ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។
៤-​ឈ្មោះ ស៊ុន ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ដូង​ខ្វិត ឃុំ​វាល​ពុន ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ ។ ៥-​ឈ្មោះ អឿ​ន សុ​ផា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ត្រាច​ទង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។
៦-​ឈ្មោះ សាត ធឹ​ម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ទួល​យើង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។
៧-​ឈ្មោះ ហម ហាន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​ព្រៃ​រឹង សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ
និង៨-​ឈ្មោះ មាស ធឹ​ម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ប្រសព្វ​ជុំ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ក្នុង​សន្និសីទ​សារព័ត៌មាន បាន​បង្ហាញ​នូវ​វត្ថុ​តាង​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​រួម​មានកាំភ្លើង​អាកា​ស្វាយ​បត់​ចំនួន​៣​ដើម បង់​៣គ្រាប់​ចំនួន​៧០​គ្រាប់ កាំបិត​១ ខ្នោះដៃ​១ ស្កុ​តរុំ​មុខ​១​ដុំ សម្លៀក​បំពាក់​ប៉ា​រ៉ា​១​សម្រាប់ និង​សម្លៀក​បំពាក់​នគរបាល​២​សម្រាប់ ។

លោក​ឧត្តមសេនីយ៍ទោ ឡឹ​ក វណ្ណៈ បានថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ក្រោយ​ពីកើត​មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​ផ្ទះ​អ្នកលក់​ស្រូវ​នៅ​សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៦ និង​មាន​បាញ់​ស្លាប់​ប្រជា​ការពារ​ភូមិ​ម្នាក់ លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់​ផែនការ​ដល់​នាយកដ្ឋាន​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដោយ​មានការ​សហការ​ជាមួយ​ស្នងការ​រាជធានី​-​ខេត្ត ឲ្យ​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​ឲ្យ​ខាង​តែ​បាន​លើ​ករណី​នេះ ។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​៧ ខែមករា កម្លាំង​នគរបាលព្រហ្មទណ្ឌ សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ព្រមទាំង​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង បាន​ឃាត់ខ្លួន​ក្រុម​ប្លន់​ប្រដាប់​អាវុធ​ចំនួន​៨​នាក់ និង​ដកហូត​កាំភ្លើង​អាកា​ចំនួន​៣​ដើម ដូច​រៀបរាប់​ខាងលើ ។ 

លោក ឡឹ​ក វណ្ណៈ បន្ត​ថា ក្រោយ​ពី​បញ្ចប់​សន្និសីទ​សារព័ត៌មាន​នេះ សមត្ថកិច្ច​នឹង​បញ្ជ​ន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ជាមួយ​នេះ សុំ​ដីកា​តាម​ចាប់ខ្លួន​បក្ស​ដែល​នៅ​សេសសល់​កំពុង​គេចខ្លួន​៣​នាក់​ទៀត​ផង​ដែរ ។

យោង​តាម​របាយការណ៍​បណ្តោះអាសន្ន​ប្រចាំ​ឆ្នាំ​២០១៦ របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ចុះ​សហការ​ជាមួយ​កម្លាំង​ជំនាញ​តាម​រាជធានី​-​ខេត្ត ជា​បន្តបន្ទាប់ ដោយ​បើកការ​ស៊ើបអង្កេត​និង​ស្រាវជ្រាវ ។ ជា​លទ្ធផល បង្ក្រាប​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស និង​មុខសញ្ញា​ត្រៀម​ប្រព្រឹត្ត​បទល្មើស​បានជា​ច្រើននាក់ ពាក់ព័ន្ធ​ជា​ច្រើន​ករណី​បង្ក្រាប​បាន​ជនសង្ស័យ​ជា​មេខ្លោង​ក្នុង​ករណី​ប្លន់​ប្រដាប់​អាវុធ​ធំ​ៗ​ចំនួន​៦​ក្រុម ចាប់ខ្លួន​មេខ្លោង​៣០​នាក់​ដែល​ជា​ករណី​ប្លន់​ប្រដាប់​អាវុធ​ចំនួន​៥២​លើក នៅ​តាម​មូលដ្ឋាន ។
របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា ការ​បង្ក្រាប​ជា​រួម​មាន ២.២៩១​ករណី ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣.១៥៦​នាក់ ។

ក​-​បទឧក្រិដ្ឋ​មាន​៥២០​ករណី ចាប់ខ្លួន​៧៦៣​នាក់
១-​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ប្លន់​)
១៤៨​ករណី ចាប់ខ្លួន​៣០៥​នាក់
-​ប្រដាប់​អាវុធ​៤៦​ករណី ចាប់​បាន​១១២​នាក់
-​ករណី​បង្ក​ផ្សេង​ៗ១០២​ករណី ចាប់ខ្លួន​១៩៣​នាក់
២-​ឃាតកម្ម​១៣០​ករណី ចាប់ខ្លួន​១៩៦​នាក់
៣-​រំលោភ​សេពសន្ថវៈ​២៣២​ករណី ចាប់ខ្លួន​២៤៦​នាក់​(​រំលោភ​សម្លាប់​៤​ករណី ចាប់ខ្លួន​៤​នាក់​)
ខ​.​បទមជ្ឈិម​មាន​១.៧៧១​ករណី ចាប់ខ្លួន បាន​២.៣៩៣​នាក់
១-​ឃាតកម្ម​ដោយ​អ​ចេតនា​១៦​ករណី ចាប់ខ្លួន​១៧​នាក់
២-​លួច ៩៥៦​ករណី ចាប់ខ្លួន​១.៣១៦​នាក់
៣-​ឆបោក រំលោភ​លើ​ទំនុកចិត្ត​១៣៤ ករណីចាប់ខ្លួន​១៨០​នាក់
៤-​ហិង្សា​ដោយ​ចេតនា​មាន​៥៩៧​ករណី ចាប់ខ្លួន​បាន​៧៩៩​នាក់ (​ហិង្សា​ក្នុង​គ្រួសារ​មាន​៩១​ករណី ចាប់ខ្លួន​បាន​៩១​នាក់
-​ផ្សេង​ៗ៦៨​ករណី ចាប់ខ្លួន​៨១​នាក់
នេះ​គ្រាន់តែ​ជា​របាយការណ៍​បណ្តោះអាសន្ន​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​តែ​បណ្តោះ ៕