ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ផ្ទុះ​ការ​រិះគន់​ខ្លាំង​ពេក រ៉ូ​ស ទ្រាំ​លែង​បាន​មក​លើ​ស្ពាន​ជ្រោយចង្វារ​ផ្អើល​អ្នកគាំទ្រ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​ស្រី​ដ៏​ល្បីឈ្មោះ​ម្នាក់ ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត សិច​ស៊ី​គួរ​អោយ​ទាក់ទាញ មាន​មន្ត​ស្នេហ៍ ដែល​មានការ​គាំទ្រ​ពី​សំណាក់​ពុក​ម៉ែ​បងប្អូន​គ្រប់​ស្រទាប់​យុវវ័យ​មិន​ថា​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​ដ៏​ល្បីឈ្មោះ​ម្នាក់ ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត សិច​ស៊ី​គួរ​អោយ​ទាក់ទាញ មាន​មន្ត​ស្នេហ៍ ដែល​មានការ​គាំទ្រ​ពី​សំណាក់​ពុក​ម៉ែ​បងប្អូន​គ្រប់​ស្រទាប់​យុវវ័យ​មិន​ថា​ក្មេង មិន​ថា​ចាស់ ដែល​បាន​ស្គាល់​នាង មិនតែប៉ុណ្ណោះ​ក៏​មាន​កំលោះ​ៗ​មិន​តិច​នាក់​នោះ​ទេ នាំ​គ្នា​លង់​ស្នេហ៍​នឹង​នាង​មិន​តិច​នាក់​នោះ​ឡើយ ដោយ​តារា​ស្រី​រូប​នេះ ធ្លាប់​ធ្វើ​ឲ្យ​គ្រប់​គ្នា​ដែល​និយម​ប្រើប្រាស់​នៅ​ក្នុង​បណ្ដាញ​សង្គម នាំ​គ្នា​ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ពាសពេញ​ហ្វេ​ស​ប៊ុ​ក​តែ​ម្ដង មិន​ថា ការ​សម្ដែង ច្រៀង រាំ អ្វី​នោះ​ទេ នាង​អាច​ធ្វើ​បាន​គ្រប់យ៉ាង​ទាំង​អស់នោះ​គឺ កញ្ញា ហាស់ វី​រ៉ា​ស្រី​រ័​ត្ន ហៅ​អាណា​រ៉ូ​ស (Rose) ។

ថ្មី​ៗ​នេះ​ផង​ដែរ ក៏​បាន​លេច​ចេញ​នៅ​ព័ត៌មាន​ត​ៗ​គ្នា​មិន​ឈប់ រឿង​គេ​ហៅ​ថត​ម្តង​ៗ តម្លៃ​ខ្លួន​គឺ​ចាប់ពី​៥០០​ដុល្លារ​ឡើង​ទៅ មិនតែប៉ុណ្ណោះ​តារា​ស្រី​រូប​នេះ​ថត​ពាណិជ្ជកម្ម​ដោយ​ប្រើ​រយៈពេល​កន្លះ​ថ្ងៃ ១០០០​ដុល្លារ និង​ថត​ស្ព​ត​ផ្ទះល្វែង​៣០០០​ដុល្លារ ហើយ​ស្រី​ស្អាត​រូប​នេះ​ក៏​បាន​ប្រាប់​ចំ​ៗ​ទាំង​គ្មាន​លាក់​លៀម​អំពី​តម្លៃ​ខ្លួន​ពេល​ចេញ​ថត​ឲ្យ​ផលិតផល​មួយ គឺ​ស៊ីថ្លៃ​រហូត​ដល់​ទៅ​១០​ម៉ឺន​ដុល្លារ​ក៏​មាន​ដែរ ។

ជាក់ស្ដែង អ្វី​ដែល​ធ្វើ​អោយ​ពុក​ម៉ែ​បងប្អូន​ជា​ច្រើន​នាក់​មានការ​ភ្ញាក់ផ្អើល​មិន​ស្ទើរ​ទៅ​វិញ​នោះ ក្រោយ​​ពី​មាន​មហាជន​នាំ​គ្នា​ផ្ទុះ​ការ​រិះគន់​គ្មាន​សំចៃមាត់​ខ្លាំង​ពេក មានអី ស្រាប់តែ​នា​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២២​នេះ នៅ​លើ​ស្ពាន​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ កញ្ញា​ដែល​ស្គាល់ឈ្មោះ​ថា «Rose» បាន​យំ​គគ្រូក​នៅ​លើ​ស្ពាន​ជ្រោយចង្វារ ព្រោះតែ​ខូចចិត្ត​រឿង​ស្នេហា ដោយ​ត្រូវ​ប្រុស​បោ​.​ក​ចិត្ត និង​ចង់​ស្រែក​ប្រាប់​វេហា​ឲ្យ​ដឹង​ថា ខ្លួន​ឈឺចាប់​ប៉ុណ្ណា មនុស្ស​មិនដឹង ទេវតា​ដឹង ។

