ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ័យ​លា​ភី​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​ប្រចាំឆ្នាំ​2016

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​១​ឆ្នាំ​២០១៦​បាន​ប្រកាស​បើក​ជា​ផ្លូវការ​កាលពី​រសៀល​ថ្ងៃ​ទី​៣ មក​រា ឆ្នាំ​២០១៧ មាន​គោលដៅ​ជំរុញ​និង​ពង្រឹង​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា​ធ្វើ​ឱ្យ​ទីផ្សារ​ភាពយន្ត​មាន

រាជធានី​ភ្នំពេញ ៖ មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​១​ឆ្នាំ​២០១៦​បាន​ប្រកាស​បើក​ជា​ផ្លូវការ​កាលពី​រសៀល​ថ្ងៃ​ទី​៣ មក​រា ឆ្នាំ​២០១៧ មាន​គោលដៅ​ជំរុញ​និង​ពង្រឹង​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា​ធ្វើ​ឱ្យ​ទីផ្សារ​ភាពយន្ត​មាន​សកម្មភាព​កាន់តែ​រស់​រវើក​បន្ថែម​ទៀត ។​ក្នុង​ចំណោម​ស្នាដៃ​ទាំង​១៩​រឿង រក​ឃើញ​ស្នាដៃ ចំនួន​៣​ជាប់​ជ័យ​លា​ភី គឺ​ចំណាត់ថ្នាក់​លេខ​១​រឿង​«​ទឹក​ក្រហម​» ដឹកនាំ​រឿង​ដោយ​លោក​លី ប៉ូ​លែ​ន ។ លេខ​២​រឿង​«២០​ដុល្លារ​» ដឹកនាំ​រឿង​ដោយ​លោក​សាន ចន្ទ​វិសាល ។ លេខ​៣​រឿង​«​សីលធម៌​» ដឹកនាំ​រឿង​ដោយ​លោក​យឹ​មសុ​សត្យា ។

មហោស្រព​ភាពយន្ត​នេះ​រៀបចំ​ធ្វើ​ឡើង​នៅ​សាលសន្និសីទ​ចតុម្មុខ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​៣​ដល់ទី​៧​មក​រា ឆ្នាំ​២០១៧​ក្រោម​ប្រធានបទ​«​ភាពយន្ត​ខ្នាត​ខ្លី​ជា​ជំហាន​ឆ្ពោះទៅ​ភាពយន្ត​ខ្នាត​វែង​» ។ វា​មិន​ត្រឹមតែ​ជា​ការ​ផ្តល់​ឱកាស​សម្រាប់​យុវ​ផលិតករ​វ័យក្មេង​កម្ពុជា​ក្នុង​ការ​ដកស្រង់​បទ​ពិសោធន៍ និង​ពង្រឹងសមត្ថភាព​ដើម្បី​រួមចំណែក​លើកកម្ពស់​ឧស្សាហ​កម្ម​ភាពយន្ត​កម្ពុជា​ឱ្យ​មានកា​រវិ​វ​ឌ្ឍ​រីក​ចម្រើន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ព្រឹត្តិការណ៍​វប្បធម៌​ដ៏​មាន​សារសំខាន់​សម្រាប់​ឆ្នាំ​២០១៦​ផង​ដែរ ។ បណ្តា​ស្នាដៃ​ដែល​បាន​បង្ហាញ​សម្រាប់​វាយតម្លៃ​មាន​ចំនួន​១៩​រឿង គឺ​រឿង​«​កាដូ​» រឿង​«២០​ដុល្លារ​» រឿង​«​វាលស្រែ​វាលស្រូវ​» រឿង​«​កាបូប​លុយ​» រឿង​«​អាហារ​ពេល​ល្ងាច រឿង​«​ហ្គ​ង់​ក្រហម​» រឿង​«​លា​ហើយ​ភ្នំពេញ​» រឿង​«​ក្បូន​» រឿង​«​អត្តឃាត​» រឿង​«​ខ្មោច​រោងកុន​» រឿង​«​ម៉ែ​» រឿង​«​មេ​ទំពាំង​» រឿង​«​សីលធម៌​»​រឿង​«​ស្ករ​កៅស៊ូ​» រឿង​«​ប្រាថ្នា​» រឿង​«​កង់រទេះ​»
រឿង​«​លោកគ្រូ​» រឿង​«​វាសនា និង​រឿង​«​ស្នាម​ក្រហម​» ។

