Nokia វិលចូលសង្វៀនជាមួយ Nokia 6
ទីបំផុតម៉ាក Nokia បានវិលត្រឡប់ចូលសង្វៀនទីផ្សារទូរស័ព្ទឡើងវិញ នៅក្រោមស្លាកឈ្មោះខ្លួនឯងផ្ទាល់គឺ Nokia នៅពេលប្រកាសជាផ្លូវការនូវម៉ូដែលថ្មី និងដំណើរការដោយប្រព័ន្ធ Android 7.0 Nougat ជាមួយនឹង
ទីបំផុតម៉ាក Nokia បានវិលត្រឡប់ចូលសង្វៀនទីផ្សារទូរស័ព្ទឡើងវិញ នៅក្រោមស្លាកឈ្មោះខ្លួនឯងផ្ទាល់គឺ Nokia នៅពេលប្រកាសជាផ្លូវការនូវម៉ូដែលថ្មី និងដំណើរការដោយប្រព័ន្ធ Android 7.0 Nougat ជាមួយនឹង
ទីបំផុតម៉ាក Nokia បានវិលត្រឡប់ចូលសង្វៀនទីផ្សារទូរស័ព្ទឡើងវិញ នៅក្រោមស្លាកឈ្មោះខ្លួនឯងផ្ទាល់គឺ Nokia នៅពេលប្រកាសជាផ្លូវការនូវម៉ូដែលថ្មី និងដំណើរការដោយប្រព័ន្ធ Android 7.0 Nougat ជាមួយនឹង Nokia 6 ។ អ្វីដែលគួរឲ្យសោកស្តាយនោះគឺ ទូរស័ព្ទវៃឆ្លាតម៉ូដែលថ្មីនេះមានលក់នៅទីផ្សារចិនមុនសិន ហេតុនេះអ្នកគាំទ្រ Nokia នៅបណ្តាប្រទេស ផ្សេងៗត្រូវរងចាំសិនដែរ ។
Nokia 6 ជាម៉ូដែលដែលមានតួស្រោបដោយអាលុយមីញ៉ូម និងបំពាក់ដោយរ៉េម 4GB មានកាមេរ៉ាខាងក្រោយ 16MP ហើយមានកាមេរ៉ាខាងមុខ 8MP មានកញ្ចក់ប្រភេទ 2.5D Gorilla Glass មាន Processor Snapdragon 430 chipset និងមានអេក្រង់5.5អ៊ីញFull HD ។ Nokia 6 មានអង្គចងចាំ 64GB ដែលអាចឲ្យអ្នកប្រើប្រាស់ទុករូបថត វីដេអូ ឬ ឯកសារនានាបានច្រើន ហើយក៏អាចបន្ថែមអង្គចងចាំរហូតដល់ 128GB និងមានកម្លាំងថ្ម 3000mAh ចំណែក Home Buttom ក៏ជាកន្លែងស្គែនម្រាមដៃ ។
Noka6 ដែលនឹងត្រូវដាក់លក់ក្នុងប្រទេសចិនមុនគេនាដើមឆ្នាំ២០១៧នេះ មានតម្លៃប្រហែល២៤៥ដុល្លារ ។ បច្ចុប្បន្នក្រុមហ៊ុនហ្វាំងឡង់ឈ្មោះ HMD Global បានទទួលសិទ្ធិផ្តាច់មុខក្នុង ការលក់ទូរស័ព្ទ Nokia ។
ក្រុមហ៊ុននេះនិយាយថា ខ្លួនកំពុងផលិតទូរស័ព្ទវៃឆ្លាត៤ផ្សេងទៀត ដែលមានទំហំអេក្រង់ចាប់ពី៥ទៅ៥,៧អ៊ីញឡើង ៕
ចែករំលែកព័តមាននេះ