ហើយ​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​មានឈ្មោះ​ថា «​បង​ម៉េ​ង​អ្នក​សារ​ព័​ត៍​មាន​» បាន​ប្រាប់​អោយ​ដឹង​ថា «ROSE តូ​.​ច​ចិត្ត​តូច​ថ្លើម ព្រោះ​ចូល​សិល្បៈ​៥​ឆ្នាំ​ហើយ គ្មាន​អ្នក​ស្រលាញ់​គាំទ្រ មាន​តែ​គេ​ជេរ​មើលងាយ​ដៀល​ជាន់ពន្លិច ទើប​បើករថយន្ត​មក​ឈប់​លើ​ស្ពាន​ជ្រោយចង្វារ ស្រែក​ទ្រហោយំ​ផ្អើល​អ្នក​សារព័ត៌មាន​ចុះ​ទៅ Live សួរនាំ​រក​មូលហេតុ នា​វេលា​ទៀប​ភ្លឺ​នេះ ROSE ផ្ដាំ​ប្រុស​មួយ​ចំនួន​ថា បើ​ស្រលាញ់​នាង​ជា​នាង​បាន​ទេ កុំ​ធ្វើ​ឲ្យ​នាង​ដាក់ចិត្ត ដាក់​កាយ​ស្រលាញ់​ហើយ បែរជា​បោ​.​ក​ប្រាស់​ចិត្ត​ចុះ​ចោល​នាង​បាត់​» ។

នាង​បញ្ជាក់​ទៀត​ថា «​ទោះជា​យ៉ាងណា ក៏​នាង​មិន​គិត​ខ្លី​ដែរ តែ​មកនេះ​នាង​មិនមែន​ស្រវឹង​ទេ​ចាស គ្រាន់តែ​មក​ស្រែក​ប្រាប់​វេហា រៀបរាប់​រឿង​ក្នុង​ចិត្ត​កុំ​ឲ្យ​តឹង​ណែន​ក្នុង​ទ្រូង​ពេក​ប៉ុណ្ណោះ​» នេះ​ជា​ដំណឹង​បឋម​ដែល​ខ្ញុំបាទ ម៉េ​ង ទទួល​បាន​! ឃើញ​យំ​ត្រហេបត្រហប​ពេក​ពូ Tep Pon យក​អាវ​ជូត​ទឹកភ្នែក​ឲ្យ ធ្វើ​ឲ្យ ROSE សំឡឹង​ភ្នែក​ពូ Tep Top មួយសន្ទុះ​ផង​ដែរ​! ។ ពេល​ចប់​ហើយ​ក៏​ឡើង​ឡាន​ទំនើប​ទៅ​បាត់ ប្រិ​យ​មិត្ត​ក៏​លួច​ប្រាប់​ស្ងាត់​ៗ​ថា «​ចែ ROSE យប់មិញ​ចូល​ក្លោ​ប​ដែរ​តើ​» ។

