ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​ដែល​បញ្ជាក់​ថា​លោក​អ្នកមាន​បញ្ហា​ត្បៀត​បង្ហួរនោម

7 ឆ្នាំ មុន

បង្ហួរនោម​ដើរតួ​នាទី​សំខាន់​ណាស់​សម្រាប់​បញ្ចេញ​ទឹកនោម និង​បញ្ចេញ​ទឹកកាម ហើយ​ក៏​មាន​ប្រយោជន៍​ផង​ដែរ​ក្នុង​ការ​បង្ហូរ​ទឹកនោម​ចេញ​តាម​ប្លោក​នោម ជួយ​សម្រួល​កុំឱ្យ​មាន​ដក់​នៅ​ក្នុង​តម្រងនោម ។ ប្រសិនបើ​

បង្ហួរនោម​ដើរតួ​នាទី​សំខាន់​ណាស់​សម្រាប់​បញ្ចេញ​ទឹកនោម និង​បញ្ចេញ​ទឹកកាម ហើយ​ក៏​មាន​ប្រយោជន៍​ផង​ដែរ​ក្នុង​ការ​បង្ហូរ​ទឹកនោម​ចេញ​តាម​ប្លោក​នោម ជួយ​សម្រួល​កុំឱ្យ​មាន​ដក់​នៅ​ក្នុង​តម្រងនោម ។ ប្រសិនបើ​បង្ហួរនោម​មាន​បញ្ហា​ដោយសារ​អ្វីមួយ​ដូច​ជា រួម​តូច​ឬ​ត្បៀត វា​នឹង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកជំងឺ​ដូច​ជា ៖

-​កើតឡើង​នៅ​ក្រោយ​ពេល​ដាក់​សុង​ទឹកនោម ឬ​ការ​លូក​ចូល​នូវ​ឧបករណ៍​ថត​ឆ្លុះ ដែល​បណ្តាល​ឲ្យ​រហែក​ភ្នាស​ខាងក្នុង​នៃ​បំពង់​បង្ហូរ​នោម
-​ការ​រួម​ត្បៀត​ក្រោយ​ការ​ប៉ះទង្គិច​ខ្លាំង​ដែល​បណ្តាល​ឲ្យ​រហែក​បំពង់​បង្ហូរ​ទឹកនោម
-​អាច​បណ្ដាល​មក​ពី​ការ​បង្ក​រោគ​ក្នុង​ផ្លូវ​ទឹកនោម​ដែល​មាន​បាក់តេរី​ផ្សេង​ៗ​ពិសេស​អ្នកមាន​ផ្ទុកមេរោគ​កាមរោគ​ប្រមេះទឹកបាយ ។ មេរោគ​ទាំងនោះ​គឺជា​ដើមហេតុ​ដែល​អាច​បណ្ដាល​ឱ្យ​បង្ហួរនោម​ទទួលផល​អវិជ្ជមាន និង​ងាយ​រលាក ។

កាលបើ​លោក​អ្នក​កើត​មាន​ជំងឺ​ត្បៀត​បង្ហួរនោម នឹង​បង្ហាញ​នូវ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា ៖
-​ពិបាក​នោម
-​ទឹកនោម​ហូរ​យឺត ហូរ​ដាច់​ៗ ឬ​ស្រក់​ត​ត់​ៗ
-​ការ​ពិបាក​នោម​អាច​កើតឡើង​ភ្លាម​ៗ​រហូត​ដល់​នោម​លែង​ចេញ
-​មាន​អារម្មណ៍​ចុក​ឆ្អល់​ត្រង់​ក្រលៀន លើ​ថ្ងាស​បង្ហួរនោម
-​មាន​សភាព​ស្លេកស្លាំង ពេល​ប្រឹង​បាញ់នោម​ខ្លាំង ។ ជំងឺ​នេះ​គឺ​ត្រូវ​ប្រើ​វិធី​ព្យាបាល​ដោយ​ថ្នាំ និង​ឈាន​ទៅ​រក​ការ​វះកាត់​ក្នុង​ករណី​ត្បៀត​ធ្ងន់ធ្ងរ​ដោយ​តម្រូវ​ឱ្យ​អ្នកជំងឺ​ធ្វើការ​ព្យាបាល​ឱ្យ​បាន​ដិត​ដល់ ។ ដូច្នេះ​រាល់ពេល​លោក​អ្នកមាន​សញ្ញា​ដូចដែល​បាន​រៀបរាប់​ខាងលើ​សូម​គិត​ទៅ​ដល់​បញ្ហា​ត្បៀត​បង្ហួរនោម និង​មិន​ត្រូវ​បណ្តោយ​ទុក​យូ​នោះ​ទេ គួរតែ​ប្រញាប់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា​ចៀសវាង​កើត​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ៕