ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​បរិភោគ​អ្វី​ក្នុង​ពេល​មាន​ផ្ទៃពោះ​ដើម្បី​ឱ្យ​ទារក​មាន​ស្បែក​ស្អាត​និង​ឆ្លាត​វៃ

7 ឆ្នាំ មុន

អាហារ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​បរិភោគ​ពិតជា​មាន​ឥទ្ធិពល​ដល់​ទារក​ក្នុង​ផ្ទៃ ។ ប្រភព​ជា​ច្រើន​បាន​អះអាង​ថា ការ​ទទួលទាន​អាហារ​មួយ​ចំនួន​ពិតជា​អាច​ជួយ​ធ្វើ​ឲ្យ​ទារក​មាន​ភាព​ឆ្លាត​វៃ និង​មាន​ស្បែក​ស្អាត ។ ខាងក្រោម​នេះ​គឺ

អាហារ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​បរិភោគ​ពិតជា​មាន​ឥទ្ធិពល​ដល់​ទារក​ក្នុង​ផ្ទៃ ។ ប្រភព​ជា​ច្រើន​បាន​អះអាង​ថា ការ​ទទួលទាន​អាហារ​មួយ​ចំនួន​ពិតជា​អាច​ជួយ​ធ្វើ​ឲ្យ​ទារក​មាន​ភាព​ឆ្លាត​វៃ និង​មាន​ស្បែក​ស្អាត ។ ខាងក្រោម​នេះ​គឺជា​អាហារ​ខ្លះ​ៗ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទទួលទាន​ដើម្បី​ទទួល​បាន​លទ្ធផល​ខាងលើ ៖

-​ទទួលទាន​អាស៊ីត​ហ្វូ​លិ​ក​មុន​ពេល​សម្រាល ៖ អាស៊ីត​ហ្វូ​លិ​ក​មាន​តួនាទី​សំខាន់​ក្នុង​ការ​បង្កើត​កោសិកា​ខួរក្បាល​ទារក​ក្នុង​ផ្ទៃ ដូច្នេះ​ចូរ​កុំ​មើល​រំលង​អាស៊ីត​ហ្វូ​លិ​មុន​ពេល​សម្រាលកូន​របស់​អ្នក ។ អាហារ​ដែល​មាន​ប្រភព​ពី​ធម្មជាតិ​មួយ​ចំនួន​រួម​មាន​សាឡាដ spinach និង​បន្លែ​បៃតង​ផ្សេង​ទៀត ។

-​បន្លែ​និង​ផ្លែ​ឈើ ៖ ប្ល៊ូ​ប៊ើ​រី ប៉េងប៉ោះ បន្លែ​បៃតង និង​ល្ហុង​សុទ្ធតែ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី ដែល​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល​របស់​ទារក​ក្នុង​ផ្ទៃ ។ ប៉ុន្តែ​ត្រូវ​លាង​បន្លែ និង​ផ្លែ​ឈើ​ទាំងនោះ​ឲ្យ​បាន​ស្អាត​ល្អ​មុន​ពេល​បរិភោគ ។

-​ជាតិ​ដែក ៖ នៅ​ពេល​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មាន​បញ្ហា​កង្វះ​ជាតិ​ដែក ស្បូន​របស់​ស្ត្រី​នោះ​អាច​នឹង​មិន​មាន​អុក​ស៊ី​សែន​គ្រប់គ្រាន់​ដែល​វា​មាន​សារសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​ទារក ។ ការ​ទទួលទាន​បន្លែ សាច់​មាន់ និង​គ្រាប់​ធញ្ញជាតិ​អាច​ជួយ​បំពេញ​ជាតិ​ដែក​បាន ។

-​ប្រូ​តេ​អីុ​ន ៖ ប្រូ​តេ​អីុ​ន​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​របស់​ទារក ។ វា​គឺជា​ការ​ល្អ​ក្នុង​ការ​បង្កើន​ការ​ទទួលទាន​ប្រូ​តេ​អីុ​ន​១០​ក្រាម ជា​រៀងរាល់ថ្ងៃ ។ ទឹកដោះគោ​ជូរ សណ្តែក និង​ប៊័រ​ចំរាញ់​ពី​សណ្ដែកដី​ក៏​មាន​អត្ថប្រយោជន៍​ដូច​គ្នា ។

-​ដើម្បី​ទារក​មាន​ស្បែក​ស្អាត ៖ សាច់ដូង​ស្ងួត ទឹកដោះគោ​លាយ​ជាមួយ​រមៀត ទឹកដោះគោ ស៊ុត គ្រាប់​អាល់​ម៉ុង ម្នាស់ ក្រូច ត្រូវ​បាន​គេ​ជឿ​ថា អាច​ជួយ​បង្កើន​សម្បុរស្បែក​របស់​ទារក នេះ​បើ​យោង​តាម​ប្រភព​មួយ​ចំនួន​បាន​បង្ហាញ ៕