បន្ទាប់​ពី​បានឃើញ​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ បង្ហោះ​បែប​នឹង​ភ្លាម ក៏​បាន​ធ្វើ​អោយ​អ្នកលេង​នៅ​ក្នុង​បណ្ដាញ​សង្គម​មួយ​ចំនួន​ចូល​ទៅ​ខ​មិន​ដាក់​ទៅ​ចំ​ៗ​គ្មាន​ទុក​មុខ​អោយ​បែប​នេះ​ថា «​គេ​ជួល​អោយ​មក​សម្ដែង ដើម្បី​បង្វែង​រឿង​ភ្នំ​តា​ម៉ៅ​មែន? ឈប់​ទៅ​! កុំ​ហាមាត់​ធំ​ជាង​ហ្នឹង​អី​» «​ឆ្ងាញ់​ត្រង់​មាន​អ្នក​ជូត​ទឹកភ្នែក​អោយ​ទៀត ពូ​និង​ទៅ​ដល់​ផ្ទះ​វិញ​ប្រពន្ធ​វ៉ៃ​ហើយ​» «​ហេតុ​អ្វី​បានជា​គេ​ជាន់ពន្លិច​អ្នក​!​? មនុស្ស​ម្នាក់​ៗ​សុទ្ធតែ​មាន​តម្លៃ តែបើ​អ្នក​មិន​អោយ​តម្លៃ​ខ្លួនឯង តើ​អោយ​អ្នក​ណា​មក​អោយ​តម្លៃ​ដល់​អ្នក​(​អ្នក​បំពុលសង្គម​ពេក​ហើយ​)» «​បង rose កុំ​អា​លោ​.​ត​លូវ​គេ​កំពុង​គិត​រឿង​ភ្នំ​តា​ម៉ៅ គ្មាន​ពេល​តាមដាន​បង​ទេ​» «​បើ​យើង​ធ្វើ​ត្រឹមត្រូវ​គ្មាន​ពី​ណា​ជេរ​នោះ​ទេ មើល​សិល្បៈ​មួយ​ចំនួន គេ​ជា​អ្នកសិល្បៈ គេ​ធ្វើ​ត្រឹមត្រូវ ចរិត​គេ​ត្រឹមត្រូវ គេ​មិន​ដែល​ធ្វើ​អ្វី​ប៉ះពាល់​ដល់​មហាជន ឬ​សង្គម​នោះ​ទេ​» «​គេ​កំពុង​ខ្វល់​រឿង​ភ្នំ​តា​ម៉ៅ ឯង​នេះ​មក​យំរហាម​ស្អី​ទេ​ចែ​រ៉ូ​ស​»​។

ហើយ​ក៏​មាន​មួយ​ចំនួន​តូច​ទៀត ចូល​ទៅ​បញ្ចេញមតិ​កាន់ជើង​រ៉ូ​ស​ថា «​កុំ​យក​មនុស្ស​ម្នាក់​មក​ធ្វើ​ជា​ប្រធានបទ​សប្បាយ​របស់​អ្នក អ្នក​គួរតែ​រៀន​យល់ គេ​ជា​មនុស្ស​យើង​ក៏​ជា​មនុស្ស មានចិត្ត​ដូច​គ្នា ចេះ​​គិត​ច្រើន ចេះ​អន់ចិត្ត ចេះ​យំ​ដូច​គ្នា អ្វី​ដែល​សំខាន់​គឺ​ជំងឺ​បាក់ទឹកចិត្ត វា​អាច​ស​ម្លា​.​ប់​មនុស្ស​បាន​ក្នុង​មួយប៉ប្រិចភ្នែក​» «​មនុស្ស​ដូច​គ្នា​សោះ បើ​មិន​ចូល​ចិត្ត​ចាំបាច់​ស្អប់​គេ​ធ្វើ​អី គេ​មិន​ដែល​អូស​.​ក​យើង​ឲ្យ​ចូល​ចិត្ត​ស្រលាញ់​គេ​ឯណា ល្បី​ព្រោះ​រឿង​ល្អ ល្បី​ព្រោះ​គេ​ជេរ រឿង​ទាំងអស់​កើតឡើង​ដោយ​សារ​តែ​មនុស្ស​ប្រើ​បណ្ដាញ​សង្គម like, share» «​ម្នាក់​ៗ​ដូច​សប្បាយ​អរហា​ស ពេល​ឃើញ​គេ​មានទុក្ខ​ចឹ​ង​ហើយ​ប៉ិន អា​ខាង​ជាន់ពន្លិច​នឹង​ហ្មង គាត់​បាន​ធ្វើ​អី​ខុស​បាន​ជេរ​បាន​សើច​គ្នា​ចឹ​ង​» «​មិច​បាន​សើច​គាត់ ពួក​អ្នក​ដែរ​ពិបាកចិត្ត​ទេ? ម៉ែ​ស្តី​ឲ្យ​តិចតួច​អ្នក​នៅ​ខូចចិត្ត ចុះ​ខ្លួន​គាត់​ម្នាក់​ទទួល​ពាក្យ​ខ​មិន​ជេរ​មួយ​ប្រទេស ជេរ​រាល់ថ្ងៃ​គាត់​មនុស្ស​យន្ត​មែន?​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