ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកុងតឺន័របុកបន្តកន្ទុយគ្នានៅចូល​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ផ្លូវកែង​ចូល​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ព័ត៌មាន​បឋម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​មួយ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​កុង​តឺ​ន៍​ចំនួន​២​គ្រឿង បុក​បន្តកន្ទុយ​គ្នា​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ផ្លូវកែង​ចូល​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។ ហេតុការណ៍​ខា​ថ​លើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៣​នា​រសៀល…

ខេត្ត​ព្រះ​សីហ​នុ ៖ ព័ត៌មាន​បឋម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​មួយ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​កុង​តឺ​ន៍​ចំនួន​២​គ្រឿង បុក​បន្តកន្ទុយ​គ្នា​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ផ្លូវកែង​ចូល​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

ហេតុការណ៍​ខា​ថ​លើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៣​នា​រសៀល ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២២​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្ដាល​ឱ្យ​ខូច​នៅ​រថយន្ត​កុងតឺន័រ​២​គ្រឿង pass app ទុក​ចោល​១​គ្រឿង បង្គោល​ភ្លើង​១​ដើម និង​រនាំង​ទ្រូងផ្លូវ​ប្រមាណ​ជិត​១០ ផ្ទាំង ប៉ុន្ដែ​មិន​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​។

ចំពោះ​ករណី​នេះ​ដែរ សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​សម្រួល​ដោះស្រាយ​ចរាចរណ៍ និង​បន្ត​ស្រាវជ្រាវ​អំពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ តើ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី ?​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