ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះស្រាយ​សម្រាប់​អ្នកមាន​បញ្ហា​បែកញើស​បាតដៃ​និង​បាតជើង

7 ឆ្នាំ មុន

នៅ​ក្នុង​លក្ខខណ្ឌ​វេជ្ជសាស្ត្រ ការ​បែកញើស​ច្រើន​ហួសកំណត់​មានឈ្មោះ​ថា hyperhidrosis ។ ជំងឺ​នេះ​អាច​ប៉ះពាល់​ដល់​គ្រប់​ផ្នែក​នៃ​រាង​កាយ ប៉ុន្តែ​តំបន់​ដែល​ប៉ះពាល់​ច្រើន​ជាងគេ​បំផុត​គឺ​បាតដៃ​និង​បាតជើង ក្លៀក និង​មុខ​។ ជំងឺ​នេះ

នៅ​ក្នុង​លក្ខខណ្ឌ​វេជ្ជសាស្ត្រ ការ​បែកញើស​ច្រើន​ហួសកំណត់​មានឈ្មោះ​ថា hyperhidrosis ។ ជំងឺ​នេះ​អាច​ប៉ះពាល់​ដល់​គ្រប់​ផ្នែក​នៃ​រាង​កាយ ប៉ុន្តែ​តំបន់​ដែល​ប៉ះពាល់​ច្រើន​ជាងគេ​បំផុត​គឺ​បាតដៃ​និង​បាតជើង ក្លៀក និង​មុខ​។ ជំងឺ​នេះ​ជា​ញឹកញាប់​ជា​ជំងឺ​ហ្សែ​ន ដែល​អ្នកជំងឺ​ភាគច្រើន​មាន​បងប្អូន​ឬ​ឪពុក​ឬ​ម្តាយ​មាន​ជំងឺ​នេះ​ដូច​គ្នា​។

ការ​បែកញើស​ច្រើន​ហួសកំណត់ អាច​រំខាន​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​លោក​អ្នក និង​បណ្តាល​ឱ្យ​មាន​ជំងឺ​ថប់​អារម្មណ៍​ឬ​ភាព​អាម៉ាស់​។
ទោះជា​យ៉ាងណា វិធី​ព្យាបាល​សាមញ្ញ​តាម​ផ្ទះ​មួយ​ចំនួន​អាច​ផ្តល់​នូវ​ប្រសិទ្ធភាព​ដ៏​មិន​គួរ​ឲ្យ​ជឿ​។

ខាងក្រោម​នេះ ជា​វិធី​ព្យាបាល​ដែល​លោកអ្នក​អាច​អនុវត្ត​នៅផ្ទះ​ដោយ​ខ្លួនឯង សម្រាប់​ការ​ព្យាបាល​កា​បែកញើស​បាតដៃ​និង​បាតជើង ៖
១-​ទឹកក្រូច​ឆ្មារ
ក្រូចឆ្មារ​គឺ​មធ្យោបាយ​ធម្មជាតិ និង​អាច​រកបាន​យ៉ាង​ងាយស្រួល​សម្រាប់​ការ​ព្យាបាល​បញ្ហា​បែកញើស​បាតដៃ​និង​បាតជើង​។ វា​មាន​តួនាទី​ជា​អ្នក​កម្ចាត់​ក្លិន​ពី​ធម្មជាតិ​។ លើស​ពី​នេះ ក្រូចឆ្មារ​អាច​ជួយ​កម្ចាត់​បាក់តេរី និង​ធ្វើ​ឲ្យ​អ្នកមាន​ក្លិន​ស្រស់​ស្អាត​។

• លាយ​ទឹកក្រូច​ឆ្មារ​ស្រស់​ជាមួយ​ម្សៅ​ដុត​នំ baking soda ១​ស្លាបព្រា​កាហ្វេ​រហូត​បានជា​ល្បាយស្មើសាច់ ។ លាប​វា​នៅ​លើ​កន្លែង​ដែល​លោក​អ្នក​បែកញើស​ច្រើន​ជាងគេ​។ រង់ចាំ​១០​នាទី​បន្ទាប់​មក​លាង​វា​ចេញ​។ ធ្វើ​ម្តង​ជា​រៀងរាល់ថ្ងៃ​។

២-​ម្សៅពោត
វិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយទៀត​ក្នុង​ការ​ព្យាបាល​ការ​បែកញើស​ច្រើន​គឺ​ម្សៅពោត ។ វា​មាន​តួនាទី​ជា​អ្នក​កម្ចាត់​ក្លិន​អាក្រក់​ពី​ធម្មជាតិ ដែល​អាច​ជួយ​ស្រូប​យក​សំណើម និង​កម្ចាត់​ក្លិន​មិនល្អ​។

