ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​កំពូល​តៃវ៉ាន់​ផ្នែក​ផែនការ​ផលិត​កាំជ្រួច​មី​ស៊ី​ល ប្រទះ​ឃើញ​ស្លា.ប់​

1 ឆ្នាំ មុន

តៃវ៉ាន់ ៖ មន្ត្រី​យោធា​កំពូល​របស់​តៃវ៉ាន់​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លា​.​ប់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​កន្លែង កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២២ កន្លង​ទៅ ដោយ​ជំងឺ​គាំងបេះដូង​។ របាយការណ៍​ពី…

តៃវ៉ាន់ ៖ មន្ត្រី​យោធា​កំពូល​របស់​តៃវ៉ាន់​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លា​.​ប់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​កន្លែង កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២២ កន្លង​ទៅ ដោយ​ជំងឺ​គាំងបេះដូង​។

របាយការណ៍​ពី Taiwan News ក៏​ដូច​ជា​ទីភ្នាក់ងារសារព័ត៌មាន Central News Agency ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​តៃវ៉ាន់ បាន​រាយការណ៍​ថា លោក Ou Yang Li-hsing ដែល​ជា​អនុប្រធាន​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ជាតិ Chung-Shan (NCSIST) ត្រូវ​បាន​ប្រទះ​ឃើញ​ស្លា​.​ប់​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​កន្លែង ក្នុងស្រុក Pingtung ភាគ​ខាងត្បូង​កោះ​តៃវ៉ាន់​។

អាជ្ញាធរ និង​មន្ត្រី​សុខាភិបាល​ជំនាញ​បាន​និយាយ​ថា លោក Ou Yang អាយុ​៥៧​ឆ្នាំ ពិតជា​បាន​ស្លា​.​ប់​ដោយសារ​គាំងបេះដូង​ ហើយ​បន្ទប់​សណ្ឋាគារ​មិន​ត្រូវ​បាន​រក​ឃើញ​សញ្ញា​ឈ្លានពាន​ណាមួយ​កើតឡើង​នោះ​ទេ​។ ស្រប​ពេល​ដែល​សមាជិកគ្រួសារ​របស់​លោក​បាន​ប្រាប់​ប៉ូ​លី​ស​ថា លោក Ou Yang ធ្លាប់​មាន​ប្រវត្តិ​ជំងឺ​សរសៃឈាម​បេះដូង​រ៉ាំរ៉ៃ​ផង​ដែរ​។

លោក Ou Yang ដែល​ទើប​ចូល​កាន់​តំណែង​នៅ​ដើមឆ្នាំ​នេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក Pingtung ដើម្បី​បំពេញបេសកកម្ម​ត្រួតពិនិត្យ​គម្រោង​ផលិត​កាំជ្រួច​មី​ស៊ី​ល​។ ចំ​ពេល​យោធា​តៃវ៉ាន់ កំពុងធ្វើការ​បង្កើន​សមត្ថភាព​ផលិត​កាំជ្រួច​មី​ស៊ី​ល​ប្រចាំឆ្នាំ​របស់​ខ្លួន​ឱ្យ​បាន​លើស​ពី​២​ដង​នៅ​ក្នុងឆ្នាំនេះ​។ ដ្បិត​កោះ​នេះ កំពុង​បង្កើន​កម្លាំង​ប្រយុទ្ធ​របស់​ខ្លួន ចំ​ពេល​រង​ការ​គំរា.មកំហែង​ផ្នែក​យោធា​របស់​ចិន​កាន់តែ​ខ្លាំង​ឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