លោក​សោម សុ​គ​ន្ឋ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​ប្រសាសន៍​ថា​យោង​ទៅ​លើ​បរិមាណ​ខ្សែភាពយន្ត​ខ្មែរ​ដែល​ដាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​ទំនើប​មាន​ចំនួន​កើនឡើង​១៣%​ប្រៀបធៀប​ឆ្នាំ​២០១៥​ការ​ដាក់​បញ្ចាំង​រឿង​ភាគ​ខ្មែរ​មាន​កំណើន ។ ប្រៀបធៀប​ឆ្នាំ​២០១៥​ចំនួន​ទស្សនិកជន​ចូល​ទស្សនា​តាម​រោង​ភាពយន្ត​ក៏​មាន​កំណើន​​១៥%​ប្រៀបធៀប​ឆ្នាំ​២០១៥​ឃើញ​ថា​ទីផ្សារ​ភាពយន្ត​មាន​តម្រូវការ​ផលិតផល​ភាពយន្ត​ច្រើន​ទៀត ។ គួប​ផ្សំ​នូវ​ការ​ដាក់​ចេញ​វិធានការ​កាត់​បន្ថយ​ការ​ចាក់​បញ្ចាំង​ភាព​យន្ត​បរទេស​លើ​ផ្ទាំងសំពត់ស​នៃ​រោងកុន និង​លើ​កញ្ចក់​ទូរទស្សន៍ ការ​យកចិត្តទុកដាក់​នៃ​ការ​បង្កើន​ផលិតភាព​នៃ​ការ​ផលិត​គឺជា​កត្តាចាំបាច់ ។ កង្វះ​ធនធានមនុស្ស​ប្រកប​ដោយ​​សមត្ថភាព​ជំនាញ​ក្នុង​វិជ្ជាជីវៈ​គឺជា​បញ្ហា​ប្រឈម​មួយ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​របស់​យើង ។ ក្រសួង​វប្បធម៌​នឹង​ស្វះ​ស្វែងរក​ដៃគូ​សហការ​បង្កើត​ថ្នាក់​បណ្តុះបណ្តាល​រយៈពេល​ខ្លី​លើ​មុខ​ជំនាញ​វិជ្ជាជីវៈ ដូច​ជា​ការ​តែង​និ​ព​ន្ឋ អ្នក​សម្តែង អ្នកដឹកនាំ​រឿង អ្នក​ថត អ្នកបច្ចេកទេស​។​ល​។

កន្លង​មក​គួប​ផ្សំ​នឹង​នយោបាយ​គាំទ្រ​របស់​រដ្ឋាភិបាល​ដែល​បាន​ជួយ​ជ្រោមជ្រែង​លើកទឹកចិត្ត​ដោយ​ប្រយោល​ដល់​ផលិតករ​ភាពយន្ត​មាន​ន័យ​ថា​ទាំង​រដ្ឋ និង​ឯក​ជ​រួម​គ្នា​អភិវឌ្ឍ និង​ជំ​រុ​​ញ​ឱ្យ​ឧស្សាហកម្ម​ភាពយន្ត​នៅ​កម្ពុជា​ធ្វើ​ឱ្យ​មានការ​រីក​ចម្រើន​ប្រកបដោយ​ចីរភាព ។

លោក​សោម សុគន្ធ លើកទឹកចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ផលិតករ អ្នក​និ​ព​ន្ឋ អ្នកដឹកនាំ​រឿង សិល្បករ សិល្ប​ការិនី អ្នកបច្ចេកទេស​ទាំងអស់ ដែល​បាន​បំពេញ​តួនាទី​យ៉ាង​សំខាន់ និង​សកម្ម​ដើម្បី​ស្មារតី​ជួយ​វប្បធម៌​ជាតិ ៕