• លាយ​ម្សៅពោត និង​ម្សៅ​ដុត​នំ baking soda ក្នុង​កម្រិត​ស្មើគ្នា និង​ទុក​វា​នៅ​ក្នុង​ដប​ម្សៅ​ចាស់​ៗ​ដែល​អ្នកមាន​។
• ប្រើ​ក្រដាស  ឬ​កន្សែង​ជូត​ញើស​ចេញពី​កន្លែង​ដែល​បែកញើស​នោះ​។
• ចាក់​ល្បាយ​ម្សៅ​ដែល​លាយ​ហើយ​ខាងលើ ទៅ​លើ​កន្លែង​ដែល​ជូត​ញើស​រួច​។
• ប្រើ​ល្បាយ​ម្សៅ​តាម​ការ​ចាំបាច់​។

៣-​ប៉េងប៉ោះ
លក្ខណសម្បត្តិ​នៃ​ភាព​ត្រជាក់​និង​អាច​កម្ចាត់​ខ្លាញ់​របស់​ប៉េងប៉ោះ ជួយ​គ្រប់គ្រង​បញ្ហា​នៃ​ការ​បែកញើស​ដៃ​និង​បាតដៃ​។
ប៉េងប៉ោះ​ជួយ​កាត់​បន្ថយ​បញ្ហា​រន្ធ​ញើស​ធំ និង​រារាំង​បំពង់​ដែល​បញ្ចេញ​ញើស ។ ការ​ទទួល ទាន​ទឹក​ប៉េងប៉ោះ​អាច​ជួយ​បញ្ចុះ​សីតុណ្ហភាព​រាង​កាយ ដែល​អាច​កាត់​បន្ថយ​ការ​បែកញើស​បាន​។

• គ្រាន់តែ​កាត់​ប៉េងប៉ោះ​មួយ​ចំណិត និង​ត្រដុស​វា​នៅ​លើ​កន្លែង​ដែល​បែកញើស​ច្រើន នោះ​លោក​អ្នក​នឹង​ឃើញ​ពី​ប្រសិទ្ធភាព​មិន​គួរ​ឲ្យ​ជឿ​នៃ​ប៉េងប៉ោះ ។

៤-​ថ្នាំ​ធ្យូង
លោក​អ្នក​អាច​ប្រើ​ថ្នាំ​ធ្យូង​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការ​បែកញើស​បាតដៃ​និង​បាតជើង​។ ថ្នាំ​ធ្យូង​មាន​សកម្មភាព​អាច​ស្រូប​យក​សំណើម​ពី​រាង​កាយ ដូច្នេះ​វា​ក៏​អាច​ការពារ​ការ​បែកញើស​ច្រើន​ផង​ដែរ​។

លោក​អ្នក​គ្រាន់តែ​លាយ​ម្សៅ​ថ្នាំ​ធ្យូង​១​ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ក្តៅ​ឧ​ណ្ណ​ៗ​មួយ​កែវ និង​ទទួល ទាន​នៅ​ពេល​ព្រឹក​ពេល​ពោះ​ទទេ ។

ប្រសិនបើ​លោក​អ្នក​មានការ​ឈឺចាប់ និង​ក្អួតចង្អោរ​បន្ទាប់​ពី​ទទួលទាន​ថ្នាំ​ធ្យូង នៅ​ពេល​ពោះ​ទទេ លោក​អ្នក​អាច​សាកល្បង​ទទួលទាន​វា​បន្ទាប់​ពី​ហូប​អាហារ​ពេល​ល្ងាច​រួច​។

៥-​តែ​ខ្មៅ
តែ​ខ្មៅ ដែល​លោក​អ្នក​ឧស្សាហ៍​ទទួលទាន​នៅ​ពេល​ព្រឹក គឺជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​ព្យាបាល​ជំងឺ hyperhidrosis ។

តែ​ខ្មៅ សម្បូរ​ទៅ​ដោយ​ជាតិ tannins ដែលមាន​លក្ខណសម្បត្ដិ​ជា​អ្នក​កម្ចាត់​ជាតិ​ខ្លាញ់ វា​អាច​ទប់ស្កាត់​ការ​បែកញើស​លើស​ច្រើន​។

លើស​ពី​នេះ​ទៀត tannins ជួយ​បញ្ចុះ​សីតុណ្ហភាព​ក្នុង​រាង​កាយ ដូច្នេះ​វា​អាច​កាត់​បន្ថយ​ឱកាស​នៃ​ការ​បែកញើស​ច្រើន​ហួសហេតុ ៕